ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? ធ្វើជាមនុស្សដែលមានផលិតភាពការងារខ្ពស់គ្រប់ ពេលវេលានៅក្នុងជីវិតរបស់អ្នក

ជំពូក២៖ រាល់គោលដៅដែលទទួលបានជោគជ័យទាំងអស់ គឺចាប់ផ្តើមពីការរៀបផែនការឲ្យបានល្អ

ជំពូក៣៖ បង្កើតកិច្ចការអាទិភាពរបស់អ្នក ហើយផ្តោតទៅលើវា

ជំពូក៤៖ ផ្លូវទៅកាន់វឌ្ឍនភាព គឺត្រូវចេះស្វែងរកដោយ ខ្លួនឯង

ជំពូក៥៖ ធ្វើកិច្ចការបានល្អបំផុតដោយរក្សាភាពសុទិដ្ឋិនិយម និងវិន័យផ្ទាល់ខ្លួន

ជំពូក៦៖ ទទួលស្គាល់នូវអ្វីដែលកំពុងរារាំងអ្នក បន្ទាប់មកត្រូវយកឈ្នះវា

ជំពូក៧៖ គ្រប់គ្រងពេលវេលាផ្ទាល់ខ្លួនរបស់អ្នក

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ចាប់ផ្តើមពីដំបូងទៅទាំងអស់គ្នា ។ អ្នកត្រូវបានវក់វីទៅដោយការងារច្រើនក្នុងពេលតែមួយ ដូចជាត្រូវរត់ទៅនេះផងទៅនោះផង និងត្រូវទៅប្រជុំផង ។ អ្នកមានអារម្មណ៍ថា អ្នកមិនមានពេលគ្រប់គ្រាន់នោះទេ ។ តើអ្នកចាប់ផ្តើមដោយរបៀបណានៅពេលអ្នកត្រូវដោះ- ស្រាយការងារគ្រប់យ៉ាងបែបនេះ?

មុនពេលអ្នកចាប់ផ្ដើមធ្វើសកម្មភាពណាមួយ អ្នកត្រូវកំណត់គោលដៅជាមុនសិន ។ ភាពច្បាស់លាស់ គឺជាផ្នែកសំខាន់មួយនៃផលិតភាពការងារ “អ្នកមិនអាចធ្វើអ្វីបានទេ ដរាបណាអ្នកមិនដឹងថាអ្នកត្រូវធ្វើអ្វីនោះ” ។  ដូច្នេះ ត្រូវស្វែងយល់ថា តើកិច្ចការអ្វីខ្លះដែលមានសារសំខាន់បំផុតសម្រាប់អ្នក? វា គឺជាជំហានដំបូងក្នុងការយកឈ្នះទម្លាប់ខ្ជះខ្ជាយពេលវេលា ។

វាជាគំនិតល្អ ក្នុងការសរសេរគោលដៅរបស់អ្នកនៅលើក្រដាសជំនួសឲ្យការព្យាយាមបែងចែកវានៅតែក្នុងខួរក្បាល ។ នេះ គឺជាការពិតដ៏សំខាន់ដែលត្រូវចងចាំ៖ មានតែ៣ ភាគរយនៃមនុស្សពេញវ័យប៉ុណ្ណោះដែលគ្រប់គ្រងពេលវេលារបស់ពួកគេជាមួយនឹងការសរសេរគោលដៅ ហើយពួកគេទទួលបានជោគជ័យលើសពីអ្នកសូម្បីតែបុគ្គលដែលមានការអប់រំខ្ពស់​ ក៏ធ្វើការមានផលិតភាពទាបជាងអ្នកដែលសរសេរគោលដៅរបស់ពួកគេដែរ ។

បន្ទាប់ពីអ្នកបានគូសបញ្ជាក់គោលដៅរបស់អ្នករួចហើយ សូមរៀប ចំពេលវេលាជាមុន ។ បំបែកគោលដៅរបស់អ្នកទៅជាលំដាប់ នៃ   ជំហានៗដែលអ្នកអាចសម្រេចវាបានម្ដងមួយៗ ។ 

រួចហើយប្រើបញ្ជីតាមដាន (ធ្វើការត្រួវពិនិត្យតាមផែនការដែលអ្នកបានសរសេរ) ។ វាជួយអ្នកឲ្យមើលឃើញគោលដៅនៅនឹងភ្នែក ។ នៅពេលដែលអ្នកក្រឡេកមើលទៅកិច្ចការដែលអ្នកបានបញ្ចប់រួច អ្នកនឹងមានអារម្មណ៍សប្បាយចិត្ត ។ អ្នកក៏នឹងមានទឹកចិត្តបន្ថែមដើម្បីបន្តដំណើរទៅមុខទៀត!

តើអ្នកធ្លាប់ដឹងទេថា ផលិតភាពការងារអាចប្រសើរឡើង ២៥ភាគ -រយ នៅពេលអ្នកបានធ្វើបញ្ជីត្រឹមត្រូវ? អ្នកអាចសន្សំសំចៃពេលវេលាបានយ៉ាងច្រើននៅពេលដែលអ្នកមិនចាំបាច់ត្រូវរកនឹកថា អ្វីដែលត្រូវធ្វើ? 

ចុងក្រោយ អ្នកអាចធ្វើការកាន់តែមានប្រសិទ្ធភាពថែមទៀតដោយប្រើច្បាប់ ៨០/២០ ឬហៅថា (ច្បាប់ Pareto) ។  ច្បាប់ ៨០/២០ ចែងថា ក្នុងចំណោមកិច្ចការចំនួន ១០ គឺមានតែកិច្ចការតែពីរប៉ុណ្ណោះដែលសំខាន់ជាងគេ ។  “ចូរផ្តោតលើកិច្ចទាំងពីរនោះ” ។មនុស្សភាគច្រើនច្រឡំផ្តោតទៅលើកិច្ចការងាយៗមុន គឺការងារនៅផ្នែក ៨០ភាគរយ ហើយពន្យារពេលទៅលើកិច្ច ២០ភាគរយ ដែលជាកិច្ចសំខាន់បំផុតនោះ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!