ជំពូក១៖ តើសៀវភៅនេះបង្ហាញអ្វីខ្លះឲ្យខ្ញុំដឹង?

ជំពូក២៖ Blockchain គឺជាបច្ចេកវិទ្យាមូលដ្ឋានទិន្នន័យលក្ខណៈបែងចែក ដែលមានសុវត្ថិភាពនិងគួរឱ្យទុកចិត្ត។

ជំពូក៣៖ Blockchain គឺជាបច្ចេកវិទ្យាដែលអាចពិសោធបាន

ជំពូក៤៖ Blockchain ធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុលឿនជាងមុន មានតម្លៃថោក និងមានភាពរួមបញ្ចូលជាងធនាគារធម្មតា

ជំពូក៥៖ បច្ចេកវិទ្យា Blockchain ក៏អាចត្រូវបានប្រើដើម្បីកាត់បន្ថយអំពើពុករលួយ និងកែលម្អកិច្ចសន្យាអាជីវកម្ម

ជំពូក៦៖ ដំណោះស្រាយនូវតម្រូវការច្រើន blockchains អាចពង្រឹងតម្លាភាព ឬឯកជនភាព

ជំពូក៧៖ ភាពបត់បែននៃ blockchain អាចនាំឱ្យមានការកើនឡើងនូវអាជីវកម្មខ្នាតតូច និងវិធីថ្មីៗនៃការបង្កើតប្រាក់ចំណូល

ជំពូក៨៖ ការប្រើប្រាស់ blockchain អាចមានបញ្ហាប្រឈមថ្មីៗ ប៉ុន្តែដំណោះស្រាយក៏កំពុងត្រូវបានគេរកឃើញ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

សន្មត់ថាអ្នកកំពុងរកទិញផ្ទះប៉ុន្តែអ្នកលក់រអ៊ូថាមិនមានភ្នាក់ងារធនាគារ ឬសហការីចូលរួមទេក្នុងការសម្របសម្រួល។ អ្នកប្រហែលជាសង្ស័យយ៉ាងខ្លាំងអំពីភាពគួរឱ្យទុកចិត្តរបស់អ្នកលក់បែបនេះ។ នេះជាមូលហេតុដែលយើងត្រូវពឹងផ្អែកលើឈ្មួញកណ្តាលដែលជាអន្តរការីដើម្បីធានាថាប្រតិបត្តិការនេះគឺស្របច្បាប់ដែលធ្វើឱ្យទាំងអ្នកទិញ និងអ្នកលក់មានភាពងាយស្រួល។

ធនាគារបានបម្រើសេវាកម្មនេះអស់រយៈពេលជាយូរមកហើយដោយផ្ទៀងផ្ទាត់ប្រតិបត្តិការ និងតាមដានប័ណ្ណកម្មសិទ្ធិដើម្បីបញ្ជាក់ថាអ្នកណាជាម្ចាស់។ ថ្មីៗនេះអាជីវកម្មដូចជា Uber និង Airbnb បានចាប់ផ្តើមបំពេញតួនាទីរបស់វេទិកាឈ្មួញកណ្តាលហើយឥឡូវនេះបានបង្កើតភាពអាចទុកចិត្តបានរបស់ម្ចាស់អាជីវកម្មបើកបរ និងអ្នកជួលអគារ។

ទោះយ៉ាងណាក្តី ប្រវត្តិសាស្រ្តបានបង្ហាញយើងថាឈ្មួញកណ្តាលខ្លួនឯងពិតជាមិនគួរឱ្យទុកចិត្តទេ។ ធនាគារអាចក្ស័យធននិងធ្វើឲ្យខាតបង់ប្រាក់របស់អ្នកដោយការធ្វើប្រតិបត្តិការមិនបានល្អហើយក្រុមហ៊ុនដូចជា Uber អាចលក់ទិន្នន័យរបស់អតិថិជនដោយគ្មានការយល់ព្រម។ ហើយជាមួយនឹងករណីជាច្រើនទៀតនៃការឃ្លាំមើលដោយគ្មានការធានាសូម្បីតែស្ថាប័នរបស់រដ្ឋាភិបាលក៏ហាក់ដូចជាមិនអាចទុកចិត្តបានដែរហើយអាចនឹងក្ស័យធនដោយខ្លួនឯង។

ដូច្នេះតើអ៊ីនធើណិតអាចដោះស្រាយរឿងរ៉ាវទាំងអស់នេះនៅឯណា? ជាការប្រសើរណាស់ រហូតមកដល់ពេលថ្មីៗនេះមនុស្សភាគច្រើនអាចនិយាយបានថាអ៊ីនធើណិតខ្វះប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវសម្រាប់ប្រតិបត្តិការធំៗ ទាក់ទងនឹងលុយ ឬទ្រព្យសម្បត្តិ។ ប៉ុន្តែមានបច្ចេកវិទ្យាថ្មីមួយដែលអាចផ្លាស់ប្តូរទស្សនៈនេះបានល្អ។ វាត្រូវបានគេហៅថា blockchain ហើយវាភ្ជាប់មកជាមួយពិធីសារ(បច្ចេកទេស) ដែលអនុញ្ញាតឱ្យអ្នកទិញ និងអ្នកលក់អាចចៀសផុតពីអាជ្ញាកណ្ដាលដូចធនាគារជាដើម។

វាដំណើរការដោយធ្វើឱ្យរាល់ប្រតិបត្តិការទាំងអស់មានដំណើរការប្រកបដោយតម្លាភាព។ មនុស្សគ្រប់គ្នាដែលប្រើ blockchain អាចទទួលបាននូវការគ្រប់គ្រងមូលដ្ឋានទិន្នន័យបែងចែកដែលមិនចេះរីងស្ងួត។ នៅពេលប្រតិបត្តិការត្រូវបានធ្វើឡើងវាត្រូវបានកំណត់ចំណាំនូវពេលវេលា និងធ្វើការរក្សាទុកនៅក្នុងប្រព័ន្ធទិន្នន័យយ៉ាងច្បាស់លាស់។

នៅពេលដែលកម្មវិធីនេះពិតជាមិនធ្វើឱ្យខូចប្រព័ន្ធ ហើយត្រូវបានយល់ស្របដោយភាគីពាក់ព័ន្ធទាំងអស់ វាត្រូវបានធ្វើឱ្យមានភាពស្របច្បាប់ទៀតផង។ ជាមួយនឹងកម្រិតនៃតម្លាភាព និងពិធីសារផ្ទៀងផ្ទាត់នេះមិនមានឱកាសសម្រាប់ពួក Hacker ឬចោរដើម្បីធ្វើការផ្លាស់ប្តូរដែលនឹងមិនត្រូវបានគេកត់សម្គាល់ឡើយ។ លើសពីនេះទៀតប្រព័ន្ធមិនអនុញ្ញាតឱ្យមានការផ្លាស់ប្តូរចំពោះទិន្នន័យចាស់ៗនោះទេ។ ដោយសារគ្មានអង្គភាពណាមួយគ្រប់គ្រង ឬប៉ះពាល់ដល់ដំណើរការរបស់ blockchain ដូច្នេះមនុស្សគ្រប់គ្នាអាចជឿទុកចិត្តបាន។ ទោះជាយ៉ាងណាក្តី បច្ចេកវិទ្យាភាគច្រើនមានទំនោរទៅរកការប្រើប្រាស់កម្មករដោយស្វ័យប្រវតិ្តលើការផ្លាស់ប្តូរគ្រឿងបន្លាស់ ប៉ុន្តែ blockchain មិនធ្វើតាមលំនាំបែបនេះទេ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!