ជំពូក១៖ ប្រជាជនអាម៉េរិកទាំងអស់បានចែករំលែកគុណតម្លៃជាមូលដ្ឋាន ដែលឆ្លុះបញ្ចាំងពីគោលចំណងរបស់ ស្ថាប​និកនៃសហរដ្ឋអាម៉េរិក

ជំពូក២៖ ប្រជាជនអាម៉េរិកនាពេលបច្ចុប្បន្ន កំពុងមានបញ្ហា ដោយសារការខ្វះការយល់ចិត្តគ្នា

ជំពូក៣៖ នយោបាយអាម៉េរិក ទទួលរងឥទ្ធិពលយ៉ាងខ្លាំងពី អំណាចទឹកលុយ បក្សពួក និងប្រព័ន្ធផ្សព្វផ្សាយ

ជំពូក៤៖ បញ្ហាប្រឈម នៃសេដ្ឋកិច្ចសកលភាវូបនីយកម្ម ជាទូទៅត្រូវបានធ្លាក់លើអំរែករបស់ប្រជាជនដែលធ្វើការដោយកម្លាំង

ជំពូក៥៖ សហរដ្ឋអាម៉េរិកត្រូវការប្រព័ន្ធសុវត្តិភាពសង្គម និងលេខកូដពន្ធ ដែលអាចធ្វើឲ្យប្រាកដថាហានិភ័យ និងផលប្រយោជន៍បានទៅដល់សង្គមជាតិទាំងមូល

ជំពូក៦៖ ជំនឿដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមចម្រុះជាតិសាសន៍របស់អាម៉េរិក វាជួយឲ្យប្រជាជនអាម៉េរិកយកឈ្នះលើបញ្ហាធំៗជាច្រើន

ជំពូក៧៖ បញ្ហាក្រីក្រនៅតាមសង្កាត់ក្នុងទីក្រុង អាចត្រូវបាន ដោះស្រាយតាមរយៈការអប់រំ និងការផ្ដល់ឱកាស

ជំពូក៨៖ ដោយសារតែរចនាសម្ពន្ធគ្រួសារត្រូវបានផ្លាស់ប្តូរ សហរដ្ឋអាម៉េរិក ត្រូវរៀបចំកម្មវិធីនៅសាលាឲ្យល្អប្រសើរជាងមុន និងការឧបត្ថម្ភបន្ថែបសម្រាប់អាណាព្យាបាលផងដែរ

ជំពូក៩៖ នៅក្នុងទីផ្សារសេរីដ៏រស់រវើកមួយ តម្រូវឲ្យមាន បទប្បញ្ញត្តិរបស់រដ្ឋាភិបាលមួយ ដើម្បីធានាបាននូវឱកាសស្មើគ្នាសម្រាប់មនុស្សគ្រប់គ្នា

ជំពូក១០៖ ដើម្បីក្លាយជាប្រទេសដែលមានការ ប្រកួតប្រជែងកាន់តែខ្លាំង អាម៉េរិកត្រូវតែវិនិយោគទៅលើការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ជំពូក១១៖ អាម៉េរិកគួរតែវិនិយោគលើប្រភពថាមពលជំនួស និងបង្កើនប្រសិទ្ធភាពស្តង់ដារបស់ប្រេង ដើម្បីឲ្យមានឯករាជ្យផ្នែកកម្លាំងថាមពល

ជំពូក១២៖ គោលនយោបាយការបរទេសនៅសតវត្សរ៍ទី ២១ របស់អាម៉េរិកត្រូវផ្តោតលើការតស៊ូមតិជាសកល នាពេលបច្ចុប្បន្ន ហើយពឹងផ្អែកលើសកម្មភាពពហុភាគី

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

ស្ថាបនិក សហរដ្ឋអាម៉េរិកមានចក្ខុវិស័យក្នុងសំនេរពីររបស់គាត់ដែលជាកេរតំណែលទុកសម្រាប់កូនចៅជំនាន់ក្រោយ ដែលបានឆ្លុះបញ្ចាំងដោយផ្ទាល់ពីរបៀបនៃការមើលឃើញនៃឧត្តមភាពរបស់សហរដ្ឋ អាម៉េរិកគឺ៖ ការប្រកាសឯករាជ្យ និងបង្កើតរដ្ឋធម្មនុញ្ញ ។ 

ចំណុចសំខាន់បំផុតនៃឯកសារសំនេរទាំងនេះ គឺគំនិតដែលថាបុរស និងស្ត្រីគ្រប់រូបកើតមកដោយមានសេរីភាព សិទ្ធិ និងឱកាសដូចៗគ្នានៅក្នុងសង្គម ។

សូម្បីតែ ស្ថាបនិកសហរដ្ឋអាម៉េរិកបានប្រឈមនឹងការពិតដែរថា ការរក្សាបាននូវសន្ដិភាពមិនមែនគ្មានឧបសគ្គនោះទេ ។ តាំងពីដើមមក គឺមិនដែលមាននោះទេនៅក្នុងសង្គមមនុស្សជាតិដែលអាចរក្សាប្រជាធិបតេយ្យឲ្យមានស្ថេរភាពបានវែងឆ្ងាយសម្រាប់ការដឹកនាំប្រទេសដ៏ធំមួយនោះ ។ 

ដូច្នេះ សេរីភាពផ្ទាល់ខ្លួនហាក់ដូចជាមានតែនៅក្នុងសង្គមដែលលើក ស្ទួយ និងឲ្យតម្លៃទៅលើសហគមន៍ដូចជាគ្រួសារ សាសនា និងអ្នក ស្នេហាជាតិប៉ុណ្ណោះ ។ តម្រូវការមួយទៀតដែលត្រូវដោះស្រាយនោះគឺ សិទ្ធិ និងអំណាចត្រូវបានផ្សព្វផ្សាយ និងចែងជូនប្រជាពលរដ្ឋរួចហើយ ប៉ុន្តែរដ្ឋាភិបាលផ្ដាច់ការទាំងឡាយមិនអនុញ្ញាតឲ្យប្រើប្រាស់ ។ នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាម៉េរិក គឺមិនដែលអនុញ្ញាតឲ្យមានត្រឹមតែស្ដេចមួយអង្គ សេនាប្រមុខ ឬក៏សម្ដេចប៉ាបតែម្នាក់មកដឹកនាំប្រទេសបានតាមតែទំនើងចិត្តខ្លួនឯងនោះទេ ។ 

រហូតមកដល់ឥលូវ   ប្រជាជនអាម៉េរិកទាំងអស់បានប្រកាន់យកទស្សនៈ សំខាន់ៗពីរគឺ៖ 

  1. គំនិតនៃសេរីភាពរបស់បុគ្គល និងការផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋ    ម្នាក់ៗ នូវឱកាសដូចគ្នា ដោយមិនគិតពីពូជសាសន៍ សាសនា ឬវណ្ណៈ 
  2. គុណតម្លៃរួមរបស់ប្រជាជនទាំងមូល ដែលនាំពួកគេមកនូវសាមគ្គីភាព និងធ្វើឲ្យប្រជាធិបតេយ្យនៅរស់រវើក 
  3. ឥរិយាបថរបស់ជនជាតិអាម៉េរិកសព្វថ្ងៃ នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងតាមរយៈស្មារតីរបស់ស្ថាបនិក ។ គុណតម្លៃរួមទាំងនេះត្រូវបានគេចាត់ទុកថាជាលក្ខណៈធម្មជាតិ ដូច្នេះមនុស្សគ្រប់គ្នាអាចទាញ យកជាប្រយោជន៍បាន 
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!