ជំពូក១៖ ប្រជាជនអាម៉េរិកទាំងអស់បានចែករំលែកគុណតម្លៃជាមូលដ្ឋាន ដែលឆ្លុះបញ្ចាំងពីគោលចំណងរបស់ ស្ថាប​និកនៃសហរដ្ឋអាម៉េរិក

ជំពូក២៖ ប្រជាជនអាម៉េរិកនាពេលបច្ចុប្បន្ន កំពុងមានបញ្ហា ដោយសារការខ្វះការយល់ចិត្តគ្នា

ជំពូក៣៖ នយោបាយអាម៉េរិក ទទួលរងឥទ្ធិពលយ៉ាងខ្លាំងពី អំណាចទឹកលុយ បក្សពួក និងប្រព័ន្ធផ្សព្វផ្សាយ

ជំពូក៤៖ បញ្ហាប្រឈម នៃសេដ្ឋកិច្ចសកលភាវូបនីយកម្ម ជាទូទៅត្រូវបានធ្លាក់លើអំរែករបស់ប្រជាជនដែលធ្វើការដោយកម្លាំង

ជំពូក៥៖ សហរដ្ឋអាម៉េរិកត្រូវការប្រព័ន្ធសុវត្តិភាពសង្គម និងលេខកូដពន្ធ ដែលអាចធ្វើឲ្យប្រាកដថាហានិភ័យ និងផលប្រយោជន៍បានទៅដល់សង្គមជាតិទាំងមូល

ជំពូក៦៖ ជំនឿដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមចម្រុះជាតិសាសន៍របស់អាម៉េរិក វាជួយឲ្យប្រជាជនអាម៉េរិកយកឈ្នះលើបញ្ហាធំៗជាច្រើន

ជំពូក៧៖ បញ្ហាក្រីក្រនៅតាមសង្កាត់ក្នុងទីក្រុង អាចត្រូវបាន ដោះស្រាយតាមរយៈការអប់រំ និងការផ្ដល់ឱកាស

ជំពូក៨៖ ដោយសារតែរចនាសម្ពន្ធគ្រួសារត្រូវបានផ្លាស់ប្តូរ សហរដ្ឋអាម៉េរិក ត្រូវរៀបចំកម្មវិធីនៅសាលាឲ្យល្អប្រសើរជាងមុន និងការឧបត្ថម្ភបន្ថែបសម្រាប់អាណាព្យាបាលផងដែរ

ជំពូក៩៖ នៅក្នុងទីផ្សារសេរីដ៏រស់រវើកមួយ តម្រូវឲ្យមាន បទប្បញ្ញត្តិរបស់រដ្ឋាភិបាលមួយ ដើម្បីធានាបាននូវឱកាសស្មើគ្នាសម្រាប់មនុស្សគ្រប់គ្នា

ជំពូក១០៖ ដើម្បីក្លាយជាប្រទេសដែលមានការ ប្រកួតប្រជែងកាន់តែខ្លាំង អាម៉េរិកត្រូវតែវិនិយោគទៅលើការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ជំពូក១១៖ អាម៉េរិកគួរតែវិនិយោគលើប្រភពថាមពលជំនួស និងបង្កើនប្រសិទ្ធភាពស្តង់ដារបស់ប្រេង ដើម្បីឲ្យមានឯករាជ្យផ្នែកកម្លាំងថាមពល

ជំពូក១២៖ គោលនយោបាយការបរទេសនៅសតវត្សរ៍ទី ២១ របស់អាម៉េរិកត្រូវផ្តោតលើការតស៊ូមតិជាសកល នាពេលបច្ចុប្បន្ន ហើយពឹងផ្អែកលើសកម្មភាពពហុភាគី

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

គណសាធារណរដ្ឋជំរុញឲ្យប្រជាពលរដ្ឋមានភាពទទួលខុសត្រូវចំពោះខ្លួនឯងនៅក្នុងសង្គមដោយបានពន្យល់ប្រាប់ពលរដ្ឋថា អ្នកត្រូវដើរលើផ្លូវរបស់អ្នកប្រសើរជាង ពួកយើងទាំងអស់គ្នាដើរលើផ្លូវតែមួយ ។ ទស្សនៈនេះឆ្លុះបញ្ចាំងពីការខ្វះការយល់ចិត្តគ្នា ដែលជាបញ្ហាដែលប្រជាជនអាម៉េរិកកំពុងតែជួបប្រទះសព្វថ្ងៃ ។ ជំនួសឲ្យការដឹងពីតម្រូវការរបស់គ្នាទៅវិញទៅមក និងផ្តោតលើគុណតម្លៃដែលបានចែករំលែកដោយជនជាតិអាម៉េរិកកាំងទាំងអស់ សង្គមជាម្ចាស់កម្មសិទ្ធិបង្ហាញពីភាពខុសគ្នារបស់បុគ្គល និងជំរុញឲ្យមានជម្លោះកាន់តែច្រើន ។

គួរឲ្យសោកស្ដាយ គឺមានតែក្រុមពលរដ្ឋដែលទន់ខ្សោយប៉ុណ្ណោះជា អ្នកទទួលរងគ្រោះពីបញ្ហាខ្វះការយោគយល់គ្នានៅក្នុងសង្គមអាម៉េរិក ។

តើប្រជាជនអាម៉េរិកកាំងព្រមទទួលយកការរស់នៅក្នុងសង្គមដែលគ្មានភាពកក់ក្ដៅបែបនេះដែរឬទេ?  ប្រសិនបើពួកគេដឹងថាទៅថ្ងៃអនាគតកូនៗរបស់ពួកគេនឹងត្រូវរស់នៅក្នុងសង្គមបែបនេះដែរនោះ?

តើនាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនមួយ សុខចិត្តកាត់លុយពីកញ្ចប់ថវិកាថែនាំសុខភាពបុគ្គលិកដើម្បីយកមកតម្លើងប្រាក់ខែឲ្យខ្លួនឯងបានដោយរបៀបណា  ប្រសិនបើពួកគេយល់ថា  ពួកគេស្មើភាពគ្នាជាមួយនឹងបុគ្គលិករបស់ពួកគេនោះ?

តើអ្នកនយោបាយនឹងប្រឆាំងគ្នាយ៉ាងស្វិតស្វាញលើគ្រប់បញ្ហាទាំងអស់នៅក្នុងឆាកនយោបាយដែរ​ឬទេ ប្រសិនបើពួកគេពិចារណាទទួលស្គាល់ថា   ក្រុមប្រឆាំងក៏អាចមានចំណុចត្រឹមត្រូវរបស់ពួកគេដែរនោះ?

បញ្ហាធំៗ ជាច្រើនរបស់អាម៉េរិកនឹងលែងមានតទៅទៀតប្រសិនបើពួកគេទាំងអស់ព្យាយាមមើលទៅពិភលោកដោយយល់ពីតម្រូវការរវាងគ្នានឹងគ្នា ។ 

ដើម្បីធ្វើឲ្យលទ្ធិប្រជាធិបតេយ្យប្រសើរជាងមុន និងងាកនយោបាយទៅរកតម្រូវការរបស់ក្រុមមនុស្សទន់ខ្សោយនៅក្នុងសង្គមនោះ ជនជាតិអាម៉េរិកទាំងអស់មិនថាពួកគេជាអ្នកនយោបាយ អ្នកជំនួញ ឬជាប្រជា ជនសាមញ្ញនោះទេ  គួរតែប្តេជ្ញាចិត្តឲ្យបានខ្ពស់ជាងមុនដើម្បី ព្យាយាមយល់ពីតម្រូវការ និងសួរគ្នាទៅវិញទៅមកកាន់តែញឹកញាប់ថា “តើអ្នកមានអារម្មណ៍បែបណាដែរ   ប្រសិនបើយើងធ្វើរឿងនេះ ឬរឿងនោះ?”

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!