ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? ធ្វើជាមនុស្សដែលមានផលិតភាពការងារខ្ពស់គ្រប់ ពេលវេលានៅក្នុងជីវិតរបស់អ្នក

ជំពូក២៖ រាល់គោលដៅដែលទទួលបានជោគជ័យទាំងអស់ គឺចាប់ផ្តើមពីការរៀបផែនការឲ្យបានល្អ

ជំពូក៣៖ បង្កើតកិច្ចការអាទិភាពរបស់អ្នក ហើយផ្តោតទៅលើវា

ជំពូក៤៖ ផ្លូវទៅកាន់វឌ្ឍនភាព គឺត្រូវចេះស្វែងរកដោយ ខ្លួនឯង

ជំពូក៥៖ ធ្វើកិច្ចការបានល្អបំផុតដោយរក្សាភាពសុទិដ្ឋិនិយម និងវិន័យផ្ទាល់ខ្លួន

ជំពូក៦៖ ទទួលស្គាល់នូវអ្វីដែលកំពុងរារាំងអ្នក បន្ទាប់មកត្រូវយកឈ្នះវា

ជំពូក៧៖ គ្រប់គ្រងពេលវេលាផ្ទាល់ខ្លួនរបស់អ្នក

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

“ខ្ញុំសង្ឃឹមថា ខ្ញុំមានពេលបន្ថែមទៀតដើម្បីបញ្ចប់គម្រោងមួយនេះ” 

“តើខ្ញុំនឹងធ្វើយ៉ាងដូចម្តេចដើម្បីជួសជុលតុឲ្យរួច មុនពេលបងប្អូនធ្វើដំណើរមកដល់”?

“ខ្ញុំមិនអាចធ្វើកិច្ចការទាំងអស់នេះហើយនោះទេ”!!!

ស្តាប់ទៅដូចប្រហែល ឬទេ? ទោះបីជានៅផ្ទះ ឬការិយាល័យក៏ដោយ យើងតែងតែត្រូវបានជំរុញឲ្យធ្វើការដោយកិច្ចការជាច្រើនដែលយើងត្រូវធ្វើ ។ នៅពេលយើងយកពួកវាមកដោះស្រាយ យើងពុំពេលវេលាគ្រប់គ្រាន់ដើម្បីសម្រេចវាឲ្យទាន់ពេលវេលានោះទេ ហើយដូច្នេះ យើងក៏មានការខកចិត្ត ។  

តើអ្នកយល់អារម្មណ៍មួយហ្នឹង ឬទេ?

ជាសំណាងល្អ វាមិនចាំបាច់ត្រូវការការផ្លាស់ប្តូរជីវិតទាំងស្រុង ឬការវះកាត់អ្វីដ៏ធំដើម្បីអាចធ្វើកិច្ចការឲ្យបានច្រើនជាងមុននោះទេ ។  អ្នកគ្រាន់តែត្រូវធ្វើការឲ្យមានលទ្ធផលបានច្រើនជាងមុនបន្តិច ហើយធ្វើការងារនោះឲ្យបានល្អជាងមុនបន្តិចតែប៉ុណ្ណោះ ។

នោះជាអ្វីដែលសៀវភៅមួយក្បាលនេះនឹងបកស្រាយ ។ ស្វែងយល់ពីវិធី “ស៊ីកង្កែប” ឬដោះស្រាយកិច្ចការធំបំផុត, ពិបាកបំផុត និងសំខាន់បំផុតមុន ខណៈពេលចាប់ផ្តើមក្លាយជាមនុស្សមានវិន័យ និងអាចផ្តោតអារម្មណ៍ជាងមុន ។ ធ្វើជាចៅហ្វាយនៃបញ្ជីកិច្ចការដែលត្រូវធ្វើរបស់អ្នក ហើយរកឲ្យឃើញថា “អ្នកគឺជាមនុស្សដែលធ្វើការមានប្រសិទ្ធភាពជាងនេះ” ។

នៅក្នុងសៀវភៅនេះ អ្នកនឹងរៀនអំពី៖

  1. វិធីសាមញ្ញមួយដើម្បីបង្កើនផលិតភាពការងាររបស់អ្នកឲ្យកើនឡើង ២៥ភាគរយ
  2. តើកិច្ចការរបស់អ្នកមួយណាដែលគួរតែផ្តោតធ្វើមុនគេ?បន្ទាប់មកចាំងាកទៅធ្វើកិច្ចការដទៃទៀត  
  3. និងរបៀបនៃការចម្អិនអាហារ គឺជាគំរូមួយនៅពេលដែលអ្នកបានរៀបចំវាបានយ៉ាងល្អ ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!