ពង្រីកចំណេះដឹងរបស់អ្នកអំពីចក្រវាល និងអាថ៌កំបាំងពិភពលោករបស់យើង

ជំពូក១៖ ទ្រឹស្តី The Big Bang បានលើកឡើងថា ចក្រវាលត្រូវបានបង្កើតឡើងដោយឯកឯងនៅក្នុងពេលដ៏ខ្លីមួយ

ជំពូក២៖ ភាពដ៏ធំសម្បើមរបស់ចក្រវាល ហាក់ដូចជាមានទស្សនៈផ្សេងទៀតនៅទីនោះ

ជំពូក៣៖ លោក ញូ តុន (Newton) បានវិនិច្ឆ័យពីចលនារបស់ផែនដី ពីរូបរាងរបស់ផែនដី និងទម្ងន់របស់វា

ជំពូក៤៖ ផ្ទាំងថ្ម និងផូស៊ីលបានបង្ហាញថាផែនដីមានអាយុកាលច្រើន ប៉ុន្តែមានតែវិទ្យុសកម្មទេ ដែលអាចកំណត់អាយុកាលជាក់លាក់របស់ផែនដីបាន

ជំពូក៥៖ ទ្រឹស្តី Relativity របស់លោក អាស្តាញ (Einstein) មានផលប៉ះពាល់យ៉ាងធំ ដល់ការយល់ដឹងនៃចក្រវាលទាំងមូល

ជំពូក៦៖ ទ្រីស្តីបទកង់ទិចបានជួយពន្យល់ពីភាគល្អិតនៃពិភពលោក ប៉ុន្តែរូបវិទ្យាមានច្បាប់ពីរផ្សេងទៀត

ជំពូក៧៖ ទោះបីជាជីវិតនៅលើផែនដីមានការប្រកួតប្រជែង តែវាជាភាពអស្ចារ្យរបស់ចក្រវាលដែលកើតមាន

ជំពូក៨៖ យើងយល់ដឹងតិចតួចពីថាមពល ដែលគ្រប់គ្រងជីវិតជីវចម្រុះក្នុងបាតសមុទ្រ

ជំពូក៩៖ បាក់តេរីដ៏ច្រើនក្រៃលែងជាធាតុផ្សំរបស់ជីវិតនៅលើផែនដី ហើយពួកយើងបានរស់នៅទីនេះក៏ព្រោះតែពួកវា

ជំពូក១០៖ ជីវិតចាប់ផ្តើមដោយឯកឯងជាបណ្តុំនៃរូបធាតុហ្សែន ដែលអាចចម្លងបន្តដោយខ្លួនវា

ជំពូក១១៖ ថ្វីត្បិតតែផែនដីមានផ្ទុកនូវប្រភេទសត្វច្រើនឥតគណនាក្តី តែជីវិតទាំងនោះអាចនឹងមើលឃើញក្នុងរូបភាពតែមួយ

ជំពូក១២៖ ផែនដីតែងតែប្រឈមនឹងហានិភ័យ ដូចជាប៉ះទង្គិចជាមួយអាចម៍ផ្កាយ បន្ទុះភ្នំភ្លើង ឬរញ្ជួយផែនដីជាដើម

សេចក្តីបញ្ចប់

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

​​​

ចក្រវាលពិតជាមានទំហំធំធេងខ្លាំងណាស់ ដែលវាហួសពីការស្រមើស្រមៃរបស់ពួកយើងទៅទៀត ។ ក្រុមអ្នកតារាវិទូបានធ្វើការប៉ាន់ប្រមាណថា មាន​​​កញ្ចុំផ្កាយប្រហែលជាង១៤០កោដិ​​នៅក្នុងចក្រវាលនេះ ដែលយើងអាចមើលឃើញ ។​

​​ចូរអ្នកសាកស្រមៃថា បើកញ្ចុំផ្កាយទាំងនោះជាសណ្តែកបារាំងកកវិញ នោះអ្នកនឹងមានសណ្តែកបារាំងគ្រប់គ្រាន់សម្រាប់ប្រើការនៅក្នុងសាលមហោស្រពដ៏ធំមួយ។​

សម្រាប់ពេលខ្លះ អ្នកវិទ្យាសាស្រ្តមិនអាចកំណត់បានទេថា ផែនដីមានទំហំជាក់លាក់ប៉ុណ្ណានោះ​ ។ រហូតដល់លោក Edwin Hubble (អេតវិន​ ហូបប៊ល)ចេញមកអះអាង។​

នៅឆ្នាំ១៩២៤លោក អេតវិនហូបប៊ល(EdwinHubble)បានស្រាយបំភ្លឺថា តារានិករមួយ   គឺពោរពេញទៅដោយពពកនៃឧស្ម័នជាកញ្ចុំទាំងមូល​ ដែលមានទីតាំងយ៉ាងហោចណាស់៩០០,០០០ឆ្នាំ នៃពន្លឺពីយើងដែរ ។​

ការពិតទាំងនេះបានបង្ហាញឱ្យយើងឃើញថា ចក្រវាលរបស់ពួកយើងមិនត្រឹមតែមានគន្លងកញ្ចុំផ្កាយដែលផែនដីត្រូវបានរកឃើញនោះទេ​​​ តែវានៅមានគន្លងកញ្ចុំផ្កាយជាច្រើនទៀតផងដែរ។ ន័យម្យ៉ាងទៀត​ ចក្រវាលមានទំហំដ៏ធំធេងបំផុត គឺធំជាងអ្វីដែលអ្នកគ្រប់គ្នាធ្លាប់ប៉ាន់ស្មាន ធ្លាប់មើលឃើញទៅទៀត។​

ជាមួយនឹងការបង្ហាញនេះ ធ្វើឱ្យមានការស្រងាកចិត្តយ៉ាងខ្លាំងដែលថា មានតែមនុស្សទេ គឺជាសត្វដែលមានវិចារណញ្ញាណលើសគេនៅក្នុងចក្រវាលយើងនេះ។

យោងទៅតាមសមីការដ៏ល្បីល្បាញរបស់លោកសាស្រ្តាចារ្យ  ហ្រ្វេគ​ ឌ្រេគ (Frank Drake) ឆ្នាំ១៩៦១ បានលើកឡើងថា វាអាចនឹងទៅរួចដែលថា ពួកយើងគ្រាន់តែមួយក្នុងចំណោមរាប់រយលាននៃជីវិតផ្សេងទៀត។​

លោក ឌ្រេគ  បានធ្វើការសរុបសេចក្តី   ដោយធ្វើការបែងចែកចំនួនផ្កាយជាផ្នែកនៅក្នុងចក្រវាលដោយផ្អែកលើប្រព័ន្ធភពរណប។ បន្ទាប់មក គាត់ចែកលេខទាំងនោះជាមួយនឹងចំនួនប្រព័ន្ធដែលអាចទ្រទ្រង់ជីវិតបាន។ ចុងបញ្ចប់នៃការចែកលេខទាំងនោះបានបញ្ជាក់ថា ជីវិតបន្ទាប់អាចនឹងវិវឌ្ឍទៅរកភាពវៃឆ្លាតជាង ។

ទោះជាយ៉ាងណាក៏ដោយ ក៏ព្រោះតែចក្រវាលនេះមានទំហំធំធេងណាស់ មធ្យមភាគចម្ងាយរវាងសម្មតិកម្មនៃភាវៈរស់ពីរឃ្លាតគ្នាយ៉ាងហោចណាស់ក៏ជាង២០០ឆ្នាំពន្លឺដែរ ដែលរយ:ពេល១ឆ្នាំពន្លឺមានភាពសមមូលដល់ទៅ ៥.៨ កោដិកោដិម៉ាយល៍ (5.8 trillion mile)។​ ដូច្នេះ បើទោះជាមានមនុស្សភពផ្កាយមែន ចម្ងាយនៃឥទ្ធិពលរបស់ពួកវាគឺនៅឆ្ងាយពីយើងខ្លាំងណាស់ ដែលធ្វើឱ្យអ្នកមិនមានការខ្វល់ខ្វាយ ដូចដំណើរទស្សនកិច្ចចុងសប្តាហ៍ ដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកឡើយ ។​

បើគិតពិចារណាពីទំហំរបស់ចក្រវាល អ្នកប្រហែលជាវិលមុខមិនខាន ! ដូច្នេះនៅក្នុងជំពូកបន្ទាប់ យើងនឹងរៀនពីការវាស់ទំហំផែនដី ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!