ជំពូក១៖ ស្វែងយល់ថាតើហេតុដូចម្តេចបានជាបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកក្លាយជាចំណាប់អារម្មណ៍សំខាន់របស់ប្រទេសចិន

ជំពូក២៖ ប្រទេសចិនបានទទួលផលប្រយោជន៍ជាច្រើនពីសកលភាវូបនីយ កម្ម តែត្រូវប្រឈមមុខនឹងបញ្ហាសង្គម

ជំពូក៣៖ រដ្ឋាភិបាលចិនបានចំណាយពេល​២០ឆ្នាំចុងក្រោយនេះដើម្បីពង្រឹងចំ ណងទាក់ទងជាមួយអាហ្រ្វិកតាមយុទ្ធ សាស្ត្ររបស់ខ្លួនរួចជាស្រេច

ជំពូក៤៖ អន្តោប្រវេសន៍ជនជាតិចិនបង្កឲ្យមានផលប៉ះពាល់យ៉ាងជ្រៅក្នុងកិច្ចការទំនាក់ទំនងចិន-អាហ្វ្រិក

ជំពូក៥៖ ជនអន្តោប្រវេសន៍ចិន និងប្រជាជនអាហ្វ្រិកមិនពេញចិត្តគ្នាទៅវិញទៅមក តែពួកគេដឹងថាទំនាក់ទំនងជាដៃគូនេះអាចនឹងមានប្រយោជន៍ធំ

ជំពូក៦៖ ប្រទេសចិនរំលោភលើសម្បត្តិធនធានរបស់អាហ្វ្រិកដែលបង្កឲ្យមានភាពតានតឹងផ្នែកនយោបាយក្នុងសហ គមន៍អាហ្វ្រិក

ជំពូក៧៖ អាជីវកម្មចិននិងកម្មករជនជាតិចិនកំពុងតែបង្កើនវត្តមាន និងអំណាចរបស់ខ្លួនទៅក្នុងសេដ្ឋកិច្ចអាហ្រ្វិកដោយមិនបង្អង់ឡើយ

ជំពូក៨៖ ក្នុងបណ្តាប្រទេសនៅអាហ្រ្វិកដែលជោគជាំដោយអំពើពុករលួយ រដ្ឋាភិបាលចិនបានធ្វើកិច្ចព្រមព្រៀងសម្ងាត់ជាច្រើនដែលគ្មានផ្តល់ផលចំណេញដល់ប្រជាជនជាម្ចាស់ប្រទេសទាល់តែសោះ

ជំពូក៩៖ រដ្ឋាភិបាលចិនកំពុងតែកសាងអាណាចក្រថ្មីនៅទ្វីបអាហ្វ្រិក

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

គ្រប់គ្នាប្រាកដជាធ្លាប់ឃើញឃ្លាមួយដែលសរសេរថា “Made in China” ដែលមានបិទលើផលិតផលមួយចំនួនជាក់ជាមិនខាន ។  ប្រទេសចិនមើលទៅហាក់បីដូចជារោងចក្រផលិតរបស់ពិភពលោកនេះ ក៏ប៉ុន្តែការណ៍នេះមិនស្ថិតនៅរបៀបនេះរហូតទេ ។ ផលិតផលប្រទេសចិនបានចាប់ផ្ដើមល្បីល្បាញនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ជាពេលដែលចិនចាប់ផ្ដើមកេងចំណេញផលប្រយោជន៍ពីរលកដំបូងនៃសកលភាវូបនីយកម្ម។

សព្វថ្ងៃនេះ ប្រទេសចិនគឺជាប្រទេសដែលមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងជាងគេក្នុងពិភពលោក គឺដោយសារតែក្រុមហ៊ុនជាច្រើនរបស់លោកខាងលិចដែលបានផ្លាស់ប្ដូរទីតាំងផលិតកម្មរបស់ពួកគេទៅក្នុងប្រទេសចិនក្រោយទសវត្សរ៍ឆ្នាំ ៧០ ។ វាពិតជាទទួលផលចំណេញច្រើន សម្រាប់ក្រុមហ៊ុនទាំងនោះក្នុងការផលិតទំនិញរបស់ខ្លួននៅក្នុងប្រទេសចិន ដោយសារប្រទេសនេះសំបូរទៅដោយធនធានមនុស្ស និងមានបរិបទនយោបាយចម្រុះគ្នាជាច្រើន។ 

តាមការពិតទៅ កំណើនសេដ្ឋកិច្ចពិភពលោកចំនួន ៤០ ភាគរយក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះគឺបានមកពីចិនតែម្នាក់ឯងគត់ ។ ក្នុងកំឡុងពេលដូចគ្នានេះដែរ សេដ្ឋកិច្ចចិននៅតែរក្សាកំណើនជាមធ្យមរបស់ខ្លួនក្នុងអត្រា ១០. ២ ភាគរយ ហើយចិនក៏មិនសុខចិត្តនៅត្រឹមតែជាប្រទេសរោងចក្ររបស់ពិភពលោកបែបនេះឡើយ ។ ពេលនេះចិនបាននឹងកំពុងតែបោះជំហានទៅជាតួអង្គដ៏សំខាន់ក្នុងកិច្ចការនយោបាយអន្តរជាតិ និងបានត្រៀមខ្លួនរួចរាល់ដើម្បីក្តោបក្តាប់ទីផ្សារពិភពលោកថែមទៀតផង ។

តែយ៉ាងណាក៏ដោយភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចមិនបានធ្វើឲ្យជីវភាពប្រជាជនចិនទាំងអស់មានភាពប្រសើរឡើងនោះទេ ហើយប្រជាជនខ្លួននៅតែមានបំណងចាកចេញពីប្រទេសជាបន្តបន្ទាប់ ។ មានជនជាតិចិនមួយចំនួនត្រូវបានអ្នកនិពន្ធជួបសម្ភាស និងរៀបរាប់ពីទុក្ខលំបាកដែលខ្លួនបានរងសម្ពាធរស់នៅក្នុងសង្គម ។ ក្នុងនោះដែរបញ្ហាដែលជួបប្រទះគេចមិនផុតនោះគឺ៖ កំណើនប្រជាជនលើសលប់ ដែលនាំឲ្យ មានគោលនយោបាយមួយគឺ គ្រួសារមួយកូនមួយ (ការកំណត់ឲ្យប្ដីប្រពន្ធមានកូនតែមួយគត់) និង ការប្រកួតប្រជែងដណ្តើមកៅអីគ្នានៅកន្លែងធ្វើការ ទាំងនេះបានធ្វើឲ្យប្រជាជនចិនកើតទុក្ខមិនសុខចិត្តក្នុងការរស់នៅក្នុងសង្គមរបស់ពួកគេ ។ 

កសិករជនជាតិចិនម្នាក់ឈ្មោះ ហាវ (Hao) បានចាប់ផ្ដើមមកធ្វើស្រែចំការរបស់គាត់ក្នុងប្រទេស ម៉ូសំប៊ិក គាត់បានដឹងច្បាស់ពីក្តីមិនពេញចិត្តនូវប្រព័ន្ធដឹកនាំសង្គមរបស់ប្រទេសកំណើតរបស់គាត់ ។ គាត់​និងអ្នកដទៃជាច្រើននាក់ទៀតបានធ្វើអន្តោប្រវេសន៍ចេញពីប្រទេសចិនដែលជាកន្លែងដែលពួកគេមិនអាចរីកចម្រើនទៅមុខបានពីព្រោះតែការរីករាលដាលនៃអំពើពុករលួយនិងគម្លាតដ៏ធំរវាងអ្នកមាននិងអ្នកក្រ។ ជនអន្តោប្រវេសន៍ទាំងនេះបានផ្លាស់ប្ដូរទីលំនៅរបស់ពួកគេ ដូច្នេះហើយពួកគេអាចមានឱកាសក្នុងការរីកចម្រើនលូតលាស់ ហើយថែមទាំងស្វែងរកទីជម្រកថ្មីសម្រាប់ក្រុមគ្រួសាររបស់ពួកគេផងដែរ។ 

ដោយសារកំណើនឆាប់រហ័សបែបនេះ  ប្រទេសចិនត្រូវការកន្លែងថ្មីមួយដើម្បីពង្រីកខ្លួន ហើយក៏បានឃើញទីតាំងដ៏សាកសមបំផុតគឺ៖ ទ្វីបអាហ្រ្វិកតែម្តង ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!