Audacity of Hope

About This Course

សារៈសំខាន់នៅក្នុងសៀវភៅនេះ គឺជាគុណតម្លៃមូលដ្ឋានដែលជនជាតិអាម៉េរិកបានចែករំលែក ។ គឺមូលដ្ឋានសម្រាប់ទទួលបានយុត្តិធម៌សង្គមកាន់តែច្រើន សេដ្ឋកិច្ចមានការរីកចម្រើន ក៏ដូចជាបង្កើតគោលនយោបាយការបរទេសសម្រាប់សតវត្សរ៍ទី ២១ ។ សំណួរដែលសៀវភៅសង្ខេបនេះបានធ្វើការបកស្រាយមានដូចជា៖ តើសហអាម៉េរិកមានស្ថានភាពបច្ចុប្បន្នយ៉ាងដូចម្ដេច ហើយតើវាមានបញ្ហាអ្វីខ្លះ? ជនជាតិអាម៉េរិកគ្រប់គ្នាបានចែករំលែកនូវគុណតម្លៃជាមូលដ្ឋានទាំងអស់ដែលឆ្លុះបញ្ចាំងអំពីបំណងរបស់ស្ថាបនិកសហរដ្ឋអាម៉េរិក (Founding Father’s Intent)  សហរដ្ឋអាម៉េរិកបច្ចុប្បន្ន គឺកំពុងជួបប្រទះនឹងបញ្ហាខ្វះការយល់ចិត្តគ្នា វិស័យនយោបាយសហរដ្ឋអាម៉េរិក គឺត្រូវបានទទួលរងឥទ្ធិពលខ្លាំងពីលុយ ការគាំទ្រពីក្រុមមនុស្សដែលមានសំឡេងតែមួយ និងប្រព័ន្ធផ្សព្វផ្សាយ ផលអវិជ្ជមានពីសេដ្ឋកិច្ចសកលភាវូបនីយកម្មបានធ្លាក់ទៅលើអ្នកធ្វើការដោយកម្លាំងពលកម្ម តើការកើនឡើងនៃសមភាព និងយុត្តិធម៌សង្គមអាចជួយដោះស្រាយបញ្ហាទាំងនេះបានដោយរបៀបណា? សហរដ្ឋអាម៉េរិកត្រូវការប្រព័ន្ធសុវត្តិភាពសង្គម និងលេខកូដព័ន្ធដើម្បីប្រាកដថា សង្គមទាំងមូលត្រូវទទួលខុសត្រូវទាំងហានិភ័យ និងផលប្រយោជន៍ស្មើៗគ្នា ជំនឿបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមចម្រុះពូជសាសន៍របស់អាម៉េរិក វាជួយពួកគេឲ្យមានលទ្ធភាពអាចដោះស្រាយលើបញ្ហាធំៗជាច្រើនបាន សមភាពពិតប្រាកដមួយ អាចកើតឡើងបានតាមរយៈការអនុវត្ត   ច្បាប់មិនរើសអើងពូជសាសន៍ ការផ្ដល់អាហារូបករណ៍ និងការសង្កត់ធ្ងន់ទៅលើយុត្តិធម៌សង្គម បញ្ហាក្រីក្ររបស់ប្រជាជននៅតាមសង្កាត់ក្នុងទីក្រុងអាចត្រូវបានដោះស្រាយបានតាមរយៈការអប់រំ និងការផ្ដល់ឱកាសស្មើៗគ្នាដល់ពួកគេ ដោយសាររចនាសម្ពន្ធនៅក្នុងគ្រួសារត្រូវបានផ្លាស់ប្តូរ សហរដ្ឋអាម៉េរិកត្រូវការកម្មវិធីអប់រំក្នុងសាលាឲ្យបានល្អប្រសើរជាងនេះ និងមានការឧបត្ថម្ភបន្ថែមសម្រាប់អាណាព្យាបាល ។ តើសហរដ្ឋអាម៉េរិកអាចពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ និងបង្កើតរបៀបវារៈនៅសតវត្សរ៍ទី ២១ សម្រាប់គោលនយោបាយការបរទេសរបស់ខ្លួនយ៉ាងដូចម្តេច? ទីផ្សារសេរីដែលមានភាពរស់រវើកត្រូវការបទប្បញ្ញត្តិរបស់រដ្ឋាភិបាលដើម្បីធានាបាននូវឱកាសស្មើគ្នាសម្រាប់មនុស្សគ្រប់រូប ដើម្បីក្លាយជាប្រទេសដែលនាំមុខក្នុងការប្រកួតប្រជែងកាន់តែខ្លាំង អាម៉េរិកត្រូវតែវិនិយោគទៅលើការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា […]
ស្តាប់ អាន និងតាមដានព័ត៌មានវិភាគ log in

Target Audience

  • សម្រាប់អ្នកដែលចាប់អារម្មណ៍ទៅលើ នយោបាយរបស់សហរដ្ឋអាម៉េរិក និងកិច្ចការអន្តរជាតិ
  • សម្រាប់អ្នកដែលចង់ដឹងបន្ថែម អំពីគុណតម្លៃពិតរបស់លោក អូបាម៉ា

Curriculum

14 Lessons25m

ជំពូក១៖ ប្រជាជនអាម៉េរិកទាំងអស់បានចែករំលែកគុណតម្លៃជាមូលដ្ឋាន ដែលឆ្លុះបញ្ចាំងពីគោលចំណងរបស់ ស្ថាប​និកនៃសហរដ្ឋអាម៉េរិក

សៀវភៅអេឡិកត្រូនិកPreview

ជំពូក២៖ ប្រជាជនអាម៉េរិកនាពេលបច្ចុប្បន្ន កំពុងមានបញ្ហា ដោយសារការខ្វះការយល់ចិត្តគ្នា

ជំពូក៣៖ នយោបាយអាម៉េរិក ទទួលរងឥទ្ធិពលយ៉ាងខ្លាំងពី អំណាចទឹកលុយ បក្សពួក និងប្រព័ន្ធផ្សព្វផ្សាយ

ជំពូក៤៖ បញ្ហាប្រឈម នៃសេដ្ឋកិច្ចសកលភាវូបនីយកម្ម ជាទូទៅត្រូវបានធ្លាក់លើអំរែករបស់ប្រជាជនដែលធ្វើការដោយកម្លាំង

ជំពូក៥៖ សហរដ្ឋអាម៉េរិកត្រូវការប្រព័ន្ធសុវត្តិភាពសង្គម និងលេខកូដពន្ធ ដែលអាចធ្វើឲ្យប្រាកដថាហានិភ័យ និងផលប្រយោជន៍បានទៅដល់សង្គមជាតិទាំងមូល

ជំពូក៦៖ ជំនឿដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមចម្រុះជាតិសាសន៍របស់អាម៉េរិក វាជួយឲ្យប្រជាជនអាម៉េរិកយកឈ្នះលើបញ្ហាធំៗជាច្រើន

ជំពូក៧៖ បញ្ហាក្រីក្រនៅតាមសង្កាត់ក្នុងទីក្រុង អាចត្រូវបាន ដោះស្រាយតាមរយៈការអប់រំ និងការផ្ដល់ឱកាស

ជំពូក៨៖ ដោយសារតែរចនាសម្ពន្ធគ្រួសារត្រូវបានផ្លាស់ប្តូរ សហរដ្ឋអាម៉េរិក ត្រូវរៀបចំកម្មវិធីនៅសាលាឲ្យល្អប្រសើរជាងមុន និងការឧបត្ថម្ភបន្ថែបសម្រាប់អាណាព្យាបាលផងដែរ

ជំពូក៩៖ នៅក្នុងទីផ្សារសេរីដ៏រស់រវើកមួយ តម្រូវឲ្យមាន បទប្បញ្ញត្តិរបស់រដ្ឋាភិបាលមួយ ដើម្បីធានាបាននូវឱកាសស្មើគ្នាសម្រាប់មនុស្សគ្រប់គ្នា

ជំពូក១០៖ ដើម្បីក្លាយជាប្រទេសដែលមានការ ប្រកួតប្រជែងកាន់តែខ្លាំង អាម៉េរិកត្រូវតែវិនិយោគទៅលើការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ជំពូក១១៖ អាម៉េរិកគួរតែវិនិយោគលើប្រភពថាមពលជំនួស និងបង្កើនប្រសិទ្ធភាពស្តង់ដារបស់ប្រេង ដើម្បីឲ្យមានឯករាជ្យផ្នែកកម្លាំងថាមពល

ជំពូក១២៖ គោលនយោបាយការបរទេសនៅសតវត្សរ៍ទី ២១ របស់អាម៉េរិកត្រូវផ្តោតលើការតស៊ូមតិជាសកល នាពេលបច្ចុប្បន្ន ហើយពឹងផ្អែកលើសកម្មភាពពហុភាគី

សេចក្ដីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

Your Instructors

Ebook

0/5
73 Courses
0 Reviews
70 Students
See more

Write a review

Write a review
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!