ជំពូក១៖ រៀនពីរបៀបដែលទម្លាប់តូចៗអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់អ្នក

ជំពូក២៖ ទម្លាប់តូចៗអាចមានឥទ្ធិពលគួរឱ្យភ្ញាក់ផ្អើលដល់ជីវិតអ្នក

ជំពូក៣៖ ទម្លាប់គឺជាឥរិយាបថស្វ័យប្រវត្ដិដែលយើងរៀនបានពីបទពិសោធ

ជំពូក៤៖ ការកសាងទម្លាប់ថ្មីទាមទារឲ្យមានសញ្ញាណនៃការបង្ហាញឲ្យឃើញដែលមិនអាចរំលងបាន និងផែនការសកម្មភាព

ជំពូក៥៖ មនុស្សយើងត្រូវបានជម្រុញទឹកចិត្តដោយការរំពឹងទុកនូវលទ្ធផលត្រលប់ ដូច្នេះការធ្វើឱ្យទម្លាប់មានភាពទាក់ទាញនឹងជួយអ្នកឱ្យបន្តធ្វើវាបានជាប់លាប់

ជំពូក៦៖ ប្រសិនបើអ្នកចង់បង្កើតទម្លាប់ថ្មី ចូរធ្វើទម្លាប់នោះឲ្យងាយស្រួលអនុវត្តតាមដែលអាចធ្វើទៅបាន

ជំពូក៧៖ ធ្វើឱ្យទម្លាប់របស់អ្នកទទួលបានការពេញចិត្តភ្លាមៗគឺចាំបាច់ក្នុងការផ្លាស់ប្តូរឥរិយាបថប្រកបដោយប្រសិទ្ធភាព

ជំពូក៨៖ បង្កើតក្រឹត្យក្រមណាមួយដើម្បីរក្សាទម្លាប់របស់អ្នកឱ្យនៅជាប់លាប់ដោយប្រើកម្មវិធីតាមដានជាប្រចាំ និងការធ្វើកិច្ចសន្យាណាមួយ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅពេលអ្នកដើរចូលបន្ទប់ងងឹត អ្នកតែងមិនគិតពីអ្វីដែលត្រូវធ្វើបន្ទាប់នោះទេ ។ អ្នកនឹកគិតទៅដល់ការបើកកុងតាក់ភ្លើងជាមុនសិន។ វាជាទម្លាប់ ហើយឥរិយាបថមួយដែលអ្នកបានធ្វើម្តងហើយម្តងទៀតច្រើនដងដូច្នេះ វានឹងកើតឡើងដោយស្វ័យប្រវត្តិ ។

ដូច្នេះតើទម្លាប់ត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច ? 

ជាទូទៅ ខួរក្បាលរបស់យើងរកវិធីដើម្បីឆ្លើយតបទៅនឹងស្ថានភាពថ្មីតាមរយៈដំណើរការនៃការសាកល្បង និងកំហុសឆ្គង ។ នៅសតវត្សរ៍ទី ១៨ ចិត្តវិទូម្នាក់ឈ្មោះថា Edward Thorndike មានភាពល្បីល្បាញក្នុងការបង្ហាញការពិសោធមួយដែលទាក់ទងនឹងសត្វឆ្មាត្រូវបានគេដាក់ក្នុងប្រអប់ខ្មៅ ។ អ្វីដែលមិននឹកស្មានដល់នោះគឺ ឆ្មានីមួយៗបានព្យាយាមរត់គេចចេញពីជ្រុងខាងៗនៃប្រអប់ភ្លាមៗដោយការខ្ញាំជញ្ជាំង ។ ឆ្មាយល់ថាការធ្វើបែបនេះនឹងធ្វើឲ្យគេបើកទ្វារ និងអាចរត់គេចខ្លួនបាន ។

ពេលនោះ Thorndike បានយកសត្វឆ្មាដែលមានភាពជោគជ័យក្នុងការរត់គេចពីប្រអប់ខ្មៅនោះ ហើយធ្វើពិសោធម្តងទៀត ។ ដឹងទេថាអ្វីជាការរកឃើញរបស់គាត់? ជាការប្រសើរណាស់ បន្ទាប់ពីត្រូវបានដាក់ក្នុងប្រអប់ពីរបីដងឆ្មានីមួយៗបានដឹងពីល្បិចក្នុងការរត់គេច ។ ជំនួសដោយការរត់ចុះរត់ឡើងប្រហែលមួយនាទីឬច្រើនជាងនេះ សត្វឆ្មាបានរត់តម្រង់ទៅរកដងថ្លឹងដែលគេដាក់នៅក្នុងប្រអប់នោះតែម្តង។ បន្ទាប់ពីការប៉ុនប៉ង 2030 ដងរួចមក ជាមធ្យមឆ្មាអាចរត់គេចបានក្នុងរយៈពេលតែ 6 វិនាទីប៉ុណ្ណោះ ។ និយាយម្យ៉ាងទៀតដំណើរការនៃការគេចចេញពីប្រអប់បានក្លាយទៅជាទម្លាប់ ។ Thorndike បានរកឃើញថាអាកប្បកិរិយាដែលផ្តល់នូវលទ្ធផលគួរជាទីពេញចិត្តដូចក្នុង ករណីនេះ បានធ្វើឲ្យមានការកើនឡើងនូវសេរីភាព ។ មនុស្សមានទំនោរក្នុងការធ្វើម្តងហើយម្តងទៀត រហូតដល់ក្លាយជាសកម្មភាពស្វ័យប្រវត្តិ ។

ដូចមនុស្សនៅក្នុងសតវត្សរ៍ទី ១៩ នេះអ៊ីចឹង យើងក៏អាចពើបប្រទះនូវដំណោះស្រាយដ៏គួរឲ្យពេញចិត្តមួយចំពោះការលំបាក និងភាពស្មុគស្មាញមួយចំនួននៅក្នុងជីវិត ។ ហើយ យើងក៏គួរដឹងគុណដែរថា ឥឡូវនេះយើងយល់កាន់តែច្បាស់អំពី ថាតើទម្លាប់វាដំណើរការយ៉ាងដូចម្តេច ។

ទម្លាប់ចាប់ផ្តើមពីសកម្មភាពដែលអាចមើលឃើញណាមួយ ឬ គន្លឹះដើម្បីធ្វើសកម្មភាព។ ការដើរចូលក្នុងបន្ទប់ងងឹត បានឱ្យអ្នកធ្វើសកម្មភាពមួយដែលអាចឱ្យអ្នកមើលឃើញពន្លឺ គឺការបើកភ្លើង ។ ជំហានចុងក្រោយនៃដំណើរការ និងគោលដៅចុងក្រោយនៃទម្លាប់ទាំងអស់ គឺជារង្វាន់ឬលទ្ធផលត្រលប់ ដែលអ្នកអាចមើលឃើញពិតមែន ។ នេះជាអារម្មណ៍នៃការធូរស្រាលនិងការលួងលោមបន្តិចបន្តួច ដែលអាចមើលឃើញអ្វីដែលនៅជុំវិញខ្លួនរបស់អ្នក ។

ទម្លាប់ទាំងអស់គឺត្រូវរំពឹងលើដំណើរការដដែលៗ ។ តើអ្នកតែងតែផឹកកាហ្វេជារៀងរាល់ព្រឹកមែនទេ ? ការភ្ញាក់ដឹងខ្លួនគឺជាសញ្ញាណដែលបង្ហាញឲ្យឃើញថាអ្នកមានអារម្មណ៍ប្រុងប្រយ័ត្ន ។ ការឆ្លើយតបរបស់អ្នក គឺទាញខ្លួនអ្នកចេញពីគ្រែហើយឆុងកាហ្វេមួយពែងផឹក ។ រង្វាន់របស់អ្នកគឺជាអារម្មណ៍ភ្ញាក់រឭក ហើយត្រៀមខ្លួនប្រឈមមុខនឹងពិភពលោក ។ ប៉ុន្តែជាការពិត មិនមែនទម្លាប់ទាំងអស់សុទ្ធតែល្អនោះទេ ។ ឥឡូវយើងយល់ពីការប្រព្រឹត្តិទៅនៃទម្លាប់រួចហើយ ដូច្នេះសូមបង្កើតនូវទម្លាប់វិជ្ជមានដែលធ្វើឲ្យជីវិតរបស់យើងប្រសើរឡើង ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!