ដំណើរជីវិតដ៏គួរឲ្យមានមោទកភាពមួយរបស់ស្ត្រីដែលកើតក្នុងគ្រួសារពលករ តែបានក្លាយជាម្ចាស់សេតវិមាន

ជំពូក១៖ មីឆែល រ៉ូបិនសុន ធំដឹងក្ដីជាមួយគ្រួសារដ៏មានភាពកក់ក្ដៅ និងមានម្ដាយមីងដ៏អស្ចារ្យម្នាក់ ដែលបានបង្រៀននាងឲ្យចេះលេងព្យាណូ

ជំពូក២៖ ភាគខាងត្បូង នៃរដ្ឋឈីកាហ្គោត្រូវបានផ្លាស់ប្តូរ៖ មីឆែលខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបានក្លាយជាសិស្សពូកែម្នាក់ ហើយនាងបានប្រាកដក្នុងចិត្តថា នាងពិតជាអាចធ្វើបាន

ជំពូក៣៖ នៅសាលាព្រីនស្តុន មីឆែល បានឈានជើងចូលពិភពលោកដ៏ថ្មីសន្លាងមួយសម្រាប់នាង ហើយនាងក៏បានជួបអ្នកប្រឹក្សាយោបល់ដ៏អស្ចារ្យម្នាក់នៅឯ Czerny Brasuell ផងដែរ

ជំពូក៤៖ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាច្បាប់ មីឆែល ក៏បានជួបនឹងលោក បារ៉ាក់ អូបាម៉ា ពេលនោះជាពេលដែលភ្លើងស្នេហ៍ត្រូវបានបង្កាត់ឡើង

ជំពូក៥៖ នៅដើមឆ្នាំ ១៩៩០ មីឆែល និងបារ៉ាក់ បានរៀបការ ហើយបានចាប់ផ្ដើមជីវិតថ្មីជាមួយគ្នា

ជំពូក៦៖ បន្ទាប់ពីបញ្ចប់ការសរសេរសៀវភៅដំបូង លោក បារ៉ាក់ត្រូវបានបើកឱកាសឲ្យចូលប្រលូកក្នុងវិស័យនយោបាយ ជាអ្វីដែលមីឆែល មិនសូវជាចាប់អារម្មណ៍

ជំពូក៧៖ ខណៈពេលដែលជីវភាពគ្រួសារមានការរីកចម្រើនព្រមគ្នាជាមួយនឹងការងារផ្នែកនយោបាយផងដែរវាបណ្ដាលឲ្យមានការវាយប្រហារបែបនយោបាយជាលើកដំបូងមកកាន់គ្រួសាររបស់គាត់

ជំពូក៨៖ ថ្វីបើ មីឆែល មិនសូវចាប់អារម្មណ៍រឿងនយោបាយក៏ដោយ ប៉ុន្ដែនាងបានផ្លាស់ប្តូរឥរិយាបទរបស់នាង ទៅលើរឿងនយោបាយអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតី

ជំពូក៩៖ ខណៈមានងារជាស្ត្រីទីមួយ (First Lady) មីឆែល ព្យាយាមផ្ដល់ឲ្យកូនៗរបស់នាងនូវជីវិតដ៏សាមញ្ញមួយតាមដែលអាចធ្វើបាន

ជំពូក១០៖ មីឆែល ក៏បានខិតខំប្រឹងប្រែងទាញប្រជាប្រិយភាពពីការបង្កើតកម្មវិធីមួយឈ្មោះថា តោះយើង (Let’s Move)

ជំពូក១១៖ មានការលំបាកជាច្រើននៅតាមផ្លូវ ប៉ុន្តែអ្នកស្រី មីឆែល អូបាម៉ា មានមោទកភាពចំពោះអ្វីដែលពួកគេបានសម្រេចនៅសេតវិមាន

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

មីឆែល អូបាម៉ា (Michelle Obama)  គឺមិនមែនត្រឹមតែជាមេធាវី, ជាម្ដាយ និងជាស្រ្តីទីមួយ (First Lady) របស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះនោះទេ ។ កាលពីទសវត្សរ៍ឆ្នាំ ១៩៧០ នាង គឺជានារីក្រមុំម្នាក់ដែលមានឈ្មោះថា មីឆែល រូបិនសុន (Michelle Robinson) ។ នាង គឺជានិស្សិតម្នាក់ដែលបាន រៀននៅភាគខាងត្បូងនៃរដ្ឋ Chicago ។ នាង គឺជានិស្សិតម្នាក់ដែលគាំទ្រលោក Stevie Wonder ដែលជាសិល្បករម្នាក់ និងចូលចិត្តស្ដាប់តន្ដ្រី Jazz ហើយក៏ជានិស្សិតដែលស្រឡាញ់ពិន្ទុខ្លាំងនៅក្នុងថ្នាក់រៀនផងដែរ ។ 

សៀវភៅដែលមានឈ្មោះថា “ក្លាយជាស្រ្តីឆ្នើម” គឺជាសៀវភៅដែលនិយាយអំពីរឿងរ៉ាវដែល មីឆែល អូបាម៉ា បានបញ្ចប់ការសិក្សានៅសាលា ហើយបានជួបបុរសម្នាក់ដែលជាមេធាវី នោះគឺលោក បារ៉ាក់ អូបាម៉ា ដែលក្រោយមកបានក្លាយជាដៃគូជីវិតនៅក្នុងជីវិតប្ដីប្រពន្ធដ៏អស្ចារ្យមួយ ។ ដោយបានគិតថា នាងចង់ធ្វើការងារសប្បុរសធម៌ ជាជាងធ្វើការងារស្មុគស្មាញជាមួយនឹងកុងត្រាច្បាប់ទាំងឡាយ មីឆែល បានលាឈប់ពីការងាររបស់នាងនៅក្នុងក្រុមហ៊ុនច្បាប់ដ៏ល្បីមួយ ហើយបានចូលធ្វើការជាមួយការងារសប្បុរសធម៌ជាមួយសហគមន៍ដែលនៅកន្លែងឆ្ងាយៗ និងធ្វើជាអ្នកប្រឹក្សាយោបល់ផងដែរ ។

ចិត្តសប្បុរសធម៌ទាំងនេះហើយដែលនាងបាននាំចូលទៅនៅសេតវិមានជាមួយនាង ហើយជាកន្លែងដែលនាងមានឳកាសបានជួយទៅដល់ការងារផ្នែកសុខភាពកុមារ ជីវភាពរបស់អតីតយោធា និងផ្នែកអប់រំផងដែរ ។ មីឆែល មានអារម្មណ៍ថា នាងគឺជាមនុស្សមានសំណាងម្នាក់ដែលបានធ្វើជាគំរូល្អដល់ស្ត្រីផ្សេងទៀតនៅក្នុងជីវិតរបស់នាង ។ ហើយនាងបានធ្វើវាទៅជាផ្នែកមួយនៃការងារក្នុងជីវិតរបស់នាង ដើម្បីជួយលើកកម្ពស់ដល់អ្នកដឹកនាំជំនាន់  ក្រោយ ។

នៅក្នុងសៀវភៅសង្ខេបមួយក្បាលនេះ អ្នកនឹងរៀនអំពី៖

  1. តើមីឆែល ត្រូវធ្វើដំណើរឆ្ងាយប៉ុនណាដើម្បីទៅរៀនទៅវិទ្យាល័យ 
  2. តើស្រ្តីណាខ្លះដែលជាអ្នកជំរុញលើកទឹកចិត្ត និងណែនាំនាង 
  3. តើអ្វីខ្លះដែល  ហ៊ីលឡារី  គ្លីនតុន (Hillary Clinton)    បានក្រើនរម្លឹកដល់  មីឆែល ក្នុងងារជាស្រ្តីទីមួយ (First Lady) ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!