ជំពូក១៖ យល់ដឹងពីអាថ៌កំបាំងនៃលំហអាកាស

ជំពូក២៖ ទ្រឹស្តីដែលអ្នកធ្លាប់បានដឹងពីអតីតកាល អាចជួយដើម្បីទាយអំពីអនាគត

ជំពូក៣៖ នៅទសវត្សរ៍ឆ្នាំ ១៦០០ លោក អ៊ីសាក់ ញូតុន បានធ្វើបដិវត្តកម្មនូវវិធីដែលយើងគិតពីរបៀបដែលវត្ថុនានាផ្លាស់ទី

ជំពូក៤៖ ការពិតដែលថាល្បឿនពន្លឺគឺថេរ បង្ហាញថាអ្នកមិនអាចចេះតែយកវត្ថុមួយទៅវាស់វែងល្បឿនរបស់វត្ថុមួយផ្សេងទៀតបានឡើយ

ជំពូក៥៖ ទ្រឹស្តីនៃអន្តរទំនាក់ទំនងបង្ហាញថា ពេលវេលាមិនអាចនៅថេរបានទេ

ជំពូក៦៖ ដោយសារគ្មានអ្នកណាម្នាក់អាចវាស់វែងភាគល្អិតតូចបំផុតបាន អ្នកវិទ្យាសាស្ត្របានប្រើប្រាស់សណ្ឋានកង់ទិចដើម្បីធ្វើការប៉ាន់ស្មាន

ជំពូក៧៖ ទំនាញផែនដីគឺជាលទ្ធផលរបស់វត្ថុដែលមានទំហំធំធេង ហើយវាជាអ្នកកែប្រែលក្ខណៈនៃចក្រវាល

ជំពូក៨៖ នៅពេលដែលផ្កាយយក្សមួយផុតអាយុកាល វានឹងប្រែក្លាយទៅជាវត្ថុឯកតោភាពដែលត្រូវបានគេស្គាល់ថាជាប្រហោងខ្មៅ

ជំពូក៩៖ ប្រហោងខ្មៅបញ្ចេញជាតិវិទ្យុសកម្ម ដែលអាចធ្វើការបំផ្លាញដោយការបង្ហួត

ជំពូក១០៖ ទោះជាយើងមិនអាចប្រាកដយ៉ាងណាក៏ដោយ ក៏មានកាតាលីករមួយចំនួនដែលបញ្ជាក់ថា ពេលវេលាអាចតែទៅមុខប៉ុណ្ណោះ

ជំពូក១១៖ បន្ថែមពីលើកម្លាំងទំនាញ នៅក្នុងចក្រវាលមានកម្លាំងមូលដ្ឋានចំនួន0៣ផ្សេងទៀត

ជំពូក១២៖ ទោះបីជាអ្នកវិទ្យាសាស្ត្រជឿថាចក្រវាលកកើតឡើងដោយបន្ទុះប៊ីកបែងក៏ដោយ ក៏ពួកគេនៅតែមិនប្រាកដថាវាកើតឡើងយ៉ាងដូចម្តេច

ជំពូក១៣៖ រូបវិទូនៅតែមិនអាចស្វែងរកចំណុចរួមគ្នារវាងទ្រឹស្តីទំនាក់ទំនង និងរូបវិទ្យាផ្នែកកង់ទិច

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

អ្នកប្រហែលជាធ្លាប់បានលឺអំពីទ្រឹស្តីទំនាញផែនដី ឬក៏អន្តរទំនាក់ទំនងហើយមែនទេ? ប៉ុន្តែ តើអ្នកធ្លាប់បានគិតឲ្យជាក់លាក់ថា ទ្រឹស្តីទាំងនោះមានន័យបែបណាឲ្យប្រាកដទេ?

តាមទ្រឹស្តីមួយជាមូលដ្ឋានគ្រឹះ គឺជាគម្រូមួយ ដែលពន្យល់យ៉ាងត្រឹមត្រូវនូវការសង្កេតសំខាន់ៗ ។ អ្នកវិទ្យាសាស្ត្រប្រមូលទិន្នន័យពីការសង្កេតដែលពួកគេបានរកឃើញ ប្រៀបដូចជាការពិសោធ ហើយប្រើវាដើម្បីអភិវឌ្ឍការពន្យល់បន្ថែម អំពីរបៀបនិងមូលហេតុដែលបាតុភូតនានាបានកើតឡើង។

ឧទាហរណ៍៖ លោក អ៊ីសាក់ ញូតុន បានអភិវឌ្ឍទ្រឹស្តីទំនាញផែនដី បន្ទាប់ពីសង្កេតមើលបាតុភូតជាច្រើន រាប់ចាប់តាំងពីផ្លែប៉ោមធ្លាក់ពីលើដើមឈើ ទៅដល់បំលាស់ទីនៃភពជាដើម។ ការប្រើប្រាស់ទិន្នន័យដែលប្រមូលបានទាំងអស់នេះហើយ ទើបគាត់អាចបកស្រាយទំនាញផែនដីជាទ្រឹស្តីមួយបាន។

ទ្រឹស្តីមានប្រយោជន៍ធំធេងចំនួន២៖

ទីមួយ គឺទ្រឹស្តីដែលផ្តល់ឲ្យអ្នកវិទ្យាសាស្ត្រ នូវការប៉ាន់ស្មានអំពីព្រឹត្តិការណ៍អនាគត។

ឧទាហរណ៍៖ ទ្រឹស្តីទំនាញផែនដីរបស់ញូតុន បានធ្វើឱ្យអ្នកវិទ្យាសាស្ត្រព្យាករអំពីចលនានាពេលអនាគតនៃវត្ថុនានាដូចជាភពជាដើម។ ប្រសិនបើអ្នកចង់ដឹងថា៦ខែទៀត ភពព្រះអង្គារនៅកន្លែងណា យើងអាចព្យាករបានយ៉ាងច្បាស់លាស់ ដោយប្រើទ្រឹស្តីទំនាញផែនដី។

ទីពីរ គេអាចច្រានចោលទ្រឹស្តីនេះបាន មានន័យថាពួកវាអាចប្រែប្រួលបាន បើសិនជាមានភស្តុតាងថ្មីៗត្រូវបានគេរកឃើញ ជំនួសឲ្យទឹ្រស្តីចាស់ដែលមិនត្រឹមត្រូវ។

ឧទាហរណ៍ថា៖ មនុស្សកាលពីមុនជឿលើទ្រឹស្តីមួយថា អ្វីគ្រប់យ៉ាងនៅក្នុងចក្រវាលនេះ គឺធ្វើដំណើរជុំវិញផែនដី។ លោក ហ្គាលីលេ បានច្រានចោលទ្រឹស្តីនេះ នៅពេលដែលគាត់សង្កេតឃើញមានព្រះចន្ទ្រជាច្រើនវិលជុំវិញគន្លងភពព្រហស្បត្តិ៍ ហើយគាត់ក៏សន្និដ្ឋានថា មិនមែនអ្វីៗទាំងអស់សុទ្ធតែវិលជុំវិញផែនដីនោះទេ។ 

ដូច្នេះហើយ ការសង្កេតទៅកាន់អនាគតតែម្យ៉ាង ក៏អាចច្រានចោលនូវទ្រឹស្តីណាមួយបានដែរ ទោះបីទ្រឹស្តីនោះមើលទៅគួរឲ្យជឿជាក់យ៉ាងណាក៏ដោយ។ ហេតុដូច្នេះហើយ ទ្រឹស្តីទាំងឡាយមិនប្រាកដថាអាចត្រូវបានបង្ហាញថាត្រឹមត្រូវនោះទេ ដែលចាំបាច់ត្រូវតែមានវត្តមានវិទ្យាសាស្ត្រមកធ្វើការបកស្រាយពួកវា។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!