ជំពូក១៖ ជួបជាមួយបុរសម្នាក់ដែលបានធ្វើបដិវត្តពាណិជ្ជកម្មតាមប្រព័ន្ធអ៊ិនធឺណេតសម្រាប់ប្រជាជនចិន

ជំពូក២៖ ទម្លាប់អតិថិជននៅចិនបានផ្លាស់ប្តូរស្របពេលដែលការទិញទំនិញតាមប្រព័ន្ធអ៊ិនធឺណេតចាប់ផ្តើមពេញនិយម

ជំពូក៣៖ អាថ៌កំបាំងនៃជោគជ័យរបស់ អាលីបាបា គឺផ្តល់ឲ្យអ្នកលក់រាយដាក់ទំនិញលក់ដោយឥតគិតថ្លៃ និង ផ្តល់សេវាកម្មដល់អតិថិជនរហ័សទាន់ចិត្ត

ជំពូក៤៖ ជេក ម៉ាជំរុញការងារតាមរយៈបង្កើតឲ្យមានទស្សនអាជីវកម្មដែលផ្តល់អាទិភាពជូនអតិថិជនមុនគេបង្អស់ខណៈដែលគាត់ក៏យកចិត្តទុកដាក់នឹងបុគ្គលិកដូចគ្នា

ជំពូក៥៖ នៅប្រទេសចិន ជេក ម៉ា គឺជាអ្នកបង្កើតឲ្យមាន ប្រព័ន្ធអ៊ិនធឺណេត ដែលធ្លាប់ឆ្លងកាត់បញ្ហាការងារជាច្រើន

ជំពូក៦៖ ជេក ម៉ា បានរកនឹកដាក់ឈ្មោះឲ្យអាជីវកម្មយ៉ាងស័ក្កិសមបំផុតនៅ San Francisco ហើយគាត់មានទស្សនវិស័យច្បាស់តាំងពីដំបូង

ជំពូក៧៖ អាលីបាបា ទទួលបានមូលនិធិដែលចាំបាច់មួយ ចំនួនក្នុងឆ្នាំ ១៩៩៩ តាមរយៈទំនាក់ទំនងដ៏មានភ័ព្វសំណាងមួយជាមួយវិនិយោគិនអាម៉េរិកម្នាក់

ជំពូក៨៖ ជេក ម៉ា បានរកឃើញឱកាសជាច្រើនក្នុងពេលមានវិបត្តិ dot-com ក្នុងឆ្នាំ ២០០០ ប៉ុន្តែវានៅតែជាពេលលំបាកមួយសម្រាប់ អាលីបាបា ដដែល

ជំពូក៩៖ អាលីបាបា យកឈ្នះការប្រកួតប្រជែងរបស់ eBay បានដោយសារការយល់ច្បាស់ពីវប្បធម៌ជនជាតិចិន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

វាមិនចម្លែកទេដែលកើតមានការខ្វែងគំនិតគ្នានៅប្រទេសចិន ។ មាន ផលិតផលជាច្រើននាំចូលទៅសហរដ្ឋអាម៉េរិកបានបិទស្លាកថា “ផលិតនៅប្រទេសចិន” ហើយមនុស្សជាច្រើនទទួលស្គាល់ថា ប្រទេសចិនជាប្រទេសដែលមានរោងចក្រយក្សធំៗ ផលិតទំនិញ លក់រាយហើយកំពុងតែស្ថិតនៅក្រោមឥទ្ធិពលរដ្ឋាភិបាលកុម្មុយនីស មួយនេះ ។

ទោះបីជាយ៉ាងនេះក្តី និន្នាការថ្មីនេះកំពុងតែរីកដុះដាលយ៉ាងឆាប់ រហ័ស​ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិនឆ្ពោះទៅរកសេដ្ឋកិច្ចសង្គមនិយម ។ 

ប្រពៃណីជនជាតិចិនមិនមែនជាអ្នកដែលចូលចិត្តទិញទំនិញប៉ុន្មាន នោះទេ ។ រហូតមកទល់សព្វថ្ងៃ សេដ្ឋកិច្ចស្ត្រីមេផ្ទះរបស់ជនជាតិចិន គឺចំណាយតែ ១/៣ នៃប្រាក់ចំណូលតែប៉ុណ្ណោះ ។ ស្របពេលដែលប្រជាជនអាម៉េរិកចំណាយ ២/៣ នៃប្រាក់ចំណូលរបស់គេ ។ 

តែយ៉ាងណា ពេលវេលាមានការផ្លាស់ប្តូរនៅប្រទេសចិន ហើយការបង្ហាញដ៏ល្អមួយសម្រាប់ការផ្លាស់ប្តូរនេះ គឺនៅថ្ងៃទី ១១ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យជាតិនៅប្រទេសនេះតែម្តង ។

នេះជាទិវាដែលប្រារព្ធឡើងសម្រាប់អ្នកដែលគ្មានសង្សារក្នុងប្រទេសចិន ដែលផ្ទុយពីទិវានៃក្តីស្រឡាញ់នោះ ហើយបានក្លាយជាថ្ងៃដ៏គគ្រឹកគគ្រេងសម្រាប់អ្នកលក់រាយរបស់ជនជាតិចិន ។ 

ត្រឡប់ទៅឆ្នាំ ២០០៩ វិញ គឺមានហាងចំនួនតែ ២៧តែប៉ុណ្ណោះដែលផ្តល់កម្មវិធីលក់ពិសេសសម្រាប់អ្នកគ្មានសង្សារតែរយៈពេល ៦ឆ្នាំក្រោយ ក្នុងឆ្នាំ២០១៥ មានហាងទំនិញលក់រាយចំនួន ៤០,០០០ និងទំនិញមានយីហោចំនួន ៣០,០០០ បានចូលរួមក្នុងថ្ងៃពិសេសនេះ ។ 

ក្នុងចំណោមហាងលក់រាយទាំងអស់នោះ ក៏មានវត្តមានរបស់ អាលីបាបា ដែលជាក្រុមហ៊ុនបង្កើតដោយជនជាតិចិនឯកទេសផ្នែកលក់ទំនិញអនឡាញ ។ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅឆ្នាំ ២០១៥ ត្រូវនឹងថ្ងៃទិវាអ្នកនៅលីវ (Singles’ Day ) ការបញ្ជារទិញទំនិញលើ គេហទំព័រ អាលីបាបា ត្រឹមពេល ១០នាទីទទួលបានទឹកប្រាក់រហូតដល់ ១ប៊ីលានដុល្លារអាម៉េរិក ។

ក្រុមហ៊ុន អាលី​បាបា ក្លាយជាក្រុមហ៊ុនលក់ទំនិញឈានមុខគេនៅ ប្រទេសចិន តាមរយៈពិសោធន៍នៃការលូតលាស់ដ៏អច្ឆរិយៈនេះ ដែលបានកំពុងតែជ្រាបចូលសេដ្ឋកិច្ចសង្គមនិយមរបស់ប្រទេស   ចិន ។

មានមនុស្សតិចតួចណាស់ដែលអាចស្មានត្រូវពីភាពជោគជ័យដ៏អស្ចារ្យមួយនេះ ។  

អាលីបាបា បានទទួលភាគហ៊ុនប្រកៀកគ្នាបើប្រៀបជាមួយនឹង ក្រុមហ៊ុន Amazon ដែលជាគេហទំព័រលក់ទំនិញអនឡាញដ៏មាន ប្រជាប្រិយភាពបំផុតនៅសហរដ្ឋអាម៉េរិក ។ មានភាពស្រដៀងគ្នាទៅនឹងកិត្តិសព្ទរបស់ Amazon ដែលថា “អ្វីក៏អាចលក់បានដែរ” អ្នកប្រើប្រាស់ជនជាតិចិនចូលចិត្តនិយាយថាអ្នកអាចទិញអ្វីបានទាំងអស់ពី taobao.com ដែលជាគេហទំព័រតូចមួយក្នុងចំណោមគេហទំព័រជាច្រើនទៀតដែលចំណុះឲ្យ អាលីបាបា ។ 

ប៉ុន្តែសមិទ្ធផលដែល  អាលីបាបា បានផ្តល់ឲ្យសេដ្ឋកិច្ចប្រទេសចិន មានទំហំធំធេងជាងតំណែងរបស់  Amazon  នៅសហរដ្ឋអាម៉េរិកទៅទៀត ។ តាមការពិត ដូចនៅឆ្នាំ ២០១៦ Amazon គឺជាអ្នកលក់រាយដ៏មានប្រជាប្រិយភាពលំដាប់ទី១២ នៅសហរដ្ឋអាម៉េរិក  ខណៈដែល អាលីបាបា គឺមានប្រជាប្រិយភាពលំដាប់លេខ ១ នៅប្រទេសចិន ។ 

អាលីបាបា បានក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មយក្សបែបនេះ នៅពេលដែលខ្លួនបានក្លាយជាក្រុមហ៊ុនដែលអាចឲ្យអ្នកធ្វើជំនួញបានដោយ សេរីបានក្នុងឆ្នាំ ២០១៤ ជាលទ្ធផលវាបង្កើតបានជា Global Initial Public Offering, or IPO ដ៏អស្ចារ្យជាងគេ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!