ជំពូក១៖ រៀនពីរបៀបដែលទម្លាប់តូចៗអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់អ្នក

ជំពូក២៖ ទម្លាប់តូចៗអាចមានឥទ្ធិពលគួរឱ្យភ្ញាក់ផ្អើលដល់ជីវិតអ្នក

ជំពូក៣៖ ទម្លាប់គឺជាឥរិយាបថស្វ័យប្រវត្ដិដែលយើងរៀនបានពីបទពិសោធ

ជំពូក៤៖ ការកសាងទម្លាប់ថ្មីទាមទារឲ្យមានសញ្ញាណនៃការបង្ហាញឲ្យឃើញដែលមិនអាចរំលងបាន និងផែនការសកម្មភាព

ជំពូក៥៖ មនុស្សយើងត្រូវបានជម្រុញទឹកចិត្តដោយការរំពឹងទុកនូវលទ្ធផលត្រលប់ ដូច្នេះការធ្វើឱ្យទម្លាប់មានភាពទាក់ទាញនឹងជួយអ្នកឱ្យបន្តធ្វើវាបានជាប់លាប់

ជំពូក៦៖ ប្រសិនបើអ្នកចង់បង្កើតទម្លាប់ថ្មី ចូរធ្វើទម្លាប់នោះឲ្យងាយស្រួលអនុវត្តតាមដែលអាចធ្វើទៅបាន

ជំពូក៧៖ ធ្វើឱ្យទម្លាប់របស់អ្នកទទួលបានការពេញចិត្តភ្លាមៗគឺចាំបាច់ក្នុងការផ្លាស់ប្តូរឥរិយាបថប្រកបដោយប្រសិទ្ធភាព

ជំពូក៨៖ បង្កើតក្រឹត្យក្រមណាមួយដើម្បីរក្សាទម្លាប់របស់អ្នកឱ្យនៅជាប់លាប់ដោយប្រើកម្មវិធីតាមដានជាប្រចាំ និងការធ្វើកិច្ចសន្យាណាមួយ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកមានទម្លាប់ប៉ុន្មាន? អ្នកប្រហែលជាត្រូវការពេលមួយនាទីដើម្បីគិតអំពីសំណួរនេះ ព្រោះតាមនិយមន័យ ទម្លាប់គឺជាអាកប្បកិរិយាដែលយើងអនុវត្តដោយស្វ័យប្រវត្តិ ដោយមានការគិតតិចតួច ឬគ្មានការគិតតែម្តង ។ ការឆុងកាហ្វេផឹកពេលក្រោកពីដំណេកពេលព្រឹក ឬ ការដុសធ្មេញមុនពេលចូលគេង គឺពួកវាសុទ្ធសឹងតែជាទម្លាប់របស់ពួកយើង ។ ជាការពិតណាស់ ទម្លាប់បង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ។

ជាលទ្ធផល អ្នកប្រហែលជាមិនដឹងទេថាទម្លាប់មានថាមពលប៉ុនណានោះ ។ ប្រសិនបើយើងធ្វើវាជារៀងរាល់ថ្ងៃ សូម្បីតែសកម្មភាពតូចបំផុត ដូចជាការសន្សំប្រាក់មួយដុល្លារជំនួសឲ្យការជក់បារីមួយដើម យើងអាចឃើញច្បាស់ពីថាមពលនិងឥទ្ធិពលយ៉ាងខ្លាំងក្លារបស់វា នៅពេលដែលយើងធ្វើវាក្នុងរយៈពេលយូរគួរសម ។ ដូច្នេះ ការស្វែងយល់និងបណ្តុះទម្លាប់ គឺជាវិធីដ៏ល្អមួយដើម្បីគ្រប់គ្រងជីវិតរបស់អ្នក ហើយនឹងធ្វើឲ្យអ្នកសម្រេចលទ្ធផលបានច្រើន ។

ក្នុងរយៈពេលដ៏ខ្លីនៃការអានសៀវភៅនេះ អ្នកនឹងរៀនសូត្របានយ៉ាងច្បាស់អំពីអ្វីទៅជាទម្លាប់ តើវាត្រូវបានបង្កើតឡើងដោយរបៀបណា និងវិធីដែលអ្នកអាចបង្កើតវាដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នកឱ្យកាន់តែប្រសើរឡើង ។

ក្នុងរយៈពេលដ៏ខ្លីនៃការអានសៀវភៅនេះ អ្នកនឹងរៀនអំពី៖

  1. មូលហេតុដែលជីវិតសម័យទំនើបនេះ ធ្វើឱ្យខួរក្បាលរបស់យើងគិតរឿងអ្វីមួយមិនសូវបានល្អ 
  2. របៀបដែលវិទ្យាសាស្រ្តអាចយល់ដឹងអំពីការបង្កើតទម្លាប់ ដោយគ្រាន់តែសិក្សាពីឆ្មាមួយក្បាលនៅក្នុងទ្រុង 
  3. ផលិតផលសាប៊ូថ្មីនៅក្នុងសហគមន៍ប្រទេសប៉ាគីស្ថាន អាចប្រាប់យើងអំពីទម្លាប់ដ៏ជាប់លាប់មួយ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!