ដំណើរជីវិតដ៏គួរឲ្យមានមោទកភាពមួយរបស់ស្ត្រីដែលកើតក្នុងគ្រួសារពលករ តែបានក្លាយជាម្ចាស់សេតវិមាន

ជំពូក១៖ មីឆែល រ៉ូបិនសុន ធំដឹងក្ដីជាមួយគ្រួសារដ៏មានភាពកក់ក្ដៅ និងមានម្ដាយមីងដ៏អស្ចារ្យម្នាក់ ដែលបានបង្រៀននាងឲ្យចេះលេងព្យាណូ

ជំពូក២៖ ភាគខាងត្បូង នៃរដ្ឋឈីកាហ្គោត្រូវបានផ្លាស់ប្តូរ៖ មីឆែលខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបានក្លាយជាសិស្សពូកែម្នាក់ ហើយនាងបានប្រាកដក្នុងចិត្តថា នាងពិតជាអាចធ្វើបាន

ជំពូក៣៖ នៅសាលាព្រីនស្តុន មីឆែល បានឈានជើងចូលពិភពលោកដ៏ថ្មីសន្លាងមួយសម្រាប់នាង ហើយនាងក៏បានជួបអ្នកប្រឹក្សាយោបល់ដ៏អស្ចារ្យម្នាក់នៅឯ Czerny Brasuell ផងដែរ

ជំពូក៤៖ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាច្បាប់ មីឆែល ក៏បានជួបនឹងលោក បារ៉ាក់ អូបាម៉ា ពេលនោះជាពេលដែលភ្លើងស្នេហ៍ត្រូវបានបង្កាត់ឡើង

ជំពូក៥៖ នៅដើមឆ្នាំ ១៩៩០ មីឆែល និងបារ៉ាក់ បានរៀបការ ហើយបានចាប់ផ្ដើមជីវិតថ្មីជាមួយគ្នា

ជំពូក៦៖ បន្ទាប់ពីបញ្ចប់ការសរសេរសៀវភៅដំបូង លោក បារ៉ាក់ត្រូវបានបើកឱកាសឲ្យចូលប្រលូកក្នុងវិស័យនយោបាយ ជាអ្វីដែលមីឆែល មិនសូវជាចាប់អារម្មណ៍

ជំពូក៧៖ ខណៈពេលដែលជីវភាពគ្រួសារមានការរីកចម្រើនព្រមគ្នាជាមួយនឹងការងារផ្នែកនយោបាយផងដែរវាបណ្ដាលឲ្យមានការវាយប្រហារបែបនយោបាយជាលើកដំបូងមកកាន់គ្រួសាររបស់គាត់

ជំពូក៨៖ ថ្វីបើ មីឆែល មិនសូវចាប់អារម្មណ៍រឿងនយោបាយក៏ដោយ ប៉ុន្ដែនាងបានផ្លាស់ប្តូរឥរិយាបទរបស់នាង ទៅលើរឿងនយោបាយអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតី

ជំពូក៩៖ ខណៈមានងារជាស្ត្រីទីមួយ (First Lady) មីឆែល ព្យាយាមផ្ដល់ឲ្យកូនៗរបស់នាងនូវជីវិតដ៏សាមញ្ញមួយតាមដែលអាចធ្វើបាន

ជំពូក១០៖ មីឆែល ក៏បានខិតខំប្រឹងប្រែងទាញប្រជាប្រិយភាពពីការបង្កើតកម្មវិធីមួយឈ្មោះថា តោះយើង (Let’s Move)

ជំពូក១១៖ មានការលំបាកជាច្រើននៅតាមផ្លូវ ប៉ុន្តែអ្នកស្រី មីឆែល អូបាម៉ា មានមោទកភាពចំពោះអ្វីដែលពួកគេបានសម្រេចនៅសេតវិមាន

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ប៉ុន្មានឆ្នាំក្រោយមក ភាគខាងត្បូងនៃរដ្ឋឈីកាហ្គោ បានផ្លាស់ប្តូរមុខមាត់ថ្មី ។ នៅឆ្នាំ ១៩៥០  ប្រជាជនដែលរស់នៅទីនោះ ៩៦% គឺជាជនជាតិស្បែកស ។ នៅឆ្នាំ ១៩៨១ គឺ ៩៦% នៃប្រជាជនទៅទីនោះបែប្រែមកជាជនជាតិស្បែកខ្មៅទៅវិញ ។ មីឆែល ជាសំណាងបានកើតនៅចំកណ្ដាលនៃការវិឌ្ឍមួយនេះ ដូច្នេះ នៅថ្ងៃដំបូងដែលនាងចាប់ផ្ដើមចូលរៀននៅសាលា គឺមានគ្រួសារជនជាតិស្បែកខ្មៅ និងស្បែកសនៅចម្រុះលាយគ្នាយ៉ាងច្រើន ។ 

ប៉ុន្ដែនៅពេលដែលនាងធំឡើង មានគ្រួសារនៃជនជាតិស្បែកស និងស្បែកខ្មៅទាំងពីរនេះជាច្រើនគ្រួសារបានផ្លាស់ទីលំនៅទៅនៅឯជាយក្រុងកាលណាពួកគេមានទ្រព្យសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្ដូរទីលំនៅនៅទីនោះ ។ ដោយហេតុនេះហើយ បានធ្វើឲ្យអាជីវកម្ម និងសាលារៀនជាច្រើនត្រូវប្រឈមនឹងបញ្ហារហូតដល់ពួកអ្នកអចលនទ្រព្យបានដាក់ស្លាកនៅតំបន់ភាគខាងត្បូងនេះថា “ជាតំបន់ជនជាតិភាគតិច ឬតំបន់របស់ពួកអ្នកក្រ” ។ 

សម្រាប់គ្រួសាររបស់ មីឆែល តំបន់ភាគខាងត្បូងនេះនៅតែជាផ្ទះរបស់ពួកគេជានិច្ច ហើយជាង ៥០ឆ្នាំ ទៅហើយដែលម្ដាយរបស់នាងតែងតែបន្ដរស់នៅ និងខិតខំប្រឹងប្រែងជួយសហគមន៍នៅទីនោះ ទោះបីជានាងមានលទ្ធភាពអាចចាកចេញបានក៏ដោយ ។ ម្ដាយរបស់ មីឆែល គឺជាមនុស្សសំខាន់ម្នាក់ដែលមានឥទ្ធិពលមកលើការអប់រំរបស់នាង គាត់ជាមនុស្សម្នាក់ដែលបានបញ្ជូននាងឲ្យទៅរៀន និងជំរុញទឹកចិត្តនាងឲ្យក្លាយជាសិស្សពូកែនៅក្នុងថ្នាក់ ។ 

ដល់ថ្នាក់ទី២ នៅពេលដែលម្ដាយរបស់ មីឆែលបានទទួលអនិច្ចកម្ម នាងបានប្រាប់ម្ដាយមីងនាងថា “នាងស្អប់ថ្នាក់រៀនរបស់នាងជាខ្លាំង” ដោយសារភាពរញ៉េរញ៉ៃ និងការឡូឡាពីក្មេងៗនៅក្នុងថ្នាក់នោះ និងដោយសារគ្រូអសមត្ថភាពមិនអាចគ្រប់គ្រងថ្នាក់រៀននោះបាន ។ អរគុណដល់ម្ដាយមីងរបស់នាង មីឆែល ក៏មានឱកាសបានធ្វើតេស្ត ជាប់ឡើងទៅរៀននៅថ្នាក់ទី៣ ជាមួយសិស្សដែលមានរបៀបរៀបរយ និងខិតខំរៀនសូត្រ ។ ក្រោយមកទៀត មីឆែល បានលួចសួរខ្លួនឯងថា “តើការផ្លាស់ប្តូរដ៏សំខាន់មួយនេះ អាចជួយនាងឲ្យទទួលបានជោគជ័យនៅក្នុងការសិក្សាប៉ុនណា”​?

ពិតណាស់ មីឆែល គឺពិតជាធ្វើបានល្អក្នុងការបញ្ចប់ថ្នាក់វិទ្យាល័យនៅសាលា Whitney M. Young High School   ដែលជាសាលាស្ថិតនៅចំបេះដូង នៃរដ្ឋឈីកាហ្គោ ជាសាលាដែលត្រូវបានគេស្គាល់ថាជាមេដែកដែលផ្តល់ឱកាសដល់និស្សិតស្មើៗគ្នា និងបង្រៀនដោយគ្រូដែលមានសមត្ថភាពខ្ពស់ ដែលអាចស្រូបទាញយកសិស្សឆ្នើមៗទូទាំងទីក្រុងមកចូលរៀននៅសាលានោះបាន ។ មីឆែល តម្រូវឲ្យធ្វើការប្រលងចូល ទោះបីជានាងបានប្រលងជាប់ហើយក៏ដោយ ក៏នាងត្រូវបានគេមិនទុកចិត្តថានាងពិតជាមានសមត្ថភាពគ្រប់គ្រាន់អាចរៀននៅទីនោះទេ ។ 

មីឆែល  ត្រូវប្ដូរឡានក្រុងចំនួនពីរជើង និងចំណាយពេល ៩០នាទី ដើម្បីធ្វើដំណើរទៅរៀនជារៀងរាល់ថ្ងៃ ខណៈពេលដែលក្មេងដទៃទៀតរស់នៅក្នុងខុនដូខ្ពស់ៗនៅក្បែរនោះស្រាប់ ។ ហើយពួកគេតែងតែនិយាយអំពីកម្មសិក្សានារដូវក្ដៅ និងម៉ូតកាបូបថ្លៃៗដែលនៅនឹងដៃរបស់ពួកគេ ។ ស្ដាប់មើលទៅ “ហេតុអ្វីជីវិតរបស់ពួកគេដូចជាគ្មានអ្វីលំបាកទាល់តែសោះ” ។ ប៉ុន្តែទោះបីជា មីឆែល ចាប់ផ្តើមចូលរៀននៅវិទ្យាល័យដោយមិនទុកចិត្តលើសមត្ថភាពខ្លួនឯងខ្លះក៏ដោយ ក៏នាងបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងទៅលើការសិក្សា ហើយមិនយូរប៉ុន្មានក៏ទទួលបានការសរសើរ និងចំណាត់ថ្នាក់ខ្ពស់ ។

លទ្ធផលទាំងអស់នេះហើយដែលធ្វើឲ្យនាងមានការស្ងប់ចិត្ត ។ នាងបានប្រាប់ខ្លួនឯងថា “ពិតណាស់ នាងអាចធ្វើបាន” ហើយនាងពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើវាបានមែន ។

“ក្នុងការប្រឹងប្រែងរយៈពេលបីឆ្នាំជាមួយក្មេងៗដែលមានមហិច្ឆតាជាច្រើនទៀតនៅឯសាលា Whitney Young បានបង្រៀនខ្ញុំថា ខ្ញុំមានសមត្ថភាពលើសពីអ្វីដែលខ្ញុំធ្លាប់គិត”

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!