ជំពូក១៖ រៀនពីរបៀបប្រើការវិនិច្ឆ័យដោយស្វ័យប្រវត្តិរបស់អ្នកដើម្បីជាប្រយោជន៍

ជំពូក២៖ កុំមើលងាយលើការវិនិច្ឆ័យរបស់អព្ភន្តរញាណរបស់អ្នក ជាញឹកញាប់វាអស្ចារ្យជាងការគិតរបស់អ្នកទៅទៀត

ជំពូក៣៖ អព្ភន្តរញាណរបស់យើងអាចបែងចែកភាពខុសគ្នារវាងព័ត៌មានដែលពាក់ព័ន្ធ និងព័ត៌មានដែលមិនពាក់ព័ន្ធបាន ក្នុងពេលត្រឹមតែមួយវិនាទី

ជំពូក៤៖ យើងធ្វើការវិនិច្ឆ័យដោយស្វ័យប្រវត្តិច្រើនជាងការដែលយើងបានសម្គាល់ដឹងខ្លួនឯង ហើយយើងនឹងពន្យល់ហេតុផលនៅពេលក្រោយ

ជំពូក៥៖ ការសម្រេចចិត្តរបស់យើងទទួលឥទ្ធិពលយ៉ាងខ្លាំងពីអព្ភន្តរញាណ

ជំពូក៦៖ ស្ត្រេសអាចធ្វើឲ្យយើងមានភាពវង្វេងស្មារតីមួយរយៈហើយជំរុញឲ្យយើងធ្វើការវិនិច្ឆ័យខុស

ជំពូក៧៖ លទ្ធផលបានមកពីការស្រាវជ្រាវទីផ្សារមិនមែនសុទ្ធតែជាសូចនាករល្អនៃអាកប្បកិរិយាពិតរបស់អតិថិជននោះទេ

ជំពូក៨៖ ដើម្បីកុំឲ្យមានអារម្មណ៍រើសអើងមនុស្ស សូមឧស្សាហ៍ចេញក្រៅហើយទទួលយកបទពិសោធន៍ថ្មីៗ

ជំពូក៩៖ ប្រសិនបើអ្នកមិនចង់ធ្វើឲ្យមានកំហុសក្នុងការវិនិច្ឆ័យលឿនសូមកុំយកចិត្តទុកដាក់ទៅនឹងព័ត៌មានដែលមិនជាប់ពាក់ព័ន្ធ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ទោះបីភាពហ្មត់ចត់ជាញឹកញាប់អាចជាគុណធម៌ក៏ដោយ ក្នុងការសម្រេចចិត្តវាកម្រនឹងសមហេតុផលណាស់ ដែលត្រូវពិចារណារាល់ព័ត៌មានចុងក្រោយដែលមាននោះ។ ជាធម្មតា វាកាន់តែមានប្រសិទ្ធភាពក្នុងការផ្តោតលើអង្គហេតុសំខាន់ៗមួយចំនួន និងបោះចោលនូវអ្វីដែលនៅសល់ ។

ចូរឧទាហរណ៍ថា អ្នកកំពុងសង្កេតមើលប្ដីប្រពន្ធមួយគូ ហើយចង់ទាយថាតើទំនាក់ទំនងរបស់ពួកគេនឹងស្ថិតស្ថេរដែរឬទេ ។  ដើម្បីធ្វើដូច្នោះ វាជារឿងដ៏ល្អបំផុតដែលអ្នកត្រូវផ្តោតលើសញ្ញាសំខាន់ៗមួយចំនួន៖ ឧទាហរណ៍ថា ប្រសិនបើអ្នកមើលឃើញការប្រើពាក្យសម្ដីមើលងាយនៅក្នុងទំនាក់ទំនងរបស់ពួកគេ នោះគឺជាតម្រុយដ៏ច្បាស់លាស់មួយដែលថា បញ្ហាអាចនឹងកើតមាននៅពេលខាងមុខ ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកព្យាយាមវិភាគគ្រប់ព័ត៌មានតូចធំទាំងឡាយ អ្នកនឹងពិបាកក្នុងការទស្សន៍ទាយដ៏ត្រឹមត្រូវមួយ ពីព្រោះ គឺមានព័ត៌មានមិនសំខាន់ជាច្រើន ដែលអាចលាក់ព័ត៌មានដែលពាក់ព័ន្ធសំខាន់ៗមួយចំនួន ហើយអាចធ្វើឱ្យអ្នកមានការយល់ច្រឡំបានយ៉ាងងាយ។  ឧទាហរណ៍ ប្រសិនបើអ្នករវល់សង្កេតមើលឥរិយាបថរបស់គូស្វាមីភរិយាមួយគូនោះគ្រប់ជំហាន គ្រាប់កាយវិការ និងរាល់ពាក្យសម្ដីនិយាយគ្នាលេងគ្រប់ម៉ាត់ អ្នកប្រហែលជាបាត់បង់តម្រុយសំខាន់ៗនៃស្ថានភាពរបស់ពួកគេ ដូចជាការសម្លក់សម្លឹងគ្នាជាដើម ។

នៅក្នុងស្ថានភាពនៃការសម្រេចចិត្តជាច្រើន អព្ភន្តរញាណរបស់យើងធ្វើឲ្យមានភាពខុសគ្នាយ៉ាងច្បាស់សម្រាប់យើង៖ ដោយបែងចែកភាពខុសគ្នារវាងព័ត៌មានសំខាន់ និងព័ត៌មានមិនសំខាន់ឱ្យដាច់ពីគ្នា ហើយវានឹងឆ្លងកាត់ផ្នែកនៃការយល់ឃើញរបស់យើងដែលចាំបាច់ដើម្បីធ្វើការវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ។

យើងអាចធ្វើការវិនិច្ឆ័យភ្លាមៗបានល្អ ពីព្រោះអព្ភន្តរញាណរបស់យើងគឺមានសមត្ថភាពដ៏អស្ចារ្យចំពោះដំណើរការបែងចែកនេះ។ ដូចអ្នកស្រាវជ្រាវទំនាក់ទំនងដឹងថា សញ្ញាណាមួយដូចជាសញ្ញានៃការមើលងាយ  ពួកគេត្រូវយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមួយចំនួនរវាងប្តីប្រពន្ធ ការសម្រេចចិត្តដោយឯកឯងរបស់យើង ត្រូវតែផ្អែកលើព័ត៌មានមួយចំនួនដែលយើងបានដឹង និងជ្រើសរើស ។

“ការគ្រាន់តែមើលមួយក្រឡេកអាចផ្ដល់ចម្លើយត្រឹមត្រូវជាងការវិភាគអស់រយៈពេលមួយខែ”

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!