ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? សិក្សាពីផ្នត់គំនិតទ្រទ្រង់ដល់គោលការណ៍ទាំង៥សម្រាប់ផ្លាស់ប្តូរពិភលោក

ជំពូក២៖ នៅពីក្រោយការផ្លាស់ប្តូរដ៏អស្ចារ្យ ជាធម្មតាគឺមានការចូលរួមពីការហ៊ានភ្នាល់ដ៏ធំមួយ (Big Bet) ដែលអាចលើសពីលទ្ធភាពរបស់អ្នកទៅទៀត

ជំពូក៣៖ ការភ្នាល់ធំក៏អាចចាប់ផ្តើមបានតាមរយៈការសន្មតទុកមុន និងតាមដានលទ្ធផលតាមក្រោយ

ជំពូក៤៖ ភាពអស្ចារ្យមិនកើតឡើងដោយគ្រាន់តែនៅដោយសុខស្រួលនោះទេ ដូច្នេះដើម្បីឲ្យប្រសើរជាងនេះអ្នកត្រូវឆ្លងកាត់ហានិភ័យខ្លះ

ជំពូក៥៖ ចេះប្រើប្រយោជន៍ពីការងាររបស់រៀមច្បង ជៀសវាងការសោកស្តាយដែលការខិតខំរបស់អ្នក ជំនាន់មុនគ្មានអ្នកបន្ត

ជំពូក៦៖ ធ្វើឲ្យបរាជ័យរបស់អ្នកទៅជាប្រយោជន៍ ដោយ យកវាធ្វើជាមេរៀន និងស្រមៃឲ្យបានធំជាងនេះ

ជំពូក៧៖ មុជឲ្យជ្រៅទៅឲ្យឆ្ងាយ លុបចោលកិច្ចការមិន ច្បាស់លាស់ទាំងឡាយ និងបង្កើតដៃគូជាមួយអ្នកដែលមានជំនាញផ្សេងគ្នា

ជំពូក៨៖ ប្រើស្ថានការណ៍បន្ទាន់ដើម្បីទាញយកប្រយោជន៍ ដោយពង្រីកឱកាសបច្ចុប្បន្ន ហើយចេះឆ្លើយតប ទៅនឹងវិបត្តិផ្សេងៗ​

ជំពូក៩៖ កុំគិតច្រើនហើយមិនចាប់ផ្តើមសកម្មភាព ចាប់ ផ្តើមធ្វើវាពីឥឡូវនេះទៅ!

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

ត្រឡប់ទៅដើមឆ្នាំ១៩៦០ កាលនោះគ្មានរណាម្នាក់ដឹងច្បាស់ថាមនុស្សដំបូងអាចឈានជើងជាន់លើឋានព្រះចន្ទបានដោយរបៀបណានោះទេ ។ តែបើទោះជាជួបរឿងលំបាកជាច្រើនក្នុងកំឡុងពេលនោះ រួមទាំងការពិតដែលថាបច្ចេកវិទ្យាថ្មីមិនទាន់ទាំងបានផលិតចេញផង ប្រធានាធិបតិអាម៉េរិក លោក John F. Kennedy បានធ្វើការសន្យាយ៉ាងមាំមួយតាមរយៈកញ្ចក់ទូរទស្សន៍ជាតិដោយហ៊ានប្រកាសទៅកាន់ពិភពលោកថា សមិទ្ធផលដ៏អស្ចារ្យមួយនេះនឹងសម្រេចជោគជ័យក្នុងរយៈពេលមួយទស្សវត្តន៍ ។ 

អ្នកនិពន្ធសំដៅលើគំនិតប្រភេទនេះថាជាការ ភ្នាល់ដ៏ធំមួយ ហើយវាក៏ជាគោលការណ៍ទី ១ ជាជំហរសម្រាប់ប្រភេទមនុស្សក្លាហានដែលសាងរឿងអស្ចារ្យក្នុងលោក ។ 

ការភ្នាល់នេះគឺជាផែនការណ៍អង់អាចមួយដែលប្រឆាំងនឹងការសន្និដ្ឋានទូទៅ និងទាក់ទាញការចាប់អារម្មណ៍ពីមនុស្ស ។ ស្រដៀងគ្នាណាស់ទៅនឹងអ្វីដែល John F. Kenedy បានធ្វើសន្យាក្នុងឆ្នាំ ១៩៦១ ដែរ គឺសហគ្រិនដ៏មានមហិច្ឆតាមួយរូបគឺលោកអេលុន ម៉ាសក៍ ក៏បានភ្នាល់ដែរថានឹងនាំមនុស្សទៅកាន់ភពព្រះអង្គារត្រឹមឆ្នាំ ២០៣០ ។ ហើយខណៈដែលគាត់កំពុងធ្វើការសម្រេចគោលដៅធំមួយនេះ ប្រធានប្រត្តិបត្តិក្រុមហ៊ុនឡានអគ្គិសនី Tesla រូបនេះក៏បាននឹងកំពុងសន្យាក្នុងការធ្វើបដិវត្តកម្មលើមធ្យោបាយធ្វើដំណើររបស់មនុស្សក្នុងភពផែនដីនេះដែរ ។ 

លោកអេឡុន មាសក៍ មានឥទ្ធិពលប្រហាក់ប្រហែលនឹងគូប្រកួតប្រជែង តែក្នុងខែ មករា ឆ្នាំ ២០១៨ កម្មវិធី SpaceX របស់គាត់បានធ្វើឲ្យអ្នករិះគន់ទាំងអស់នោះស្ងាត់មាត់នៅពេលដែល SpaceX បានបង្ហោះគ្រាប់រ៉ុកកេតដំបូងរបស់ខ្លួនបានយ៉ាងជោគជ័យ ។ 

ពេលនេះ ការធ្វើដំណើរតាមយានអវកាសជារឿងមួយហើយ ចុះបើនិយាយពីការស្រាវជ្រាវលើប្រព័ន្ធអ៊ីនធឺណេតដើរដោយថាមពលប៉េងប៉ោងវិញ ស្តាប់ទៅយ៉ាងម៉េចដែរ? បើយោងតាមលោក Astro Teller ជាអ្នកច្នៃប្រតិដ្ឋដែលគ្រប់គ្រងដំណើរការ X ដែលជាបន្ទប់ពិសោធអភិវឌ្ឍបង្កើតដោយក្រុមហ៊ុន Google បានបង្កើតប្រព័ន្ធអ៊ិនធឺណេតដើរដោយថាមពលប៉េងប៉ោងគឺជាគម្រោងដ៏ឆ្កួតបំផុតរបស់បន្ទប់ពិសោធមួយនេះ ។ គម្រោងមួយនេះគឺជាជោគជ័យមួយដែលបានជួយឲ្យ Tuerto Rico អាចប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណេតឡើងវិញក្រោយពេលរងគ្រោះដោយសារព្យុះ Hurricane Maria ក្នុងឆ្នាំ ២០១៧។ 

តែយ៉ាងណា អ្នកមិនចាំបាច់ទាល់តែជា កំពូលអ្នកឆ្លាតទើបហ៊ានភ្នាល់ធំនោះទេ ។ តាមពិតទៅ អ្នកអាចធ្វើវាបាននៅក្នុងដំណាក់កាលជីវិតពេលណាក៏បាន ។ 

សូមលើកយកអ្នកនាង Rachel Sumekh មកធ្វើជាឧទាហរណ៍ ដែលនាងគ្រាន់តែជាសិស្សធម្មតាម្នាក់នៅសាកលវិទ្យាល័យ UCLA កាលពីឆ្នាំ ២០១០ នាងបានដឹងថាខ្លួនឯងជាមនុស្សតែម្នាក់គត់ដែលងើបឈរសម្រាប់ Food drive ដើម្បីជួយដល់សិស្សដូចគ្នាដែលមិនមានលទ្ធភាពទិញអាហារហូបចុកសមរម្យ ។ វាគ្រាន់តែជាករណីមួយដែលបង្ហាញថាភាពអត់ឃ្លានរបស់សិស្សនៅពេលត្រូវបានគេប្រងើយកន្តើយដល់ថ្នាក់ណា ដែលធាតុពិតក្នុងរដ្ឋផ្សេងទៀត មានសិស្សតែ ១/៤ ប៉ុណ្នោះដែលត្រូវការជំនួយពីធនាគារអាហារ ឬគ្មានលទ្ធភាពក្នុងការទិញគ្រឿងឧបភោគបរិភោគ ។ 

កញ្ញា Sumekh បានសច្ចាថាបញ្ហាដែលអូសបន្លាយដ៏យូរអង្វែងមួយនេះនឹងផ្លាស់ប្តូរជាមិនខាន ហើយនាងបានបង្កើតអង្គការមួយឈ្មោះថា Swipe Out Hunger ដែលអនុញាតឲ្យសិស្សផ្សេងទៀតបរិច្ចាកលុយក្នុងកាតសម្រាប់ទិញអាហារដែលគេមិនបានចាយចូល ក្នុងមូលនិធិរបស់អង្គការនេះ ។ ក្រោយមក ការប្រឹងប្រែងរបស់នាងបានទាក់ទាញការចាប់អារម្មណ៍ពី Barak Obama ហើយមកទល់ពេលនេះ អង្គការរបស់នាងបានពង្រីកវិសាលភាពរហូតដល់ ៣០ ទីស្នាក់ការ ខណៈដែលបានចែកចាយអាហារច្រើនជាង ១.៣ លាន រួចទៅហើយ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!