ជំពូក១៖ ជួបជាមួយបុរសម្នាក់ដែលបានធ្វើបដិវត្តពាណិជ្ជកម្មតាមប្រព័ន្ធអ៊ិនធឺណេតសម្រាប់ប្រជាជនចិន

ជំពូក២៖ ទម្លាប់អតិថិជននៅចិនបានផ្លាស់ប្តូរស្របពេលដែលការទិញទំនិញតាមប្រព័ន្ធអ៊ិនធឺណេតចាប់ផ្តើមពេញនិយម

ជំពូក៣៖ អាថ៌កំបាំងនៃជោគជ័យរបស់ អាលីបាបា គឺផ្តល់ឲ្យអ្នកលក់រាយដាក់ទំនិញលក់ដោយឥតគិតថ្លៃ និង ផ្តល់សេវាកម្មដល់អតិថិជនរហ័សទាន់ចិត្ត

ជំពូក៤៖ ជេក ម៉ាជំរុញការងារតាមរយៈបង្កើតឲ្យមានទស្សនអាជីវកម្មដែលផ្តល់អាទិភាពជូនអតិថិជនមុនគេបង្អស់ខណៈដែលគាត់ក៏យកចិត្តទុកដាក់នឹងបុគ្គលិកដូចគ្នា

ជំពូក៥៖ នៅប្រទេសចិន ជេក ម៉ា គឺជាអ្នកបង្កើតឲ្យមាន ប្រព័ន្ធអ៊ិនធឺណេត ដែលធ្លាប់ឆ្លងកាត់បញ្ហាការងារជាច្រើន

ជំពូក៦៖ ជេក ម៉ា បានរកនឹកដាក់ឈ្មោះឲ្យអាជីវកម្មយ៉ាងស័ក្កិសមបំផុតនៅ San Francisco ហើយគាត់មានទស្សនវិស័យច្បាស់តាំងពីដំបូង

ជំពូក៧៖ អាលីបាបា ទទួលបានមូលនិធិដែលចាំបាច់មួយ ចំនួនក្នុងឆ្នាំ ១៩៩៩ តាមរយៈទំនាក់ទំនងដ៏មានភ័ព្វសំណាងមួយជាមួយវិនិយោគិនអាម៉េរិកម្នាក់

ជំពូក៨៖ ជេក ម៉ា បានរកឃើញឱកាសជាច្រើនក្នុងពេលមានវិបត្តិ dot-com ក្នុងឆ្នាំ ២០០០ ប៉ុន្តែវានៅតែជាពេលលំបាកមួយសម្រាប់ អាលីបាបា ដដែល

ជំពូក៩៖ អាលីបាបា យកឈ្នះការប្រកួតប្រជែងរបស់ eBay បានដោយសារការយល់ច្បាស់ពីវប្បធម៌ជនជាតិចិន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

អាលីបាបា បានចាប់យកអំណាចទីផ្សារក្នុងប្រទេសចិនបានទាំងមូល ប៉ុន្តែអ្នកប្រហែលជាឆ្ងល់ថាអ្វីដែលធ្វើឲ្យក្រុមហ៊ុននេះមានលក្ខណៈ ពិសេសជាងហាងលក់ទំនេញអនឡាញផ្សេងទៀត ។ 

អាលីបាបា បានរកឃើញវិធីសាស្ត្រប្រកួតប្រជែងដ៏មានប្រសិទ្ធភាព មួយតាមរយៈការផ្តល់សេវាកម្មមូលដ្ឋានមួយចំនួនដោយមិនគិតថ្លៃសេវាសម្រាប់អតិថិជនដែលជាអ្នកប្រើប្រាស់គេហទំព័ររបស់     ក្រុមហ៊ុន។ 

អ្វីដែលសំខាន់ គឺមិនមានការចំណាយលុយសម្រាប់អាជីវកម្មតូចៗ ឬ អាជីវករក្នុងការប្រើប្រាស់គេហទំពរ័ អាលីបាបា ក្នុងការផ្សព្វផ្សាយផលិតផលក្នុងនោះដែរ  Taobao  គឺជាគេហទំព័រឈានមុខនៅក្នុងទីផ្សារអនឡាញ​របស់ អាលីបាបា ។  តាមការពិត អាជីវកម្មច្រើនជាង ៩លានអាជីវកម្ម គឺប្រើប្រាស់គេហទំព័ររបៀបនេះដូចគ្នា ។ 

ប៉ុន្តែ បើអាជីវករមានបំណងឲ្យផលិតផលខ្លួនអាចដាក់តាំងនៅលើគេហទំព័រដែលគ្រប់គ្នាអាចមើលឃើញមុនគេ ពួកគេត្រូវតម្រូវឲ្យបង់ប្រាក់បន្ថែមសម្រាប់ទទួលបានការផ្តល់ជូនសេវាពិសេសនៅក្នុង Spotlight ។

នេះជាវិធីដែល អាលីបាបា រកលុយ ហើយប្រព័ន្ធដំណើរការបស់ខ្លួនគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រព័ន្ធផ្សព្វផ្សាយរបស់ Google អញ្ចឹងដែរ ។ ក្រោយៗទៀត អាជីវករទាំងអស់នឹងត្រូវចំណាយលុយអាស្រ័យទៅលើចំនួន Clicks ដែលការផ្សព្វផ្សាយរបស់ពួកគេទទួលបាន និងចំនួនប៉ុន្មានដងដែលគេហទំព័រផលិតផលរបស់ខ្លួនមានអ្នកមើល ។ ដូច្នេះហើយសម្រាប់ប្រភេទអាជីវកម្មតូចដែលមាន   ថវិកាសម្រាប់ការផ្សព្វផ្សាយតិចប្រើវិធីនេះ គឺធូរថ្លៃគួរសម ។ 

គេហទំព័រនេះត្រូវបានត្រួតពិនិត្យដោយក្រុមការងារមួយដែលមានឈ្មោះថា “Xiaoer” ដែលជាភាសាចិនមានន័យថា “អ្នកបម្រើ” ។ ការងារដែលក្រុមនេះធ្វើ គឺដើរតួជាអាជ្ញាកណ្តាលក្នុងការដោះស្រាយទំនាស់កើតឡើងរវាងអតិថិជន និងអ្នកលក់ ។ ក្រុមនេះក៏តាមដានជាប្រចាំ និងមានសិទ្ធិលុបចោលក្រុមហ៊ុនណាដែលមិនគោរពតាមគោលការណ៍បស់គេហទំព័រ ។ 

ភាពល្បីល្បាញរបស់   Taobao   ក៏ដោយសារការផ្តល់ជូនអតិថិជន នូវបទពិសោធទិញទំនិញដ៏ឆាប់រហ័ស ។ 

គេហទំព័រនេះមានកម្មវិធីឆ្លើយឆ្លងសារទំនើប (Advance Chat  Feature)  ដែលអាចឲ្យអតិថិជន និងអ្នកលក់អាចប្រើប្រាស់ Webcams និងអាចចចារតម្លៃទំនេញដោយផ្ទាល់បាន ។ Taobao មានលក្ខណៈពិសេសល្អខ្លាំងដែលពិតជាមិនងាយនឹងប្រកួតប្រជែងជាមួយបានទេ ដូច្នេះហើយបានជាអាជីវករផ្សេងទៀតត្រូវបង្វែរយុទ្ធសាស្ត្រដើម្បីបង្កើនការលក់របស់ខ្លួនតាមរយៈការផ្តល់ជូនគំរូផលិតផលដោយមិនគិតថ្លៃ ឬទំនងជាត្រូវបន្ថែមជូនរបស់ក្មេងលេងជាមួយនឹងការវិចខ្ចប់នីមួយៗដែលពួកគេផ្ញើជូនអតិថិជន ការផ្តល់ជូនបែបនេះគឺមិនដែលធ្លាប់ឮពីក្រុមហ៊ុន Amazon នោះទេ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!