ជំពូក១៖ រៀនពីរបៀបប្រើការវិនិច្ឆ័យដោយស្វ័យប្រវត្តិរបស់អ្នកដើម្បីជាប្រយោជន៍

ជំពូក២៖ កុំមើលងាយលើការវិនិច្ឆ័យរបស់អព្ភន្តរញាណរបស់អ្នក ជាញឹកញាប់វាអស្ចារ្យជាងការគិតរបស់អ្នកទៅទៀត

ជំពូក៣៖ អព្ភន្តរញាណរបស់យើងអាចបែងចែកភាពខុសគ្នារវាងព័ត៌មានដែលពាក់ព័ន្ធ និងព័ត៌មានដែលមិនពាក់ព័ន្ធបាន ក្នុងពេលត្រឹមតែមួយវិនាទី

ជំពូក៤៖ យើងធ្វើការវិនិច្ឆ័យដោយស្វ័យប្រវត្តិច្រើនជាងការដែលយើងបានសម្គាល់ដឹងខ្លួនឯង ហើយយើងនឹងពន្យល់ហេតុផលនៅពេលក្រោយ

ជំពូក៥៖ ការសម្រេចចិត្តរបស់យើងទទួលឥទ្ធិពលយ៉ាងខ្លាំងពីអព្ភន្តរញាណ

ជំពូក៦៖ ស្ត្រេសអាចធ្វើឲ្យយើងមានភាពវង្វេងស្មារតីមួយរយៈហើយជំរុញឲ្យយើងធ្វើការវិនិច្ឆ័យខុស

ជំពូក៧៖ លទ្ធផលបានមកពីការស្រាវជ្រាវទីផ្សារមិនមែនសុទ្ធតែជាសូចនាករល្អនៃអាកប្បកិរិយាពិតរបស់អតិថិជននោះទេ

ជំពូក៨៖ ដើម្បីកុំឲ្យមានអារម្មណ៍រើសអើងមនុស្ស សូមឧស្សាហ៍ចេញក្រៅហើយទទួលយកបទពិសោធន៍ថ្មីៗ

ជំពូក៩៖ ប្រសិនបើអ្នកមិនចង់ធ្វើឲ្យមានកំហុសក្នុងការវិនិច្ឆ័យលឿនសូមកុំយកចិត្តទុកដាក់ទៅនឹងព័ត៌មានដែលមិនជាប់ពាក់ព័ន្ធ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ខួរក្បាលរបស់មនុស្សពឹងផ្អែកលើយុទ្ធសាស្ត្រពីរដើម្បីធ្វើការសម្រេចចិត្តក្នុងស្ថានភាពណាមួយ៖

យុទ្ធសាស្ត្រមួយគឺការកត់ត្រា និងដំណើរការព័ត៌មាន ប្រកបដោយមនសិការថ្លឹងថ្លែងគុណសម្បត្តិ និងគុណវិបត្តិ ហើយធ្វើការសន្និដ្ឋានដោយសមហេតុផលអំពីមធ្យោបាយល្អបំផុតដែលត្រូវជ្រើសរើស។ ដំណើរការព័ត៌មានប្រភេទនេះគឺយឺតណាស់ ហើយក្នុងស្ថានភាពខ្លះ គឺវាមិនមានពេលវេលាគ្រប់គ្រាន់នោះទេ។

ដូច្នេះហើយ ក្នុងរយៈពេលនៃការវិវឌ្ឍរបស់មនុស្សជាតិ យុទ្ធសាស្ត្រទីពីរដែលលឿនជាងនេះត្រូវបានបង្កើតឡើង៖ លឿនដូចផ្លេកបន្ទោរ គឺអព្ភន្តរញាណបង្កើតការវិនិច្ឆ័យស្វ័យប្រវត្តិដោយផ្អែកលើអារម្មណ៍នៃទំនុកចិត្តជាជាងការវិភាគដែលហ្មត់ចត់ ។

យុទ្ធសាស្ត្រធ្វើការសម្រេចចិត្តទី២នេះ អាចអនុញ្ញាតឲ្យខួរក្បាលបញ្ចេញសម្ពាធខ្លះនៃដំណើរការគិតដ៏ស្មុគស្មាញទៅកាន់អព្ភន្តរញាណបាន។ នៅផ្នែកខាងក្រោមនៃផ្ទៃដែលយើងមិនដឹង ផ្នែកស្វ័យប្រវត្តិនៃខួរក្បាលដំណើរការជាមួយស្ថានភាពក្នុងល្បឿនមួយពព្រិចភ្នែក និងធ្វើការសម្រេចចិត្តអំពីដំណើរការបានយ៉ាងល្អបំផុត ។

មនុស្សជាច្រើនមានទំនោរជឿទុកចិត្តតែទៅលើការវិនិច្ឆ័យដែលមានការប្រុងប្រយ័ត្ន ហើយមិនទុកចិត្តចំពោះការសម្រេចចិត្តដោយផ្អែកលើអារម្មណ៍ឬអព្ភន្តរញាណរបស់ពួកគេនោះទេ។ ទោះជាយ៉ាងណាក៏ដោយ វាបង្ហាញថាការសម្រេចចិត្តប្រកបដោយអព្ភន្តរញាណភ្លាមៗ ជាញឹកញាប់ល្អជាងការសម្រេចចិត្តដោយផ្អែកលើការវិភាគយ៉ាងហ្មត់ចត់ ។

ជាឧទាហរណ៍៖​ សូមពិចារណាថាមានអ្នកជំនាញកីឡាវាយកូនបាល់ដែលអាចព្យាករដោយប្រើអព្ភន្តរញាណរបស់គេ នៅពេលដែលគេវាយខុស ទោះបីជាពួកគេមិនអាចបញ្ជាក់ពីមូលហេតុពិតប្រាកដក៏ដោយ។ ហើយមានអ្នកជំនាញខាងគំនូរមួយចំនួនដែលអាចមើលដឹងថា នោះជាគំនូរក្លែងក្លាយដោយគ្រាន់តែចោលភ្នែកមួយភ្លែតប៉ុណ្ណោះ ដោយសារតែពួកគេមានអារម្មណ៍ថាខុសប្រក្រតី ហើយពួកគេអាចពន្យល់ពីហេតុផលដោយការវិនិច្ឆ័យស្វ័យប្រវត្តិរបស់ពួកគេនៅពេលក្រោយបាន ។

ក្នុងស្ថានភាពជាច្រើន មានលំនាំនិងភាពទៀងទាត់ ដែលអព្ភន្តរញាណសម្គាល់ដឹងលឿនជាងសម្បជញ្ញៈ និងចិត្តឡូស៊ីកទៅទៀត។ វាច្បាស់ណាស់ថានៅក្នុងពេលបច្ចុប្បន្ននេះ យើងគួរជឿជាក់លើការសម្រេចចិត្តដោយស្វ័យប្រវត្តិរបស់យើង ។

“តើពួកគេដឹងថាហេតុអ្វីបានជាពួកគេដឹងទេ? ប្រាកដជាមិនដឹងទេ ប៉ុន្តែពួកគេគ្រាន់តែដឹងថា ពួកគេដឹង”

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!