ជំពូក១៖ តើសៀវភៅនេះមានអ្វីពិសេសសម្រាប់ខ្ញុំ? សិក្សាពីផ្នត់គំនិតទ្រទ្រង់ដល់គោលការណ៍ទាំង៥សម្រាប់ផ្លាស់ប្តូរពិភលោក

ជំពូក២៖ នៅពីក្រោយការផ្លាស់ប្តូរដ៏អស្ចារ្យ ជាធម្មតាគឺមានការចូលរួមពីការហ៊ានភ្នាល់ដ៏ធំមួយ (Big Bet) ដែលអាចលើសពីលទ្ធភាពរបស់អ្នកទៅទៀត

ជំពូក៣៖ ការភ្នាល់ធំក៏អាចចាប់ផ្តើមបានតាមរយៈការសន្មតទុកមុន និងតាមដានលទ្ធផលតាមក្រោយ

ជំពូក៤៖ ភាពអស្ចារ្យមិនកើតឡើងដោយគ្រាន់តែនៅដោយសុខស្រួលនោះទេ ដូច្នេះដើម្បីឲ្យប្រសើរជាងនេះអ្នកត្រូវឆ្លងកាត់ហានិភ័យខ្លះ

ជំពូក៥៖ ចេះប្រើប្រយោជន៍ពីការងាររបស់រៀមច្បង ជៀសវាងការសោកស្តាយដែលការខិតខំរបស់អ្នក ជំនាន់មុនគ្មានអ្នកបន្ត

ជំពូក៦៖ ធ្វើឲ្យបរាជ័យរបស់អ្នកទៅជាប្រយោជន៍ ដោយ យកវាធ្វើជាមេរៀន និងស្រមៃឲ្យបានធំជាងនេះ

ជំពូក៧៖ មុជឲ្យជ្រៅទៅឲ្យឆ្ងាយ លុបចោលកិច្ចការមិន ច្បាស់លាស់ទាំងឡាយ និងបង្កើតដៃគូជាមួយអ្នកដែលមានជំនាញផ្សេងគ្នា

ជំពូក៨៖ ប្រើស្ថានការណ៍បន្ទាន់ដើម្បីទាញយកប្រយោជន៍ ដោយពង្រីកឱកាសបច្ចុប្បន្ន ហើយចេះឆ្លើយតប ទៅនឹងវិបត្តិផ្សេងៗ​

ជំពូក៩៖ កុំគិតច្រើនហើយមិនចាប់ផ្តើមសកម្មភាព ចាប់ ផ្តើមធ្វើវាពីឥឡូវនេះទៅ!

ការសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

បើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តអានព័ត៌មាន យ៉ាងហោចណាស់ក្នុងមួយថ្ងៃ អ្នកអាចនឹងអានប៉ះអត្ថបទដែលនិយាយពីបញ្ហាអ្វីមួយនៅក្នុងពិភពលោក ខណៈនោះអ្នកប្រហែលជានឹងសួរខ្លួនឯងថា៖ តើអ្នកត្រូវដោះស្រាយបញ្ហានេះដោយរបៀបណា? 

ព័ត៌មាននោះ អាចថាជាបញ្ហាដែលកើតឡើងក្នុងសង្គមជាក់ស្តែង ដូចជា បញ្ហាជនទុរគតគ្មានទីជម្រក និងបញ្ហាសកលលោកដូចជា បញ្ហាបរិស្ថានជាដើម ។ ក្រៅតែពីក្តីកង្វល់ អ្នកក៏ចាប់ផ្តើមមានគំនិត ថាចង់ ជួយដោះស្រាយបញ្ហាហ្នឹង ប៉ុន្តែការគិតទីពីរក៏ចូលមកដល់ “ខ្ញុំមិនអាចសូម្បីតែផ្លាស់ប្តូរជីវិតខ្ញុំឥលូវនេះបានផង តើខ្ញុំអាចទៅជួយអ្វីកើត” ។ 

អ្នកស្រី Jean Case បានយល់យ៉ាងច្បាស់ថា ដើម្បីចាប់ផ្តើមសកម្មភាពអ្វីមួយ គឺអ្នកត្រូវទាមទារកម្លាំងចិត្តដ៏ចាំបាច់ ហើយបើអ្នកចង់នៅស្រួលគឺមានតែមិនចាំបាច់ធ្វើអ្វីទាំងអស់ ដេកស៊ីដេកស៊ីទៅបានហើយ ។ ប៉ុន្តែ បច្ចុប្បន្ននេះ ពិភពលោកត្រូវការមនុស្សដែលមានកម្លាំងចិត្តខ្លាំងក្លា ដើម្បីជួយធ្វើឲ្យពិភពលោក ក្លាយទៅជាកន្លែងមួយគួរឲ្យចង់រស់នៅ ដូច្នេះហើយ បានជានាងសម្រេចចិត្ត ធ្វើជាអ្នកផ្តល់កម្លាំងចិត្តដល់មនុស្សដែលកំពុងជួបប្រទះបញ្ហាបាក់ទឹកចិត្ត និងភ័យខ្លាច ឲ្យក្លាយទៅជាមនុស្សអាចធ្វើអ្វីថ្មីៗបានពោរពេញទៅដោយកម្លាំងចិត្ត និងសេចក្តីក្លាហាន ។ 

យោងទៅតាមការយល់ឃើញរបស់អ្នកនិពន្ធរូបនេះ នាងមានគោលការណ៍ប្រាំយ៉ាងដែលនឹងធ្វើឲ្យមនុស្សមានសេចក្តីក្លាហាន ហើយហ៊ានធ្វើអ្វីដែលអស្ចារ្យ (Big Bet) ហ៊ានធ្វើជាអ្នកផ្សងព្រេងដ៏ក្លាហាន (A Bold Risk-Taker)  អាចបង្វែរបញ្ហាទៅជាឱកាស  (Make Fail ures Matter) មុជទៅឲ្យជ្រៅ (Reach Beyond Your Bubble) និង ដោះស្រាយកិច្ចការបន្ទាន់ទាំងលាយដោយគ្មានសេចក្តីភ័យខ្លាច (Let Urgency Conquer Fear) ។ 

តាមរយៈសៀវភៅមួយក្បាលនេះ អ្នកនឹងរៀនអំពី៖​

  1. មនុស្សស្រីដំបូងដែលរកឃើញ និងនាំដើម ឆឺរី មកដាំនៅរដ្ឋធានីវ៉ាស៊ីនតោន Washington DC
  2. ហេតុអ្វីបានជាការខ្វះភាពបរាជ័យជាសញ្ញាមិនល្អ និង
  3. ហេតុអ្វីបានជាការភ័យខ្លាចជ្រុល វាធ្វើឲ្យអ្នកបរាជ័យ ។ 
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!