ជំពូក១៖ រៀនពីរបៀបដែលត្រាំ ចង់ធ្វើឲ្យសហរដ្ឋអាម៉េរិកអស្ចារ្យឡើងវិញ

ជំពូក២៖ ការប្រព្រឹត្តរបស់ប្រព័ន្ធផ្សព្វផ្សាយមកលើលោកត្រាំ មានភាពអយុត្តិធម៌ ប៉ុន្តែការចុះផ្សាយរបស់ពួកគេក៏បានផ្តល់អត្ថប្រយោជន៍ដល់យុទ្ធនាការរបស់គាត់ផងដែរ

ជំពូក៣៖ ដើម្បីថែរក្សាពលរដ្ឋអាម៉េរិក និងការងាររបស់ពួកគេឲ្យមានសុវត្ថិភាព យើងត្រូវកសាងជញ្ជាំងព្រំដែនរវាងអាម៉េរិក និងម៉ិកស៊ិក

ជំពូក៤៖ សម្ពន្ធមិត្តរបស់យើងមិនគោរពយើង សត្រូវរបស់យើងមិនខ្លាចយើង រឿងនេះត្រូវតែផ្លាស់ប្តូរ

ជំពូក៥៖ ប្រព័ន្ធអប់រំអាម៉េរិកត្រូវតែផ្លាស់ប្តូរ កូនៗរបស់យើងសមនឹងទទួលបានការអបរំដ៏ល្អមួយ

ជំពូក៦៖ យើងត្រូវទទួលស្គាល់ថា ការផ្តោតការយកចិត្តទុកដាក់របស់លោកអូបាម៉ាលើបញ្ហាបម្រែបម្រួលអាកាសធាតុ បានផ្លាស់ប្តូរគោលនយោបាយថាម ពលរបស់សហរដ្ឋអាម៉េរិកទៅក្នុងទិសដៅខុស

ជំពូក៧៖ លោកត្រាំនឹងលុបចោលគម្រោងអូបាម៉ាឃែ Obamacare នៅថ្ងៃណាមួយ ហើយជំនួសវាដោយអ្វីមួយផ្សេងទៀតដែលអាម៉េរិកពិតជាអាចមានលទ្ធភាព

ជំពូក៨៖ លោកត្រាំ នឹងផ្តល់ការដឹកនាំដែលអាម៉េរិកត្រូវការដើម្បីជួសជុលហេដ្ឋារចនាសម្ពន្ធដែលកំពុងធ្លាក់ចុះឡើងវិញ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ជាទូទៅសហរដ្ឋអាម៉េរិកត្រូវបានគេហៅថា “ជាប្រទេសដែលអស្ចារ្យបំផុតនៅលើពិភពលោក” ។ ប៉ុន្តែក្នុងរយៈពេលជាងមួយទសវត្សរ៍រ៍ចុងក្រោយនេះ ភាពត្រឹមត្រូវខាងនយោបាយ និងរដ្ឋបាលដែលមានបញ្ហារបស់លោក អូបាម៉ា បានធ្វើឲ្យអាម៉េរិកជាប់គាំង ។ យ៉ាងហោចណាស់ នេះគឺជាអ្វីដែលអ្នកដឹកនាំធុរកិច្ចម្នាក់ ជាតារាល្បីលើកញ្ចក់ទូរទស្សន៍   ព្រមទាំងជាបេក្ខជនប្រធានាធិបតី គឺលោក     ដូណាល់ ត្រាំ មើលឃើញ ។

តាមទស្សនៈរបស់គាត់ អ្វីៗទាំងអស់ចាប់តាំងពីគោលនយោបាយការពារជាតិ វិស័យអប់រំ បញ្ហាអន្តោប្រវេសន៍ និងថាមពលបានដើរថយក្រោយក្នុងអំឡុងពេលដែលលោក អូបាម៉ា ធ្វើជាប្រធានាធិបតី ហើយមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហាលើគោលនយោបាយទាំងនេះ គឺត្រូវជ្រើសរើសប្រធានាធិបតីដែលមិនខ្លាចក្នុងការនិយាយអ្វីដែលគាត់គិត ទោះបីវាធ្វើឲ្យអ្នកស្ដាប់មានការអាក់អន់ចិត្តខ្លះក៏ដោយ ។ ហើយលោក ដូណាល់ត្រាំ គឺជាមនុស្សដែលស័ក្ដសមបំផុត ។

នៅក្នុងសៀវភៅនេះ អ្នកនឹងដឹងពី៖

  1. វិធីសាស្ត្រដែលលោកត្រាំ នឹងធ្វើឲ្យរដ្ឋាភិបាលប្រទេសម៉ិកស៊ិកជាអ្នកបង់ថ្លៃចំណាយទៅការសាងសង់ជញ្ជាំងនៅព្រំដែនរបស់ពួកគេ
  2. អ្វីដែលត្រាំ គិតអំពីរដ្ឋាភិបាលកណ្ដាល 
  3. និងរបៀបដោះស្រាយជាមួយនឹងបញ្ហាបម្រែបម្រួលអាកាស -ធាតុបានដឹកនាំគោលនយោបាយរបស់សហរដ្ឋអាម៉េរិកដើរក្នុងផ្លូវខុស ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!