ជំពូក១៖ រៀនពីរបៀបដែលត្រាំ ចង់ធ្វើឲ្យសហរដ្ឋអាម៉េរិកអស្ចារ្យឡើងវិញ

ជំពូក២៖ ការប្រព្រឹត្តរបស់ប្រព័ន្ធផ្សព្វផ្សាយមកលើលោកត្រាំ មានភាពអយុត្តិធម៌ ប៉ុន្តែការចុះផ្សាយរបស់ពួកគេក៏បានផ្តល់អត្ថប្រយោជន៍ដល់យុទ្ធនាការរបស់គាត់ផងដែរ

ជំពូក៣៖ ដើម្បីថែរក្សាពលរដ្ឋអាម៉េរិក និងការងាររបស់ពួកគេឲ្យមានសុវត្ថិភាព យើងត្រូវកសាងជញ្ជាំងព្រំដែនរវាងអាម៉េរិក និងម៉ិកស៊ិក

ជំពូក៤៖ សម្ពន្ធមិត្តរបស់យើងមិនគោរពយើង សត្រូវរបស់យើងមិនខ្លាចយើង រឿងនេះត្រូវតែផ្លាស់ប្តូរ

ជំពូក៥៖ ប្រព័ន្ធអប់រំអាម៉េរិកត្រូវតែផ្លាស់ប្តូរ កូនៗរបស់យើងសមនឹងទទួលបានការអបរំដ៏ល្អមួយ

ជំពូក៦៖ យើងត្រូវទទួលស្គាល់ថា ការផ្តោតការយកចិត្តទុកដាក់របស់លោកអូបាម៉ាលើបញ្ហាបម្រែបម្រួលអាកាសធាតុ បានផ្លាស់ប្តូរគោលនយោបាយថាម ពលរបស់សហរដ្ឋអាម៉េរិកទៅក្នុងទិសដៅខុស

ជំពូក៧៖ លោកត្រាំនឹងលុបចោលគម្រោងអូបាម៉ាឃែ Obamacare នៅថ្ងៃណាមួយ ហើយជំនួសវាដោយអ្វីមួយផ្សេងទៀតដែលអាម៉េរិកពិតជាអាចមានលទ្ធភាព

ជំពូក៨៖ លោកត្រាំ នឹងផ្តល់ការដឹកនាំដែលអាម៉េរិកត្រូវការដើម្បីជួសជុលហេដ្ឋារចនាសម្ពន្ធដែលកំពុងធ្លាក់ចុះឡើងវិញ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

មានព័ត៌មានជាច្រើនបានចុះផ្សាយពីលោក ដូណាស់ត្រាំ ចាប់តាំងពីលោកបានក្លាយជាអ្នកជំនួញដែលទទួលបានជោគជ័យម្នាក់នៅទសវត្សរ៍ឆ្នាំ ១៩៨០ ។ នៅពេលដែលគាត់បានប្រកាសបេក្ខភាពរបស់គាត់ជាអ្នកឈរឈ្មោះប្រជែងយកតំណែងប្រធានាធិបតីសហរដ្ឋអាម៉េរិក ទោះជាយ៉ាងណាក៏ដោយសារព័ត៌មានធំៗបានធ្វើរឿងមិនត្រឹមត្រូវ និងអយុត្តិធម៌មកលើគាត់ ។

ឥរិយាបថនេះត្រូវបានបង្ហាញនៅអំឡុងកិច្ចជជែកដេញដោលតស៊ូមតិគ្នារបស់បក្សសាធារណរដ្ឋទាំងមូលបានចាក់បង្ហាញតាមកញ្ចក់ទូរទស្សន៍ ។

អ្នកសម្របសម្រួលដូចជា មេហ្គីន ខេលី (Megyn Kelly) មិនត្រឹមតែសួរសំណួរមិនស្មើភាពគ្នាប៉ុណ្ណោះទេ ពួកគេថែមទាំងដកស្រង់ពាក្យសម្ដីខ្លីៗរបស់លោកត្រាំ ដែលងាយនឹងធ្វើឲ្យអ្នកស្ដាប់មានការយល់ច្រលំ ដើម្បីឲ្យបេក្ខជនផ្សេងទៀតឆ្លើយតបទៅនឹងសម្រង់ពាក្យសម្ដីកាច់មួលទាំងនោះដោយមិនបានផ្តល់ឱកាសឲ្យលោកត្រាំ ធ្វើបានធ្វើការបកស្រាយឡើយ ។

ភាពលំអៀងនៃប្រព័ន្ធផ្សព្វផ្សាយនេះក៏បង្ហាញឲ្យឃើញផងដែរនៅក្នុងរបៀបដែលសារព័ត៌មាននានាចាត់ទុកការវាយប្រហារជា  ឯកជនដែលបានធ្វើឡើងដោយបេក្ខជនផ្សេងទៀតមកលើលោកត្រាំថាជាបញ្ហាធំ ។ ប៉ុន្តែ ការវាយប្រហារដូចនេះវាមិនមែនជាសារ -ព័ត៌មាននោះទេ ។ ផ្ទុយទៅវិញប្រព័ន្ធផ្សព្វផ្សាយគួរតែផ្តោតលើបញ្ហាដែលសំខាន់ៗដូចជាទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែដ៏មានគ្រោះ មហន្តរាយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកទៅវិញទេ ។

ប៉ុន្តែលោកត្រាំ បានយល់ច្បាស់ពីមូលហេតុដែលប្រព័ន្ធផ្សព្វផ្សាយធ្វើមកលើគាត់តាមវិធីនេះ៖ វាមិនមែនជារឿងចម្លែកនោះទេដែលអ្នកកាសែតដូចជា មេហ្គីន ខេលី តាមវាយប្រហារលោកត្រាំនោះ ព្រោះវានឹងធ្វើឲ្យអង្គភាពសារព័ត៌មានរបស់ពួកគេទទួលបានការចាប់អារម្មណ៍ឲ្យកាន់តែច្រើន និងលេចធ្លោជាងគេ ។ 

ប៉ុន្តែរាល់ការផ្សព្វផ្សាយទាំងអស់ ទោះបីក្នុងគោលបំណងអវិជ្ជមានក៏ដោយ ចុងក្រោយវានៅតែផ្ដល់អត្ថប្រយោជន៍ដល់លោកត្រាំដដែល ។

ការពិតគឺថា “ការព្យាយាមវាយប្រហារដោយឥតឈប់ឈរពីប្រព័ន្ធផ្សព្វផ្សាយទាំងនេះ គឺបានជួយផ្សព្វផ្សាយអំពីលោកត្រាំទៅសាធា -រណជនឥតឈប់ឈរដោយមិនចាំបាច់ចំណាយអ្វីទាំងអស់”    ត្រាំ ថែមទាំងបានសារភាពទៀតថា “ពេលខ្លះគាត់ឆ្លៀតទាញប្រយោជន៍ពីស្ថានភាពទាំងនេះនិយាយរឿងឆ្កួតៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ថែមទៀតផង ។

ឈ្មោះ និងរូបថតរបស់គាត់ គឺតែងនៅលើក្រប និងនៅទំព័រមុខគេរបស់ការសែតជានិច្ច ដែលអនុញ្ញាតឲ្យគាត់អាចបញ្ជាបសារនយោបាយរបស់គាត់ទៅសារធារណជនបានដោយងាយ ។

ដូច្នេះ ទោះបីជាលោកត្រាំសង្ឃឹមថាការចុះផ្សាយរបស់សារព័ត៌មាននឹងមានភាពស្មោះត្រង់ និងត្រឹមត្រូវជាងមុនក៏ដោយ ក៏គាត់មិនប្រកាន់ពីការចុះផ្សាយអាក្រក់ពីគាត់ដែរ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!