ដំណើរជីវិតដ៏គួរឲ្យមានមោទកភាពមួយរបស់ស្ត្រីដែលកើតក្នុងគ្រួសារពលករ តែបានក្លាយជាម្ចាស់សេតវិមាន

ជំពូក១៖ មីឆែល រ៉ូបិនសុន ធំដឹងក្ដីជាមួយគ្រួសារដ៏មានភាពកក់ក្ដៅ និងមានម្ដាយមីងដ៏អស្ចារ្យម្នាក់ ដែលបានបង្រៀននាងឲ្យចេះលេងព្យាណូ

ជំពូក២៖ ភាគខាងត្បូង នៃរដ្ឋឈីកាហ្គោត្រូវបានផ្លាស់ប្តូរ៖ មីឆែលខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបានក្លាយជាសិស្សពូកែម្នាក់ ហើយនាងបានប្រាកដក្នុងចិត្តថា នាងពិតជាអាចធ្វើបាន

ជំពូក៣៖ នៅសាលាព្រីនស្តុន មីឆែល បានឈានជើងចូលពិភពលោកដ៏ថ្មីសន្លាងមួយសម្រាប់នាង ហើយនាងក៏បានជួបអ្នកប្រឹក្សាយោបល់ដ៏អស្ចារ្យម្នាក់នៅឯ Czerny Brasuell ផងដែរ

ជំពូក៤៖ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាច្បាប់ មីឆែល ក៏បានជួបនឹងលោក បារ៉ាក់ អូបាម៉ា ពេលនោះជាពេលដែលភ្លើងស្នេហ៍ត្រូវបានបង្កាត់ឡើង

ជំពូក៥៖ នៅដើមឆ្នាំ ១៩៩០ មីឆែល និងបារ៉ាក់ បានរៀបការ ហើយបានចាប់ផ្ដើមជីវិតថ្មីជាមួយគ្នា

ជំពូក៦៖ បន្ទាប់ពីបញ្ចប់ការសរសេរសៀវភៅដំបូង លោក បារ៉ាក់ត្រូវបានបើកឱកាសឲ្យចូលប្រលូកក្នុងវិស័យនយោបាយ ជាអ្វីដែលមីឆែល មិនសូវជាចាប់អារម្មណ៍

ជំពូក៧៖ ខណៈពេលដែលជីវភាពគ្រួសារមានការរីកចម្រើនព្រមគ្នាជាមួយនឹងការងារផ្នែកនយោបាយផងដែរវាបណ្ដាលឲ្យមានការវាយប្រហារបែបនយោបាយជាលើកដំបូងមកកាន់គ្រួសាររបស់គាត់

ជំពូក៨៖ ថ្វីបើ មីឆែល មិនសូវចាប់អារម្មណ៍រឿងនយោបាយក៏ដោយ ប៉ុន្ដែនាងបានផ្លាស់ប្តូរឥរិយាបទរបស់នាង ទៅលើរឿងនយោបាយអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតី

ជំពូក៩៖ ខណៈមានងារជាស្ត្រីទីមួយ (First Lady) មីឆែល ព្យាយាមផ្ដល់ឲ្យកូនៗរបស់នាងនូវជីវិតដ៏សាមញ្ញមួយតាមដែលអាចធ្វើបាន

ជំពូក១០៖ មីឆែល ក៏បានខិតខំប្រឹងប្រែងទាញប្រជាប្រិយភាពពីការបង្កើតកម្មវិធីមួយឈ្មោះថា តោះយើង (Let’s Move)

ជំពូក១១៖ មានការលំបាកជាច្រើននៅតាមផ្លូវ ប៉ុន្តែអ្នកស្រី មីឆែល អូបាម៉ា មានមោទកភាពចំពោះអ្វីដែលពួកគេបានសម្រេចនៅសេតវិមាន

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅឆ្នាំ ១៩៦៨ ទីក្រុងឈីកាហ្គោ គឺជាម្ចាស់ផ្ទះនៃការចុះអនុសញ្ញាជាតិប្រជាធិបតេយ្យ ដែលបានបែកបាក់ដោយការប៉ះទង្គិចគ្នាដោយហិង្សារវាងប៉ូលីស និងក្រុមបាតុករប្រឆាំងសង្គ្រាមអាម៉េរិកនៅវៀតណាម ។  គ្រួសាររបស់ មីឆែល រ៉ូបិនសុន រស់នៅឆ្ងាយពីអគារអនុសញ្ញាចម្ងាយប្រមាណ ៩ម៉ាយល៍ នៅតំបន់ឆ្នេរខាងត្បូងនៃរដ្ឋឈីកាហ្គោ ។ ប៉ុន្តែដោយនាងមានអាយុត្រឹមតែ៤ឆ្នាំ ទើបនាងមិនមានការព្រួយបារម្ភពីភាពច្របូកច្របល់នៃនយោបាយនោះទេ គឺនាងចាប់អារម្មណ៍ត្រឹមតែការលេងតុក្កតារបស់នាងប៉ុណ្ណោះ ។

មីឆែល គឺជាក្មេងស្រីម្នាក់នៅក្នុងគ្រួសារដែលមានបងប្រុសម្នាក់មានអាយុបងនាង ២ឆ្នាំ និងមានឪពុកជាអ្នកធ្វើការនៅក្នុងរោងចក្រចម្រោះទឹក និងម្ដាយជាជាងកាត់ដេរ និងជាសកម្មជនក្នុងការងាររៃអង្គាសថវិកាជួយសហគមន៍ និងអង្គការ ។ ឪពុករបស់នាងក៏ជាអ្នកចូលចិត្តស្ដាប់តន្រ្តី Jazz និងចូលចិត្តសិល្បៈដែរ ។ អ្វីដែល មីឆែល បានចងចាំកាលពីនៅក្មេងភាគច្រើនគឺទាក់ទងនឹងតន្រ្តីដែលនាងតែងតែឮជុំវិញខ្លួននាងជានិច្ច ។ 

គ្រួសារនាងបានរស់នៅជាន់ទី២ នៃអគារមួយដែលមានពីរគ្រួសារ គឺគ្រួសាររបស់នាង និងគ្រួសាររបស់ម្ដាយមីងនាងគឺ រ៉ូប៊ី (Robbie) ដែលនៅជាន់ទីមួយ ។ ម្ដាយមីងដ៏ពូកែរបស់នាងម្នាក់នេះ គឺជាគ្រូបង្រៀនព្យាណូ ដូច្នេះហើយ សំឡេងតន្ដ្រីដែលបានលេងដោយសិស្សរបស់ម្ដាយមីងរបស់នាង គឺជាទិដ្ឋភាពមួយដែលនាងបានចងចាំមិនភ្លេចកាលពីវ័យកុមារ ។ ហើយវាក៏ជាហេតុដែលនាំឲ្យនាងចាប់ផ្ដើមរៀនលេងព្យាណូតាំងតែពីនាងមានអាយុត្រឹមតែ៤ឆ្នាំម្លេះ ។ 

រ៉ូប៊ី គឺអាចចាត់ទុកថាជាគ្រូបង្រៀនដ៏កាច និងម៉ឹងម៉ាត់បំផុតម្នាក់ ហើយជាញឹកញយនៅក្នុងថ្នាក់ទាំងពីរដែលនាងបង្រៀនតែងតែមានការស្ដីបន្ទោស និងប្រកែកគ្នា ដូច្នេះហើយទើបធ្វើឲ្យមីឆែលក្លាយជាមនុស្សរឹងមាំតាំងពីវ័យក្មេង ។  ប៉ុន្តែ រ៉ូប៊ីបានជួយកែខៃស្ថានការណ៍នៅក្នុងថ្ងៃដំបូងដែលមីឆែល តម្រូវឲ្យធ្វើការបង្ហាញថ្វីដៃនៃការលេងព្យាណូជាលើកដំបូងរបស់នាងនៅក្នុងកម្មវិធីព្យាណូដ៏ធំមួយនៅក្នុងសាកលវិទ្យល័យ រ៉ូស្វែល ។ 

បញ្ហាដែលកើតឡើងនៅថ្ងៃនោះ គឺថាព្យាណូរបស់ រ៉ូប៊ី មានបូតុងកណ្តាល ដែលជាសោនៅត្រង់ណោតអក្សរ C ។ បូតុង C ដែលនៅកណ្ដាលនោះគឺជាសោសម្រាប់សម្រួលដល់ការដាក់ដៃរបស់អ្នកលេងឲ្យមានភាពងាយស្រួល ។ ដោយមានបូតុងតូចមួយនេះនៅលើព្យាណូរបស់ រ៉ូប៊ីបានផ្ដល់ភាពងាយស្រួលដល់ មីឆែល ក្នុងការលេងព្យាណូរបស់នាង ។  នៅលើឆាក ដែលបានប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យ រ៉ូស្វែល ក្មេងស្រី មីឆែល តាមពិតនាងចេះលេងបទភ្លេងរបស់នាងយ៉ាងស្ទាត់ជំនាញ ប៉ុន្ដែនៅពេលកំពុងលេងនាងមានការភាន់ភាំង ដែលជាហេតុធ្វើឲ្យនាងភ្លេចចុចបូតុង C នោះ ។

សំណាងល្អដោយរ៉ូប៊ី អង្គុយនៅជួរខាងមុខ ហើយនាងដឹងពីបញ្ហាដែលកំពុងកើតឡើងនោះ ។ នាងបានដើរយ៉ាងសុភាពទៅកាន់ឆាក ហើយបានឈរពីក្រោយ មីឆែល ឈ្ងោកពីក្រោយខ្នងរបស់នាងប្រៀបដូចជាស្លាបរបស់ទេពអប្សរអីចឹង រួចរ៉ូប៊ីបានចង្អុលបង្ហាញនាងនូវបូតុង C ។ បន្ទាប់មក មីឆែល ក៏អាចលេងបន្តទៀតបានយ៉ាងល្អ ។ 

“ឃើញទេ ដោយគ្រាន់តែប្ដូរមកជាការញញឹមលើកកម្លាំងចិត្តតែបន្តិច នាងធ្វើឲ្យខ្ញុំអាចបន្តលេងបន្តទៀតបាន” ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!