ជំពូក១៖ រៀនពីរបៀបដែលត្រាំ ចង់ធ្វើឲ្យសហរដ្ឋអាម៉េរិកអស្ចារ្យឡើងវិញ

ជំពូក២៖ ការប្រព្រឹត្តរបស់ប្រព័ន្ធផ្សព្វផ្សាយមកលើលោកត្រាំ មានភាពអយុត្តិធម៌ ប៉ុន្តែការចុះផ្សាយរបស់ពួកគេក៏បានផ្តល់អត្ថប្រយោជន៍ដល់យុទ្ធនាការរបស់គាត់ផងដែរ

ជំពូក៣៖ ដើម្បីថែរក្សាពលរដ្ឋអាម៉េរិក និងការងាររបស់ពួកគេឲ្យមានសុវត្ថិភាព យើងត្រូវកសាងជញ្ជាំងព្រំដែនរវាងអាម៉េរិក និងម៉ិកស៊ិក

ជំពូក៤៖ សម្ពន្ធមិត្តរបស់យើងមិនគោរពយើង សត្រូវរបស់យើងមិនខ្លាចយើង រឿងនេះត្រូវតែផ្លាស់ប្តូរ

ជំពូក៥៖ ប្រព័ន្ធអប់រំអាម៉េរិកត្រូវតែផ្លាស់ប្តូរ កូនៗរបស់យើងសមនឹងទទួលបានការអបរំដ៏ល្អមួយ

ជំពូក៦៖ យើងត្រូវទទួលស្គាល់ថា ការផ្តោតការយកចិត្តទុកដាក់របស់លោកអូបាម៉ាលើបញ្ហាបម្រែបម្រួលអាកាសធាតុ បានផ្លាស់ប្តូរគោលនយោបាយថាម ពលរបស់សហរដ្ឋអាម៉េរិកទៅក្នុងទិសដៅខុស

ជំពូក៧៖ លោកត្រាំនឹងលុបចោលគម្រោងអូបាម៉ាឃែ Obamacare នៅថ្ងៃណាមួយ ហើយជំនួសវាដោយអ្វីមួយផ្សេងទៀតដែលអាម៉េរិកពិតជាអាចមានលទ្ធភាព

ជំពូក៨៖ លោកត្រាំ នឹងផ្តល់ការដឹកនាំដែលអាម៉េរិកត្រូវការដើម្បីជួសជុលហេដ្ឋារចនាសម្ពន្ធដែលកំពុងធ្លាក់ចុះឡើងវិញ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ផ្នែកសំខាន់នៃវេទិកាយុទ្ធនាការរបស់លោកត្រាំ គឺការបង្ក្រាបការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ។ ដើម្បីធ្វើដូចនេះ លោកស្នើឲ្យរដ្ឋាភិបាលសាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនរវាងអាម៉េរិក-ម៉ិកស៊ិក ។

លោកត្រាំជឿជាក់ថា “ការធ្វើបែបនេះនឹងធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយអន្តោប្រវេសន៍បច្ចុប្បន្នដែលកំពុងធ្វើឲ្យការងារ និងសុវត្ថិភាពរបស់ប្រជាជនអាម៉េរិកកំពុងមានហានិភ័យ” ។

គ្រោះថ្នាក់របស់ពលរដ្ឋអាម៉េរិកដែលកំពុងបាត់បង់ការងាររបស់ពួកគេចំពោះកម្មករអន្តោប្រវេសន៍នឹងកើនឡើង ប្រសិនបើយើងបន្តអនុញ្ញាតឲ្យចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ដែលយើងឃើញសព្វថ្ងៃនេះ ។

ទស្សនៈនេះមិនមានន័យថា “ត្រាំមានអ្វីប្រឆាំងនឹងជនអន្តោប្រវេសន៍នោះទេ” ។ ម្តាយរបស់គាត់ក៏ជាជនអន្តោប្រវេសន៍ដែលមកពីប្រទេសស្កុតឡេនដែរ ហើយគាត់ស្រលាញ់ម្ដាយខ្លាំងណាស់ ។  ទោះយ៉ាងណាក៏ដោយ អន្តោប្រវេសន៍ខុសច្បាប់គឺជារឿងមួយផ្សេងទាំងស្រុង ។  ហើយប្រសិនបើយើងនៅតែបន្តព្រងើយកន្តើយចំពោះកម្រិតនៃការធ្វើអន្តោប្រវេសន៍ខុសច្បាប់ដូចពេលបច្ចុប្បន្ននេះ មានន័យថាយើងពិតជាកំពុងធ្វើខុសចំពោះជនអន្តោប្រវេសន៍ស្រប ច្បាប់មិនខាន ។

ទោះយ៉ាងណាក៏ដោយ បញ្ហាគ្រោះថ្នាក់ច្រើនជាងនេះទៅទៀតនោះគឺហានិភ័យសន្តិសុខដែលបង្កឡើងដោយព្រំដែនអាម៉េរិក-ម៉ិកស៊ិក ។

បញ្ហាមិនមែនមានតែជនអន្តោប្រវេសន៍ខុសច្បាប់ដែលមកពីប្រទេសម៉ិចស៊ិកនោះទេ ។ អ្នកដែលឆ្លងកាត់ព្រំដែននេះរួមមានជនជាតិអាម៉េរិកកណ្តាល និងខាងត្បូង ក៏ដូចជាប្រជាជនមកពីមជ្ឈឹមបូព៌ាផងដែរ ។ លោកត្រាំ មិនបាននិយាយថា “មនុស្សទាំងអស់នេះគឺជាឧក្រិដ្ឋជននោះទេ” ។ លោកបានអះអាងថា យើងមិនអាចដឹងថា នរណាជាឧក្រិដ្ឋជន នណាមិនមែននោះទេ ពីព្រោះគោលនយោបាយបច្ចុប្បន្នរបស់អាម៉េរិកកំពុងខ្វះខាតនៅពេលផ្តល់សន្តិសុខនៅតាមព្រំដែននេះ ។

ឥឡូវ ការសាងសង់ជញ្ជាំងនៅតាមព្រំដែនម៉ិចស៊ិកូអាចស្តាប់ទៅមិនគួរឲ្យជឿ ប៉ុន្តែតាមការមើលឃើញរបស់ត្រាំនេះគឺជាកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងដែលនឹងមិនធ្វើឲ្យសហរដ្ឋអាម៉េរិកខាតបង់សូម្បីមួយកាក់មួយសេននោះទេ ។

យ៉ាងណាមិញប្រសិនបើជនជាតិចិនអាចសាងសង់ជញ្ជាំងដ៏ធំមួយកាលពីជាង ២០០០ឆ្នាំមុនបាន ហេតុអ្វីបានជាអាម៉េរិកមិនអាចធ្វើបាននៅសម័យនេះ?  លើសពីនេះទៅទៀត ខណៈពេលដែលមហាកំផែងចិនគ្របដណ្ដប់ចម្ងាយ ១៣,០០០ម៉ាយល៍ ជញ្ជាំងព្រំដែនខាងត្បូងរបស់អាម៉េរិកត្រូវការតែ ១០០០ម៉ាយល៍ប៉ុណ្ណោះ ។

សំខាន់ជាងនេះទៅទៀត លោកត្រាំ ជឿជាក់ថាសហរដ្ឋអាម៉េរិកនឹងមិនចាំបាច់ត្រូវចំណាយប្រាក់មួយសេនដើម្បីសាងសង់វាទេ ។  លោកស្នើឲ្យមានការដាក់សម្ពាធដល់រដ្ឋាភិបាលម៉ិកស៊ិកឲ្យផ្តល់នូវថវិកាទាំងស្រុងដល់ការសាងសង់ជញ្ជាំងនេះ ។

លោកត្រាំប្រមើលមើលវិធីពីរយ៉ាងក្នុងការធ្វើរឿងនេះ ទីមួយគឺដោយការគំរាមកាត់លុយដែលពលករម៉ិកស៊ិកនៅសហរដ្ឋអាម៉េរិកផ្ញើទៅផ្ទះ ឬតាមរយៈការដំឡើងថ្លៃសេវាទិដ្ឋាការសម្រាប់ប្រជាជនម៉ិកស៊ិកចូលសហរដ្ឋអាម៉េរិក ។

លើសពីនេះទៀត ដើម្បីលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការរបស់ប្រទេសម៉ិកស៊ិក លោកត្រាំក៏នឹងដាក់សម្ពាធនៃការគំរាមកំហែងនេះដល់ប្រទេសដទៃទៀតផងដែរ ហើយប្រសិនបើពួកគេមិនបានអនុវត្តតាមគោលការណ៍ដូចគ្នាទាំងនេះ គឺពួកគេនឹងត្រូវការរងការពិន័យយ៉ាងធ្ងន់ធ្ងរ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!