ជំពូក១៖ យល់ដឹងពីអាថ៌កំបាំងនៃលំហអាកាស

ជំពូក២៖ ទ្រឹស្តីដែលអ្នកធ្លាប់បានដឹងពីអតីតកាល អាចជួយដើម្បីទាយអំពីអនាគត

ជំពូក៣៖ នៅទសវត្សរ៍ឆ្នាំ ១៦០០ លោក អ៊ីសាក់ ញូតុន បានធ្វើបដិវត្តកម្មនូវវិធីដែលយើងគិតពីរបៀបដែលវត្ថុនានាផ្លាស់ទី

ជំពូក៤៖ ការពិតដែលថាល្បឿនពន្លឺគឺថេរ បង្ហាញថាអ្នកមិនអាចចេះតែយកវត្ថុមួយទៅវាស់វែងល្បឿនរបស់វត្ថុមួយផ្សេងទៀតបានឡើយ

ជំពូក៥៖ ទ្រឹស្តីនៃអន្តរទំនាក់ទំនងបង្ហាញថា ពេលវេលាមិនអាចនៅថេរបានទេ

ជំពូក៦៖ ដោយសារគ្មានអ្នកណាម្នាក់អាចវាស់វែងភាគល្អិតតូចបំផុតបាន អ្នកវិទ្យាសាស្ត្របានប្រើប្រាស់សណ្ឋានកង់ទិចដើម្បីធ្វើការប៉ាន់ស្មាន

ជំពូក៧៖ ទំនាញផែនដីគឺជាលទ្ធផលរបស់វត្ថុដែលមានទំហំធំធេង ហើយវាជាអ្នកកែប្រែលក្ខណៈនៃចក្រវាល

ជំពូក៨៖ នៅពេលដែលផ្កាយយក្សមួយផុតអាយុកាល វានឹងប្រែក្លាយទៅជាវត្ថុឯកតោភាពដែលត្រូវបានគេស្គាល់ថាជាប្រហោងខ្មៅ

ជំពូក៩៖ ប្រហោងខ្មៅបញ្ចេញជាតិវិទ្យុសកម្ម ដែលអាចធ្វើការបំផ្លាញដោយការបង្ហួត

ជំពូក១០៖ ទោះជាយើងមិនអាចប្រាកដយ៉ាងណាក៏ដោយ ក៏មានកាតាលីករមួយចំនួនដែលបញ្ជាក់ថា ពេលវេលាអាចតែទៅមុខប៉ុណ្ណោះ

ជំពូក១១៖ បន្ថែមពីលើកម្លាំងទំនាញ នៅក្នុងចក្រវាលមានកម្លាំងមូលដ្ឋានចំនួន0៣ផ្សេងទៀត

ជំពូក១២៖ ទោះបីជាអ្នកវិទ្យាសាស្ត្រជឿថាចក្រវាលកកើតឡើងដោយបន្ទុះប៊ីកបែងក៏ដោយ ក៏ពួកគេនៅតែមិនប្រាកដថាវាកើតឡើងយ៉ាងដូចម្តេច

ជំពូក១៣៖ រូបវិទូនៅតែមិនអាចស្វែងរកចំណុចរួមគ្នារវាងទ្រឹស្តីទំនាក់ទំនង និងរូបវិទ្យាផ្នែកកង់ទិច

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

មុនពេលមានទ្រឹស្តីរបស់លោក ញូតុន មនុស្សរាល់គ្នាបានគិតថា វត្ថុទាំងឡាយស្ថិតនៅនឹងថ្កល់ដែលមានន័យថា មិនមានកម្លាំងអ្វីក្នុងការស្រូបទាញ ឬមានឥទ្ធិពលទៅលើវត្ថុទាំងនោះនោះទេ។

នៅទសវត្សរ៍ឆ្នាំ ១៦០០ លោក ញូតុន បានច្រានចោលជំនឿដ៏យូរលង់មួយនេះ ដោយគាត់បានណែនាំនូវទ្រឹស្តីមួយដែលនិយាយថា រាល់វត្ថុនៅក្នុងចក្រវាលទាំងអស់ មិននៅនឹងថ្កល់ទេ តែកំពុងស្ថិតនៅក្នុងចលនាថេរមួយ។

លោក ញូតុន បកស្រាយបែបនេះតាមរយៈការរកឃើញរបស់គាត់ថា ភព និងផ្កាយទាំងឡាយនៅក្នុងចក្រវាល មានបំលាស់ទីថេរមួយទៅវិញទៅមក។ ឧទាហរណ៍៖ ផែនដីកំពុងផ្លាស់ប្តូរតាមគន្លងថេរនៃព្រះអាទិត្យ  ហើយប្រព័ន្ធភពទាំងមូលរបស់យើងកំពុងវិលជុំវិញកាឡាក់ស៊ី ។ ដូច្នេះហើយ គ្មានអ្វីដែលនៅនឹងថ្កល់នោះទេ។

ដើម្បីបកស្រាយថា រាល់វត្ថុទាំងអស់នៅក្នុងចក្រវាលបំលាស់ទីយ៉ាងណា លោក ញូតុន បានលើកឡើងនូវច្បាប់ចំនួនបី៖

ច្បាប់ទីមួយនៃច្បាប់ញូតុនចែងថា “វត្ថុទាំងអស់នឹងបន្តទៅមុខត្រង់ ប្រសិនបើមិនមានកម្លាំងផ្សេងទៀតជំរុញ”។ ច្បាប់នេះត្រូវបានបង្ហាញនៅក្នុងការពិសោធមួយដោយលោក ហ្គាលីលេ ដែលពេលនោះគាត់ធ្វើការរមៀលបាល់ចុះជម្រាលភ្នំ ។ ដោយសារតែកម្លាំងទំនាញផែនដី គឺជាកម្លាំងតែមួយគត់ដែលមានអំពើទៅលើបាល់ ទើបធ្វើឱ្យវារមៀលតាមបន្ទាត់ត្រង់ ។

ច្បាប់ទី ២ របស់ញូតុនចែងថា “វត្ថុមួយនឹងបង្កើនល្បឿនក្នុងអត្រាមួយ សមាមាត្រទៅនឹងកម្លាំងដែលធ្វើសកម្មភាពលើវា”។ ឧទាហរណ៍៖ រថយន្តមួយដែលមានម៉ាស៊ីនកម្លាំងខ្លាំង នឹងបង្កើនល្បឿនលឿនជាងរថយន្តមួយដែលមានកម្លាំងតិចជាង។ ច្បាប់នេះក៏ចែងផងដែរថា ម៉ាសរបស់រាងកាយកាន់តែធំ កម្លាំងប៉ះពាល់ដល់ចលនារបស់វានឹងកាន់តែតិច។ ឧទាហរណ៍៖ ប្រសិនបើមានរថយន្តពីរដែលមានម៉ាស៊ីនដូចគ្នា នោះរថយន្តដែលមានទម្ងន់ធ្ងន់ជាងនឹងចំណាយពេលយូរជាងក្នុងការបង្កើនល្បឿន។

ច្បាប់ទី ៣ របស់ញូតុនរៀបរាប់អំពីទំនាញផែនដី ឬកម្លាំងទំនាញ។ វាបញ្ជាក់ថា “រាល់តួអង្គទាំងអស់ក្នុងចក្រវាល ស្រូបទាញតួអង្គដទៃទៀត ដោយមានកម្លាំងសមាមាត្រទៅនឹងម៉ាសរបស់វត្ថុនីមួយៗ”។ នេះមានន័យថា ប្រសិនបើអ្នកបង្កើនទ្វេដងនៃម៉ាសរបស់វត្ថុមួយ នោះកម្លាំងអន្តរកម្មរវាងវានិងវត្ថុមួយទៀត នឹងធំជាងមុនទ្វេដង។ ប្រសិនបើអ្នកបង្កើនទ្វេដងនៃម៉ាសរបស់វត្ថុមួយ និងបីដងនៃម៉ាសរបស់វត្ថុមួយទៀត នោះកម្លាំងអន្តរកម្មរវាងពួកវានឹងធំជាងមុនរហូតដល់ទៅ ៦ ដង។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!