ជំពូក១៖ រៀនពីរបៀបដែលទម្លាប់តូចៗអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់អ្នក

ជំពូក២៖ ទម្លាប់តូចៗអាចមានឥទ្ធិពលគួរឱ្យភ្ញាក់ផ្អើលដល់ជីវិតអ្នក

ជំពូក៣៖ ទម្លាប់គឺជាឥរិយាបថស្វ័យប្រវត្ដិដែលយើងរៀនបានពីបទពិសោធ

ជំពូក៤៖ ការកសាងទម្លាប់ថ្មីទាមទារឲ្យមានសញ្ញាណនៃការបង្ហាញឲ្យឃើញដែលមិនអាចរំលងបាន និងផែនការសកម្មភាព

ជំពូក៥៖ មនុស្សយើងត្រូវបានជម្រុញទឹកចិត្តដោយការរំពឹងទុកនូវលទ្ធផលត្រលប់ ដូច្នេះការធ្វើឱ្យទម្លាប់មានភាពទាក់ទាញនឹងជួយអ្នកឱ្យបន្តធ្វើវាបានជាប់លាប់

ជំពូក៦៖ ប្រសិនបើអ្នកចង់បង្កើតទម្លាប់ថ្មី ចូរធ្វើទម្លាប់នោះឲ្យងាយស្រួលអនុវត្តតាមដែលអាចធ្វើទៅបាន

ជំពូក៧៖ ធ្វើឱ្យទម្លាប់របស់អ្នកទទួលបានការពេញចិត្តភ្លាមៗគឺចាំបាច់ក្នុងការផ្លាស់ប្តូរឥរិយាបថប្រកបដោយប្រសិទ្ធភាព

ជំពូក៨៖ បង្កើតក្រឹត្យក្រមណាមួយដើម្បីរក្សាទម្លាប់របស់អ្នកឱ្យនៅជាប់លាប់ដោយប្រើកម្មវិធីតាមដានជាប្រចាំ និងការធ្វើកិច្ចសន្យាណាមួយ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

សូមស្រមៃគិតអំពីយន្ដហោះមួយដែលហោះចេញពី Los Angeles ធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក។ ប្រសិនបើ ក្នុងអំឡុងពេលចុះចត អ្នកបើកយន្តហោះបានសម្រេចចិត្តធ្វើការផ្លាស់ប្តូរទិសដៅ ៣.៥ដឺក្រេ ដោយបង្វែរទៅទិសខាងត្បូងវិញ នោះមុខរបស់យន្ដហោះនឹងប្រែប្រួលតែពីរបីហ្វីតប៉ុណ្ណោះ ។ នៅខាងក្រៅកាប៊ីនយន្ដហោះ គ្មាននរណាម្នាក់នៅលើយន្តហោះអាចកត់សម្គាល់ពីចលនាផ្លាស់ប្តូរតិចតួចនេះបានទេ ។ យើងមិនដែលកត់សំគាល់ការផ្លាស់ប្តូរបន្តិច បន្តួចនោះទេ ពីព្រោះផលប៉ះពាល់ភ្លាមៗគឺមិនត្រូវបានចាប់អារម្មណ៍។ ប្រសិនបើអ្នកមិនមានរាងស្អាតនៅថ្ងៃនេះ ហើយទៅរត់ហាត់ប្រាណ ២០ នាទី អ្នកនឹងមានរាងដូចនេះដដែលនៅថ្ងៃស្អែក ។ ដូចគ្នានេះដែរ ប្រសិនបើអ្នកញ៉ាំភីហ្សាទំហំគ្រួសារសម្រាប់អាហារពេលល្ងាច វានឹងមិនធ្វើឱ្យអ្នកលើសគីឡូក្នុងរយៈពេលមួយយប់នោះទេ ។ ប៉ុន្តែ ប្រសិនបើយើងធ្វើសកម្មភាពតូចៗទាំងនេះពីមួយថ្ងៃទៅមួយថ្ងៃ នោះជម្រើសរបស់យើងនឹងក្លាយជាលទ្ធផលធំជាងមុន ។ ញ៉ាំភីហ្សារាល់ថ្ងៃ នោះយើងនឹងឡើងទម្ងន់យ៉ាងខ្លាំងបន្ទាប់ពីបន្តការញ៉ាំបែបនេះ ក្នុងរយៈមួយឆ្នាំក្រោយមក ។ ទៅហាត់ប្រាណរយៈពេល ២០ នាទីជារៀងរាល់ថ្ងៃ នៅទីបំផុតអ្នកនឹងមានរាងស្វែលស្អាត ទោះបីជាអ្នកមិន បានកត់សំគាល់ពីការផ្លាស់ប្តូរនេះក៏ដោយ ។

ប្រសិនបើអ្នកចង់ធ្វើការផ្លាស់ប្តូរទៅជាវិជ្ជមាននៅក្នុងជីវិតរបស់អ្នក អ្នកគួរតែទទួលស្គាល់ថាការផ្លាស់ប្តូរតម្រូវឱ្យមានការអត់ធ្មត់ ក៏ដូចជាមានទំនុកចិត្តថា ទម្លាប់របស់អ្នកកំពុងធ្វើឱ្យអ្នកស្ថិតនៅលើគន្លងដែលត្រឹមត្រូវ ទោះបីជាអ្នកមិនបានឃើញលទ្ធផលភ្លាមៗក៏ដោយ ។

ដូច្នេះ ប្រសិនបើអ្នកឃើញថាអាកប្បកិរិយានិងទម្លាប់របស់អ្នកហាក់ដូចជាមិនផ្តល់ផលល្អត្រឡប់មកវិញ សូមព្យាយាមផ្តោតលើទិសដៅបច្ចុប្បន្នរបស់អ្នកជាជាងលទ្ធផលបច្ចុប្បន្នរបស់អ្នក ។ ប្រសិនបើអ្នកមានប្រាក់តិចតួចនៅក្នុងធនាគារ ប៉ុន្តែអ្នកកំពុងសន្សំជារៀងរាល់ខែ នោះអ្នកអាចជឿជាក់ថាទម្លាប់របស់អ្នកគឺត្រឹមត្រូវ ។ លទ្ធផលបច្ចុប្បន្នរបស់អ្នក ប្រហែលជាមិនអស្ចារ្យទេ ប៉ុន្តែសូមបន្តទៅមុខទៀតក្នុងទិសដៅនេះ ហើយក្នុងរយៈពេលពីរបីខែឬពីរបីឆ្នាំក្រោយ អ្នកនឹងសម្គាល់ឃើញពីការរីកចម្រើនដ៏សំខាន់មួយ ។ ផ្ទុយទៅវិញមហាសេដ្ឋីម្នាក់ដែលបានចំណាយច្រើនទៅលើប្រាក់ ចំណូលរបស់គាត់ជារៀងរាល់ខែ គាត់ប្រហែលជាមិនមានការព្រួយបារម្ភអំពីរបាយការណ៍ហិរញ្ញវត្ថុរបស់គាត់ទេ ប៉ុន្តែនៅទីបញ្ចប់ទម្លាប់នៃការចាយវាយដ៏ច្រើនរបស់គាត់នឹងធ្វើឲ្យគាត់មានបញ្ហា ។

គន្លឹះក្នុងការផ្លាស់ប្តូរដ៏ធំក្នុងជីវិតរបស់អ្នក មិនចាំបាច់ពាក់ព័ន្ធនឹងភាពចលាចលធំដុំឡើយ ។ អ្នកមិនចាំបាច់ធ្វើបដិវត្តឥរិយាបថរបស់អ្នក ឬបង្កើតខ្លួនអ្នកឡើងវិញនោះទេ ។ ផ្ទុយទៅវិញ អ្នកអាចធ្វើការផ្លាស់ប្តូរបន្តិចបន្តួចចំពោះឥរិយាបថរបស់អ្នកម្តងហើយម្តងទៀតជាប្រចាំ នោះវានឹងក្លាយជាទម្លាប់ដែលអាចនាំឱ្យមានលទ្ធផលធំ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!