ពង្រីកចំណេះដឹងរបស់អ្នកអំពីចក្រវាល និងអាថ៌កំបាំងពិភពលោករបស់យើង

ជំពូក១៖ ទ្រឹស្តី The Big Bang បានលើកឡើងថា ចក្រវាលត្រូវបានបង្កើតឡើងដោយឯកឯងនៅក្នុងពេលដ៏ខ្លីមួយ

ជំពូក២៖ ភាពដ៏ធំសម្បើមរបស់ចក្រវាល ហាក់ដូចជាមានទស្សនៈផ្សេងទៀតនៅទីនោះ

ជំពូក៣៖ លោក ញូ តុន (Newton) បានវិនិច្ឆ័យពីចលនារបស់ផែនដី ពីរូបរាងរបស់ផែនដី និងទម្ងន់របស់វា

ជំពូក៤៖ ផ្ទាំងថ្ម និងផូស៊ីលបានបង្ហាញថាផែនដីមានអាយុកាលច្រើន ប៉ុន្តែមានតែវិទ្យុសកម្មទេ ដែលអាចកំណត់អាយុកាលជាក់លាក់របស់ផែនដីបាន

ជំពូក៥៖ ទ្រឹស្តី Relativity របស់លោក អាស្តាញ (Einstein) មានផលប៉ះពាល់យ៉ាងធំ ដល់ការយល់ដឹងនៃចក្រវាលទាំងមូល

ជំពូក៦៖ ទ្រីស្តីបទកង់ទិចបានជួយពន្យល់ពីភាគល្អិតនៃពិភពលោក ប៉ុន្តែរូបវិទ្យាមានច្បាប់ពីរផ្សេងទៀត

ជំពូក៧៖ ទោះបីជាជីវិតនៅលើផែនដីមានការប្រកួតប្រជែង តែវាជាភាពអស្ចារ្យរបស់ចក្រវាលដែលកើតមាន

ជំពូក៨៖ យើងយល់ដឹងតិចតួចពីថាមពល ដែលគ្រប់គ្រងជីវិតជីវចម្រុះក្នុងបាតសមុទ្រ

ជំពូក៩៖ បាក់តេរីដ៏ច្រើនក្រៃលែងជាធាតុផ្សំរបស់ជីវិតនៅលើផែនដី ហើយពួកយើងបានរស់នៅទីនេះក៏ព្រោះតែពួកវា

ជំពូក១០៖ ជីវិតចាប់ផ្តើមដោយឯកឯងជាបណ្តុំនៃរូបធាតុហ្សែន ដែលអាចចម្លងបន្តដោយខ្លួនវា

ជំពូក១១៖ ថ្វីត្បិតតែផែនដីមានផ្ទុកនូវប្រភេទសត្វច្រើនឥតគណនាក្តី តែជីវិតទាំងនោះអាចនឹងមើលឃើញក្នុងរូបភាពតែមួយ

ជំពូក១២៖ ផែនដីតែងតែប្រឈមនឹងហានិភ័យ ដូចជាប៉ះទង្គិចជាមួយអាចម៍ផ្កាយ បន្ទុះភ្នំភ្លើង ឬរញ្ជួយផែនដីជាដើម

សេចក្តីបញ្ចប់

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើយើងមកដល់ទីនេះដោយរបៀបណា ? ​តើចក្រវាលមានប្រភពមកពីណា ? ​តើអ្វីទៅជាចក្រវាលឱ្យប្រាកដ ?

ទស្សនវិទូ និងអ្នកវិទ្យាសាស្រ្តបានព្យាយាមធ្វើការបកស្រាយនូវចម្ងល់ទាំងនោះអស់រយ:ពេលជាច្រើនសតវត្ស​រ៍មកហើយ ប៉ុន្តែនាពេលថ្មីៗនេះ ពួកយើងចាប់ផ្តើមខិតទៅរកការបង្កើតរូបភាពពេញលេញនៃចក្រវាល ដ៏ស្មុគស្មាញរបស់​យើងហើយ ។

សៀវភៅមួយក្បាលនេះនឹងពាំនាំនូវហេតុផលទាំងឡាយ ដើម្បីបកស្រាយរាល់ចម្ងល់សំខាន់ៗដែលអ្នកបាននឹងកំពុងមាន ។ អ្នកនឹងបានយល់ដឹងអំពីការកកើតនៃចក្រវាល ការកកើតឡើងនៃជីវិតនៅលើភពផែនដី ព្រមទាំងបរិបទគំនិតដ៏អស្ចារ្យដទៃទៀតផងដែរ ។​

ប៉ុន្តែ ទោះជាវិទ្យាសាស្រ្តបាននាំយើងទៅរកការយល់ដឹងអំពីចក្រវាលក្តី ក៏នៅតែមានសំណួរជាច្រើនមិនទាន់បានស្រាយបំភ្លឺនៅឡើយដែរ ។ សមាសភាពនៃភាវៈរស់នៅក្នុងបាតសមុទ្រយ៉ាងជ្រៅ គឺជាមូលហេតុចម្បងក្នុងការចូលរួមបង្កើតចក្រវាល ហើយសូម្បីតែធាតុផ្សំរបស់ផែនដីដែលនៅក្រោមបាតជើងរបស់យើង ក៏នៅមានអាថ៌កំបាំងរាប់មិនអស់ផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងសៀវភៅនេះ អ្នកនឹងយល់ដឹងបន្ថែមពី៖

  1. ហេតុអ្វីបានជាជីវិតក្រៅភពអាចនឹងកើតមាន អ្នកនឹងអាចឃើញយាន្តអាវកាស (UFO)ក្នុងពេលឆាប់ៗនេះ(តែមិនញឹកញាប់)
  2. ហេតុអ្វីបានជាយើងជំពាក់គុណចំពោះពពួកបាក់តេរី ទាក់ទងនឹងវត្តមានរបស់ពួកយើងនៅលើភពផែនដីនេះ
  3. តើមានរឿងអ្វីខ្លះ ដែលអ្នកអាចមានលក្ខណៈស្រដៀងគ្នាទៅនឹងផ្លែចេក ឬសត្វរុយ
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!