ជំពូក១៖ ជំនួញទីផ្សារសមុទ្រខៀវ

ជំពូក២៖ បំបែកខ្លួនពីគូប្រកួតប្រជែង ដោយបង្កើតយុទ្ធសាស្ត្រទីផ្សារសមុទ្រខៀវ

ជំពូក៣៖ វិធីសាស្ត្រជាក់លាក់មួយចំនួន ដែលអ្នកអាច បង្កើតទីផ្សារថ្មី

ជំពូក៤៖ ក្បួនចម្លែកបួន ដែលធ្វើឲ្យវិថីសមុទ្រខៀវកាន់ តែមានឥទ្ធិពល

ជំពូក៥៖ កត្តាមនុស្សជាតិជាធាតុសំខាន់ក្នុងការបង្កើតវិថី សមុទ្រខៀវ

ជំពូក៦៖ សិក្សាពីស្ថានភាពរបស់អ្នក មុនចេញដំណើរលើវិថីសមុទ្រខៀវ

ជំពូក៧៖ តាមដានគុណតម្លៃនៃគូប្រកួតប្រជែងរបស់អ្នក ដើម្បីឲ្យអ្នកមើលឃើញច្បាស់ថា អ្នកឈរនៅ ត្រង់ចំណុចណា

ជំពូក៨៖ បង្កើតតារាងពិសោធអតិថិជន ដើម្បីមើលផលិតផលរបស់អ្នកឲ្យកាន់តែច្បាស់

ជំពូក៩៖ បង្កើតផែនការសាមញ្ញ ដើម្បីស្វែងរកឱកាសធំទូលាយ

ជំពូក១០៖ អភិវឌ្ឍន៍ជម្រើសសមុទ្រខៀវ ដោយចោទសួរ សំណួរពិបាកៗ

ជំពូក១១៖ យកមនុស្សពូកែៗ ជ្រើសរើសចំណុចល្អៗពី ក្នុងយុទ្ធសាស្ត្រសមុទ្រខៀវ រួចហើយចាប់ផ្ដើមចេញដំណើរ

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅពេលដែលអ្នករៀបផែនការយុទ្ធសាស្ត្រក្នុងអាជីវកម្មមួយ វាជា រឿងសំខាន់ខ្លាំងណាស់ ដែលអ្នកត្រូវតែដឹងថា​ អ្នកត្រូវដើរលើផ្លូវមួយណា ។ ហើយមនុស្សភាគច្រើន គឺតែងតែគិតថា យុទ្ធសាស្ត្រនោះមិនលើសពី២ចំណុចនោះទេ ។ ទីមួយ គឺផែនទីយុទ្ធសាស្ត្រក្នុងការពង្រីកអាជីវកម្មដែលមានគុណភាព និងបម្រើសេវាកម្មឲ្យល្អបំផុត ។ ទីពីរ​ គឺយុទ្ធសាស្ត្រតម្លៃ គឺរកវិធីបែបណាលក់ក្នុងតម្លៃទាបជាងគូប្រកួតប្រជែង​របស់គេទាំងអស់នោះ ។ 

យុទ្ធសាស្ត្រទាំងពីរនេះ គឺមានលក្ខណៈល្អណាស់ ប៉ុន្តែនៅមានយុទ្ធ សាស្ត្រទី​បីមួយទៀត ដែលមានឥទ្ធិពលខ្លាំងក្លាជាងនេះឆ្ងាយណាស់ នោះគេហៅថា “វិថីសមុទ្រខៀវ” ។ វិថីសមុទ្រខៀវ គឺបង្កើតទីផ្សារថ្មីខុសប្លែកឆ្ងាយពីដៃគូប្រកួតប្រជែង ដែលពួកគេមិនអាចសូម្បីតែប៉ះអ្នកបាន ។ 

ឥលូវនេះ យើងលើកឧទាហរណ៍ក្រុមហ៊ុន Groupe SEB គឺជាក្រុមហ៊ុនមួយដែលផលិតដំឡូងបារាំង ដូចគ្នាទៅហ្នឹង អាជីវករផលិតដំឡូងបារាំងតូចៗផ្សេងទៀតដែរ ។ អ្វីដែលគ្រប់គ្នាគិតក្នុងវិស័យដំឡូងបារាំងនេះគឺ ចៀនដំឡូងឲ្យឆ្អិន និងប្រើប្រេងដែលមានគុណភាពល្អ ។ ហើយគ្មានអ្នកណាគិតនឹងចង់ស្វែងរកគន្លឹះថ្មីនោះទេ ទោះបីជាគេដឹងថា ការចម្អិនដោយប្រើប្រេងមួយលីត្រៗមានតម្លៃថ្លៃមានគ្រោះថ្នាក់ រញ៉េរញ៉ៃ និងប៉ះពាល់ដល់សុខភាពក៏ដោយ ។ 

ប៉ុន្តែរឿងដ៏គួរឲ្យភ្ញាក់ផ្អើលនៅឆ្នាំ២០០៦ ក្រុមហ៊ុន Groupe SEB បានប្រើរូបមន្តថ្មីមួយ ដោយការចៀនដំឡូងមិនប្រើខ្លាញ់ ។ គឺពួកគេគ្រាន់តែប្រើប្រេងត្រឹមតែមួយស្លាបព្រាសម្លតែប៉ុណ្ណោះ ។ ដំឡូងចៀនដោយមិនប្រើ ខ្លាញ់នេះបានទាក់ទាញអតិថិជនថ្មីៗ ហើយបានបើកទំព័រទីផ្សារថ្មីមានលក្ខណៈទូលំទូលាយ ហើយត្រូវបានគេតែងតាំងជាក្រុមហ៊ុនឈានមុខគេ និងជាប្រធានដឹកនាំក្រុមហ៊ុនផ្សេងៗទៀតលើពិភពលោកទៀតផង ។ 

និយាយដោយឡែក “វិថីសមុទ្រខៀវ” នេះគឺផ្តាច់ខ្លួនពីទីផ្សារប្រកួតប្រជែងសុីសាច់ហុតឈាមដែលគេតែងតែហៅថា “សមុទ្រឈាម” ទៅជា “សមុទ្រខៀវ” ដែលមានទីផ្សារទូលំទូលាយ ពោរពេញដោយឱកាស​ ។ ការផ្លាស់ប្តូរនេះស្តាប់ទៅ ដូចការប្រើសិល្ប៍អីចឹង តែតាមការពិត គឺវាកើតចេញពីគន្លឹះសំខាន់ៗបីយ៉ាង ។ 

ទីមួយ៖ អ្នកត្រូវបង្កើតទស្សនៈសមុទ្រខៀវ ដោយការបើកចំហការគិតឲ្យដល់ជើងមេឃ (ការគិតបើកចំហជើងមេឃ) ។ ទីពីរ៖ ដើម្បីគាំទ្រគំនិតនេះឲ្យបន្តឆ្ពោះទៅមុខ អ្នកត្រូវគិតដល់សុខុមាលភាពមនុស្សជាតិ និងទីបី៖ អ្នកត្រូវមានបច្ចេកទេសផ្សេងៗ ជាច្រើនដើម្បីជំរុញឲ្យគំនិតនេះ​ដើរដល់ទីផ្សារមួយទូលំទូលាយ និងបង្កើតផលិតផលមួយឲ្យមានភាពទាក់ទាញ ។ 

ពិតណាស់ គំនិតទាំងអស់នេះ សុទ្ធតែស្ថិតក្នុងភាពអាថ៌កំបាំងដែលអ្នក មិនអាចមើលឃើញ ។ ប៉ុន្តែអ្នកនឹងបានរៀនអំពីធាតុសំខាន់ៗ ដើម្បីឲ្យវិថីសមុទ្រខៀវរបស់អ្នកដំណើរការ និងអាចយកមកអនុវត្តបាន ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!