ជំពូក១៖ ប្រជាជនអាម៉េរិកទាំងអស់បានចែករំលែកគុណតម្លៃជាមូលដ្ឋាន ដែលឆ្លុះបញ្ចាំងពីគោលចំណងរបស់ ស្ថាប​និកនៃសហរដ្ឋអាម៉េរិក

ជំពូក២៖ ប្រជាជនអាម៉េរិកនាពេលបច្ចុប្បន្ន កំពុងមានបញ្ហា ដោយសារការខ្វះការយល់ចិត្តគ្នា

ជំពូក៣៖ នយោបាយអាម៉េរិក ទទួលរងឥទ្ធិពលយ៉ាងខ្លាំងពី អំណាចទឹកលុយ បក្សពួក និងប្រព័ន្ធផ្សព្វផ្សាយ

ជំពូក៤៖ បញ្ហាប្រឈម នៃសេដ្ឋកិច្ចសកលភាវូបនីយកម្ម ជាទូទៅត្រូវបានធ្លាក់លើអំរែករបស់ប្រជាជនដែលធ្វើការដោយកម្លាំង

ជំពូក៥៖ សហរដ្ឋអាម៉េរិកត្រូវការប្រព័ន្ធសុវត្តិភាពសង្គម និងលេខកូដពន្ធ ដែលអាចធ្វើឲ្យប្រាកដថាហានិភ័យ និងផលប្រយោជន៍បានទៅដល់សង្គមជាតិទាំងមូល

ជំពូក៦៖ ជំនឿដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមចម្រុះជាតិសាសន៍របស់អាម៉េរិក វាជួយឲ្យប្រជាជនអាម៉េរិកយកឈ្នះលើបញ្ហាធំៗជាច្រើន

ជំពូក៧៖ បញ្ហាក្រីក្រនៅតាមសង្កាត់ក្នុងទីក្រុង អាចត្រូវបាន ដោះស្រាយតាមរយៈការអប់រំ និងការផ្ដល់ឱកាស

ជំពូក៨៖ ដោយសារតែរចនាសម្ពន្ធគ្រួសារត្រូវបានផ្លាស់ប្តូរ សហរដ្ឋអាម៉េរិក ត្រូវរៀបចំកម្មវិធីនៅសាលាឲ្យល្អប្រសើរជាងមុន និងការឧបត្ថម្ភបន្ថែបសម្រាប់អាណាព្យាបាលផងដែរ

ជំពូក៩៖ នៅក្នុងទីផ្សារសេរីដ៏រស់រវើកមួយ តម្រូវឲ្យមាន បទប្បញ្ញត្តិរបស់រដ្ឋាភិបាលមួយ ដើម្បីធានាបាននូវឱកាសស្មើគ្នាសម្រាប់មនុស្សគ្រប់គ្នា

ជំពូក១០៖ ដើម្បីក្លាយជាប្រទេសដែលមានការ ប្រកួតប្រជែងកាន់តែខ្លាំង អាម៉េរិកត្រូវតែវិនិយោគទៅលើការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ជំពូក១១៖ អាម៉េរិកគួរតែវិនិយោគលើប្រភពថាមពលជំនួស និងបង្កើនប្រសិទ្ធភាពស្តង់ដារបស់ប្រេង ដើម្បីឲ្យមានឯករាជ្យផ្នែកកម្លាំងថាមពល

ជំពូក១២៖ គោលនយោបាយការបរទេសនៅសតវត្សរ៍ទី ២១ របស់អាម៉េរិកត្រូវផ្តោតលើការតស៊ូមតិជាសកល នាពេលបច្ចុប្បន្ន ហើយពឹងផ្អែកលើសកម្មភាពពហុភាគី

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

នៅសហរដ្ឋអាម៉េរិក ដើម្បីឲ្យយុទ្ធនាការឃោសនាបោះឆ្នោតទទួលបានជោគជ័យ គឺតម្រូវឲ្យចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ដូច្នេះ អ្នកនយោបាយតម្រូវឲ្យជាអ្នកដែលមានលុយច្រើន ឬក៏មានមហាសេដ្ឋីនៅពីក្រោយដើម្បីឧបត្ថម្ភទៅលើយុទ្ធនាការនៃការឃោសនាបោះឆ្នោតរបស់ពួកគេ ។

ផលវិបាកមួយនៃការរៃអង្គាសប្រាក់គឺថា អ្នកនយោបាយក្លាយជាម្ចាស់ជំនួយរបស់ពួកគេ ។ ពួកគេគ្រាន់តែចំណាយពេលច្រើនថែមទៀតដើម្បីនិយាយជាមួយប្រជាជននៅក្នុងអត្រា ១ភាគរយ នៃការបែងចែកប្រាក់ ចំណូលជាតិ ហើយនៅពេលដែលពួកគេប្រលូកនៅក្នុងនយោបាយកាន់តែយូរ នោះអន្តរកម្មរបស់ពួកគេជាមួយប្រជាជនកាន់តែមាន កម្រិត ។ ម្ចាស់ជំនួយរបស់ពួកគេសុទ្ធតែជាអ្នកមាន អ្នកនយោបាយដែលជាមិត្តភក្ដិរបស់ពួកគេភាគច្រើនជាអ្នកមាន ហើយពួកគេធ្វើដំណើរឆ្លងប្រទេសដោយយន្ដហោះឯកជន ធ្វើឲ្យមានបញ្ហាដល់ប្រជាជនអាម៉េរិកសាមញ្ញដែលធ្វើឲ្យពួកគេមានគម្លាតកាន់តែឆ្ងាយពីគ្នា ។

ទន្ទឹមនឹងនេះ អ្នកនយោបាយពឹងផ្អែកលើការគាំទ្រពីក្រុមមនុស្សជា ពិសេសដូចជាក្រុមសហជីពការងារ សម្រាប់គណបក្សប្រជាធិបតេយ្យ និងអាជីវកម្មធំៗ និង NRA សម្រាប់គណបក្សសាធារណរដ្ឋ ។ ជាធម្មតាក្រុមទាំងនេះតែងតែខ្វាយខ្វល់តែពីតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេតែ    ប៉ុណ្ណោះ ដូច្នេះអ្នកនយោបាយត្រូវតែរៀនពីរបៀបដើម្បីផ្គាប់ចិត្តក្រុម ទាំងនេះ និងបំពេញសេចក្តីត្រូវការជាក់លាក់របស់ពួកគេដើម្បីរក្សាការគាំទ្ររបស់ពួកគេ ។

ចុងក្រោយ គឺប្រព័ន្ធផ្សព្វផ្សាយ អ្នកនយោបាយពឹងផ្អែកទាំងស្រុងលើ ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្ហាញគោលនយោបាយទៅឲ្យដល់ប្រជាជនគ្រប់រូប ។ សម្រាប់អ្នកបោះឆ្នោតជាច្រើន ការរៀបចំរបស់ប្រព័ន្ធផ្សព្វផ្សាយអាចបង្កើតបានជាការពិតរបស់ពួកគេ ដូច្នេះអ្នកនយោបាយត្រូវបានគេស្គាល់កាន់តែច្បាស់នៅពេលប្រព័ន្ធផ្សព្វផ្សាយបង្ហាញពី ពួកគេ ។

ប្រព័ន្ធផ្សព្វផ្សាយចូលចិត្តភាពសាមញ្ញ ភាពត្រឹមត្រូវ ហើយមិនចូលចិត្តការមូលមតិគ្នាពីពួកអ្នកនយោបាយឡើយ ពីព្រោះវាធ្វើឲ្យព័ត៌មានមិន សូវមានភាពទាក់ទាញ ។ អ្នកនយោបាយដឹងយ៉ាងច្បាស់ថាការសម្ដែងនូវភាពរួសរាយរាក់ទាក់ ភាពស្មោះត្រង់ និងមិនទាក់ទាញពួកគេពីប្រព័ន្ធផ្សព្វផ្សាយឡើយ ។ ប្រព័ន្ធផ្សព្វផ្សាយចង់ឲ្យអ្នកនយោបាយប្រឆាំងនឹងគ្នា ព្រោះអ្វីដែលពួកគេធ្វើ គឺដើម្បីទទួលបានការចាប់អារម្មណ៍ឲ្យកាន់តែខ្លាំងពីសាធារណៈជន ។

យើងអាចកាត់បន្ថយឥទ្ធិពលដ៏ខ្លាំងក្លាពីក្រុមមនុស្សដែលមានសំឡេងដែលអាចជះឥទ្ធិពលមកលើយើង និងប្រព័ន្ធផ្សព្វផ្សាយបានដោយតម្រូវឲ្យយើងមានថវិកាគ្រប់គ្រាន់សម្រាប់ធ្វើយុទ្ធនាការសាធារណៈ និងត្រូវបានការផ្តល់ពេលវេលាសម្រាប់ធ្វើការផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ និងវិទ្យុដោយឥតគិតថ្លៃ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!