ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? សិក្សាពីផ្នត់គំនិតទ្រទ្រង់ដល់គោលការណ៍ទាំង៥សម្រាប់ផ្លាស់ប្តូរពិភលោក

ជំពូក២៖ នៅពីក្រោយការផ្លាស់ប្តូរដ៏អស្ចារ្យ ជាធម្មតាគឺមានការចូលរួមពីការហ៊ានភ្នាល់ដ៏ធំមួយ (Big Bet) ដែលអាចលើសពីលទ្ធភាពរបស់អ្នកទៅទៀត

ជំពូក៣៖ ការភ្នាល់ធំក៏អាចចាប់ផ្តើមបានតាមរយៈការសន្មតទុកមុន និងតាមដានលទ្ធផលតាមក្រោយ

ជំពូក៤៖ ភាពអស្ចារ្យមិនកើតឡើងដោយគ្រាន់តែនៅដោយសុខស្រួលនោះទេ ដូច្នេះដើម្បីឲ្យប្រសើរជាងនេះអ្នកត្រូវឆ្លងកាត់ហានិភ័យខ្លះ

ជំពូក៥៖ ចេះប្រើប្រយោជន៍ពីការងាររបស់រៀមច្បង ជៀសវាងការសោកស្តាយដែលការខិតខំរបស់អ្នក ជំនាន់មុនគ្មានអ្នកបន្ត

ជំពូក៦៖ ធ្វើឲ្យបរាជ័យរបស់អ្នកទៅជាប្រយោជន៍ ដោយ យកវាធ្វើជាមេរៀន និងស្រមៃឲ្យបានធំជាងនេះ

ជំពូក៧៖ មុជឲ្យជ្រៅទៅឲ្យឆ្ងាយ លុបចោលកិច្ចការមិន ច្បាស់លាស់ទាំងឡាយ និងបង្កើតដៃគូជាមួយអ្នកដែលមានជំនាញផ្សេងគ្នា

ជំពូក៨៖ ប្រើស្ថានការណ៍បន្ទាន់ដើម្បីទាញយកប្រយោជន៍ ដោយពង្រីកឱកាសបច្ចុប្បន្ន ហើយចេះឆ្លើយតប ទៅនឹងវិបត្តិផ្សេងៗ​

ជំពូក៩៖ កុំគិតច្រើនហើយមិនចាប់ផ្តើមសកម្មភាព ចាប់ ផ្តើមធ្វើវាពីឥឡូវនេះទៅ!

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

វាជាឱកាសល្អដែលនៅពេលខ្លះអ្នកមិនទុកចិត្តនឹងរឿងអ្វីមួយហើយអ្នកគ្រាន់តែត្រូវការគេប្រាប់អ្នកថា ៖ រឿងហ្នឹងវាអ៊ីចឹងឯង ។ 

មនុស្សជាច្រើនសន្និដ្ឋានថារឿងដែលកើតបែបណាហើយ ទុកឲ្យវាបន្តបែបហ្នឹងចុះ មិនចាំបាច់ត្រូវព្យាយាមដើម្បីផ្លាស់ប្តូរអ្វីនោះទេ ។ តែមនុស្សដែលអង់អាចក្លាយហានហ៊ានប្រឆាំងរាល់ការស្មានទុកទាំងនេះ និងបង្ហាញឲ្យគ្រប់គ្នាបានដឹងថារឿងដែលកើតឡើងអាចផ្លាស់ប្តូរឲ្យប្រសើរបាន ។ 

សូមណែនាំមនុស្សប្រភេទនេះចំនួនពីរនាក់គឺ លោក ដេវិឌ ហ្គីលបៅ (David Gilboa) និង នៀល ប្លូមិនថល (Neil Blumenthal) ។     មានថ្ងៃមួយ លោក ហ្គីលបៅ បានទៅផ្តូរកញ្ចក់វ៉ែនតារបស់គាត់ តែគាត់ត្រូវបានគេបញ្ជូនពីហាងមួយទៅហាងមួយដើម្បីទិញវ៉ែនថាថ្មីដែលមានតម្លៃរហូតដល់ប្រហែល ៧០០ ដុល្លារ ។ គាត់មានអារម្មណ៍ថាគួរតែមានមធ្យោបាយដែលអាចកែខៃវ៉ែនតាពាក់វិញបានដោយមិនចាំបាច់ចំណាយលុយច្រើនយ៉ាងនេះនោះទេ ។ 

មនុស្សភាគច្រើនគ្រាន់តែស្មានថាការកាត់បានកញ្ចក់វ៉ែនតាប្រព្រឹត្ត​ទៅតាមដំណាក់កាល ដូចជាការទៅមើលតាមហាង និងចំណាយលុយរាប់រយដុល្លារសម្រាប់ពិនិត្យភ្នែក កញ្ចក់ និង ស៊ុមវ៉ែនតា គឺត្រូវធ្វើតាមវិធីតែមួយមិនអាចកែប្រែបានទេ ។ តែលោក ប្លូមិនថល បានសហការជាមួយអង្គការមួយដែលមានឈ្មោះថា VisionSpring ដែលធ្វើការជាមួយមនុស្សក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ តាមរយៈការបង្រៀនពួកគេពីរបៀបពិនិត្យភ្នែក និងបើកហាងលក់វ៉ែនតា សម្រាប់មនុស្សដែលរកចំណូលបានក្រោម ៤ដុល្លារក្នុងមួយថ្ងៃអាចមានលទ្ធភាពទិញបាន ។ 

ដូច្នេះហើយ វាមានវិធីទិញបានក្នុងតម្លៃថោកជាង ហើយដើម្បីបញ្ជាក់ថាវាជាការពិតទៅបាន ទាំងពីរនាក់គឺប្លូមិនថល និង ហ្គីលបៅ បានយកកម្ចី ២,៥០០ដុល្លារ ធ្វើជាដើមទុនដើម្បីចាប់ផ្តើមគេហទំព័រ Warby Parker ជាសេវា អនឡាញមួយ ដែលផ្តល់ម៉ូដែលវ៉ែនតាដែលមានតម្លៃត្រឹមតែ ៩៥ ដុល្លារក្នុងមួយគូតែប៉ុណ្នោះ ។ លទ្ធផលនេះបង្ហាញថាអ្នកពិតជាអាចលក់វ៉ែនតា អនឡាញបាន ពីក្នុងបញ្ជីទំនេញដែលលក់អស់ទាំងអស់ក្នុងរយៈពេលមួយខែដំបូង និងមានអតិថិជនរង់ចាំទិញប្រម៉ាណ ២ម៉ឺននាក់ទៀត ។ បច្ចុប្បន្ននេះ គេហទំព័រ Warby Parker មានតម្លៃ ១.៧៥ ពាន់លានដុល្លារ ដែលមានហាងរាប់សិប និងបុគ្គលិក ប្រហែល ១,៤០០នាក់ ឯណោះ ។ 

ជាមួយគ្នានឹងការសន្និដ្ឋានដែលមិនសមហេតុផលទាំងនេះ ការភ្នាល់ធំមួយ ក៏អាចជួយអ្នកឲ្យប្រមើលមើលអនាគតវែងឆ្ងាយ និងឃើញលទ្ធផលអនាគតបាន ។ 

ត្រឡប់ទៅឆ្នាំ ១៩៩០ វិញមនុស្សច្រើនណាស់មិនយល់ថាពួកគេមិនដឹងត្រូវបង្កើតគេហទំព័រសម្រាប់អាជីវកម្ម ឬមិនដឹងថាយក អ៊ីមែល មកធ្វើអ្វីដែរ ។ តែបច្ចុប្បន្ននេះ បើគ្មានអ៊ិនធឺណេតទេ មិនដឹងជាបើកអាជីវកម្មបានយ៉ាងម៉េចនោះទេ ។ 

អ្នកនិពន្ធរូបនេះគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយក្រុមដែល កាលឆ្នាំ ១៩៨០ ដែលទទួលស្គាល់សក្កដានុពលអនាគតរបស់អ៊ិនធឺណេត ហើយមិនរង្គោះរង្គើរចិត្តដោយមនុស្សដែលបំភ័ន្តស្មារតីបន្ត មហិច្ចតាបង្កើតការងារសម្រាប់អាជីវកម្មថ្មីរបស់នាង ដែលនឹងក្លាយទៅជាទីផ្សារអនឡាញប្រចាំសហរដ្ឋអាម៉េរិកនៅថ្ងៃណាមួយនោះទេ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!