ជំពូក១៖ ជួបជាមួយបុរសម្នាក់ដែលបានធ្វើបដិវត្តពាណិជ្ជកម្មតាមប្រព័ន្ធអ៊ិនធឺណេតសម្រាប់ប្រជាជនចិន

ជំពូក២៖ ទម្លាប់អតិថិជននៅចិនបានផ្លាស់ប្តូរស្របពេលដែលការទិញទំនិញតាមប្រព័ន្ធអ៊ិនធឺណេតចាប់ផ្តើមពេញនិយម

ជំពូក៣៖ អាថ៌កំបាំងនៃជោគជ័យរបស់ អាលីបាបា គឺផ្តល់ឲ្យអ្នកលក់រាយដាក់ទំនិញលក់ដោយឥតគិតថ្លៃ និង ផ្តល់សេវាកម្មដល់អតិថិជនរហ័សទាន់ចិត្ត

ជំពូក៤៖ ជេក ម៉ាជំរុញការងារតាមរយៈបង្កើតឲ្យមានទស្សនអាជីវកម្មដែលផ្តល់អាទិភាពជូនអតិថិជនមុនគេបង្អស់ខណៈដែលគាត់ក៏យកចិត្តទុកដាក់នឹងបុគ្គលិកដូចគ្នា

ជំពូក៥៖ នៅប្រទេសចិន ជេក ម៉ា គឺជាអ្នកបង្កើតឲ្យមាន ប្រព័ន្ធអ៊ិនធឺណេត ដែលធ្លាប់ឆ្លងកាត់បញ្ហាការងារជាច្រើន

ជំពូក៦៖ ជេក ម៉ា បានរកនឹកដាក់ឈ្មោះឲ្យអាជីវកម្មយ៉ាងស័ក្កិសមបំផុតនៅ San Francisco ហើយគាត់មានទស្សនវិស័យច្បាស់តាំងពីដំបូង

ជំពូក៧៖ អាលីបាបា ទទួលបានមូលនិធិដែលចាំបាច់មួយ ចំនួនក្នុងឆ្នាំ ១៩៩៩ តាមរយៈទំនាក់ទំនងដ៏មានភ័ព្វសំណាងមួយជាមួយវិនិយោគិនអាម៉េរិកម្នាក់

ជំពូក៨៖ ជេក ម៉ា បានរកឃើញឱកាសជាច្រើនក្នុងពេលមានវិបត្តិ dot-com ក្នុងឆ្នាំ ២០០០ ប៉ុន្តែវានៅតែជាពេលលំបាកមួយសម្រាប់ អាលីបាបា ដដែល

ជំពូក៩៖ អាលីបាបា យកឈ្នះការប្រកួតប្រជែងរបស់ eBay បានដោយសារការយល់ច្បាស់ពីវប្បធម៌ជនជាតិចិន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

សព្វថ្ងៃនេះ ប្រទេសចិនមិនត្រឹមតែជាប្រទេសដែលមានសក្កដានុពលសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក និងមានទីក្រុងដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនោះទេ ថែមទាំងជាប្រទេសឈានមុខផ្នែកបច្ចេកវិទ្យាដ៏គួរឲ្យស្ងប់ស្ងែងជាមួយនឹងអ៊ិនធឺណេតល្បឿនលឿន និងសេវា Wifi គ្រប់ទីកន្លែងថែមទៀតផង ។ 

គ្រាន់តែប៉ុន្មានទសវត្សរ៍រ៍កន្លងទៅនេះ ស្ថានភាពប្រទេសចិនមាន ភាពខុសប្លែកឆ្ងាយណាស់ ។ ពេលនោះឯងជាពេលដែលលោក ជេក ម៉ា ចូលខ្លួនបង្កើតភាពអស្ចារ្យជាមួយនឹងផ្នត់គំនិតប្រកប ដោយភាពច្នៃប្រតិដ្ឋលើសគេ ។ លោកបានបង្កើតក្រុមហ៊ុនមួយដែលមានវិសាលភាពធំធេងក្នុងចំណោមក្រុមហ៊ុនធំៗក្នុងពិភពលោក នោះគឺ៖ ផ្សារលក់ទំនិញតាមប្រព័ន្ធអ៊ិនធឺណេត (អនឡាញ) អាលីបាបា (អាលីបាបា) ។ 

ក្នុងអត្ថបទដកស្រង់ទាំងនេះ អ្នកនឹងសិក្សាអំពីនិន្នាការនៃការប្រើប្រាស់អ៊ិនធឺណេតរបស់ប្រជាជនចិន និងតាមដានរឿងរ៉ាវជីវិតរបស់លោក ជេក ម៉ា ដែលប្រែក្លាយខ្លួនពីគ្រូបង្រៀនភាសាអង់គ្លេសដ៏សាមញម្នាក់ រហូតដល់ក្លាយជាអធិរាជលើអ្នកប្រើប្រាស់អ៊ិនធឺណេតជនជាតិចិន ព្រមទាំងបានរកឃើញវិធីបង្កើតអាណាចក្រលើប្រព័ន្ធអ៊ិនធឺណេត រហូតទទួលបានជោគជ័យយ៉ាងគួរឲ្យកោតស្ញប់ស្ញែង ។ 

យើងនឹងសិក្សាអំពី៖ 

  1. របៀបដែលក្រុមហ៊ុន អាលីបាបា ប្រើ WebCam ផ្តល់ជូនតុក្តតាក្មេងលេងដោយឥតគិតថ្លៃទៅអតិថិនជន រហូតអាចចាប់បានចំណែកទីផ្សារយ៉ាងធំ 
  2. អ្វីដែលលោក ជេក ម៉ា រំពឹងការតបស្នងពីនិយោជិតរបស់គាត់ ពីការឲ្យកង់ជិះដោយមិនគិតលុយ និងបង្កើតឲ្យមានបឹងសប្បនិម្មិតនៅក្នុងកន្លែងធ្វើការ 
  3. មូលហេតុនៃព្រំដែនប្រព័ន្ធអ៊ិនធឺណេតរបស់ប្រទេសចិនផ្តល់ឱកាស និងជួយដល់ក្រុមហ៊ុន​ អាលីបាបា ។ 
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!