ជំពូក១៖ ត្រូវស្គាល់ពីអានុភាពរបស់ខ្លួន ហើយត្រូវទទួល ខុសត្រូវលើជីវិតខ្លួនឯង

ជំពូក២៖ ដោយស្វែងយល់ពីការគិតរបស់យើង យើងអាចផ្លាស់ប្តូរជីវិតរបស់យើងបាន

ជំពូក៣៖ ពិភពលោកដែលយើងកំពុងរស់នៅ មិនមែនត្រឹមតែមានឥទ្ធិពលមកលើយើងនោះទេ តែយើងក៏មានឥទ្ធិពលទៅលើវាដូចគ្នាផងដែរ

ជំពូក៤៖ សុខភាព និងគោលដៅផ្សេងទៀតត្រូវបានបណ្ដុះ ដោយការគិតបែបវិជ្ជមាន

ជំពូក៥៖ យើងជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះសមត្ថភាពរបស់យើងដើម្បីឈានទៅរកភាពជោគជ័យណាមួយ ដូច្នេះត្រូវបង្កើតក្ដីសុបិនឲ្យធំ!

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកធ្លាប់ធ្វើរឿងបរាជ័យ ហើយទម្លាក់កំហុសទៅលើអាកាសធាតុ ដែរឬទេ? ធ្លាប់ឈ្លោះគ្នាជាមួយម្ដាយរបស់អ្នកតាមទូរស័ព្ទកាល នៅពីក្មេងដែរឬទេ? ការបន្ទោសទៅលើកត្តាខាងក្រៅ គឺជាអ្វីដែល យើងទាំងអស់គ្នាកំពុងតែធ្វើខុស ។ វាអាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្បើយ ប៉ុន្តែវាធ្វើឲ្យយើងកាន់តែខុសធ្ងន់ទៅៗ ។

ស្ថានភាពរបស់យើងទាំងឡាយ និងកត្តាខាងក្រៅទាំងអស់ដែលជះ ឥទ្ធិពលដល់ជីវិតរបស់យើង គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងអត្តចរិតរបស់យើង ។ ប៉ុន្តែ ពួកវាមិនមានទំនាក់ទំងតាមរបៀបដែលអ្នកអាចស្មានដឹងជាមុនបាននោះទេ ។ វាងាយស្រួលណាស់ក្នុងការគិតថា បទពិសោធ និងការរស់នៅរបស់យើងបានជះឥទ្ធិពលមកលើខ្លួនយើង ។  ប៉ុន្តែការពិតគឺថា៖ “យើងជះឥទ្ធិពលទៅលើផែនដី ដូចគ្នាទៅនឹងអ្វីដែលផែនដីជះឥទ្ធិពលមកលើយើងដូច្នោះដែរ”

ជាជាងគ្រាន់តែធ្វើជាលទ្ធផលនៃស្ថានការណ៍ណាមួយ អ្នកគួរតែធ្វើអ្វីម្យ៉ាងដើម្បីឲ្យមានការផ្លាស់ប្ដូរព្រោះអ្នក គឺមានឥទ្ធិពលទៅលើស្ថានការណ៍ដែលកើតឡើងទាំងឡាយ ។

ដូច្នេះ ប្រសិនបើអ្នកបញ្ចប់ដោយត្រូវជាប់គុក  វាមិនមែនដោយសារ តែបរិយាកាសខាងក្រៅ ឬព្រេងវាសនានាំអ្នកទៅទីនោះទេ ។  ផ្ទុយទៅវិញ ការគិត និងឥរិយាបទដែលអ្នកមានចំពោះពិភពខាងក្រៅបាននាំអ្នកទៅរកស្ថានភាពដែលធ្វើឲ្យអ្នកជួបបញ្ហាបែបនេះ ។

ជាការពិតណាស់ វាមិនច្បាស់ទេថា តើអត្តចរិត ឬបរិយាកាសខាងក្រៅដែលមានឥទ្ធិពលទៅលើស្ថានភាពជាក់ស្ដែងខ្លាំងជាង?   យើងទាំងអស់គ្នាប្រហែលជាស្គាល់មនុស្សមួយចំនួនដែលមានដួងចិត្តបរិសុទ្ធដូចមាសហើយ ប៉ុន្តែពួកគេនៅតែប្រឈមនឹងបញ្ហាទាំងនេះ ។ យើងក៏ឃើញដែរថា មានមនុស្សលោភលន់ មិនស្មោះត្រង់ជាច្រើនបានរស់នៅក្នុងជីវិតដែលស្កប់ស្កល់ដែលព័ទ្ធជុំវិញដោយទ្រព្យសម្បត្តិ និងការកោតសរសើរ ។

នេះមានន័យថា ការដកចរិតរបស់នរណាម្នាក់ចេញឲ្យដាច់ពីកាលៈទេសៈរបស់គេ គឺមិនអាចទៅរួចទេ ។ ដូចគ្នាដែរ យើងមិនអាចតែងតែទាយដឹងមុនពីអនាគតរបស់អ្នកដទៃដោយការសង្កេត មើលអត្តចរិតរបស់ពួកគេបានទេ ។ ពិតប្រាកដណាស់ថា អ្នកដែលជាប់នៅក្នុងពន្ធនាគារយើងចាត់ទុកពួកគេថាសុទ្ធតែមនុស្សអាក្រក់ មានអត្តចរិតមិនល្អ ប៉ុន្តែមិនមែនទាំងអស់ទេ ។ ពួកគេមួយចំនួនក៏មានចំណុចដែលគួរឲ្យសរសើរផងដែរ ។ 

“ការគិតល្អ និងសកម្មភាពល្អមិនអាចផលិតបានលទ្ធផលអាក្រក់នោះទេ ។ ការគិតមិនល្អ និងសកម្មភាពមិនល្អមិនអាចផលិតបានលទ្ធផលល្អនោះដែរ” ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!