ជំពូក១៖ យល់ដឹងពីអាថ៌កំបាំងនៃលំហអាកាស

ជំពូក២៖ ទ្រឹស្តីដែលអ្នកធ្លាប់បានដឹងពីអតីតកាល អាចជួយដើម្បីទាយអំពីអនាគត

ជំពូក៣៖ នៅទសវត្សរ៍ឆ្នាំ ១៦០០ លោក អ៊ីសាក់ ញូតុន បានធ្វើបដិវត្តកម្មនូវវិធីដែលយើងគិតពីរបៀបដែលវត្ថុនានាផ្លាស់ទី

ជំពូក៤៖ ការពិតដែលថាល្បឿនពន្លឺគឺថេរ បង្ហាញថាអ្នកមិនអាចចេះតែយកវត្ថុមួយទៅវាស់វែងល្បឿនរបស់វត្ថុមួយផ្សេងទៀតបានឡើយ

ជំពូក៥៖ ទ្រឹស្តីនៃអន្តរទំនាក់ទំនងបង្ហាញថា ពេលវេលាមិនអាចនៅថេរបានទេ

ជំពូក៦៖ ដោយសារគ្មានអ្នកណាម្នាក់អាចវាស់វែងភាគល្អិតតូចបំផុតបាន អ្នកវិទ្យាសាស្ត្របានប្រើប្រាស់សណ្ឋានកង់ទិចដើម្បីធ្វើការប៉ាន់ស្មាន

ជំពូក៧៖ ទំនាញផែនដីគឺជាលទ្ធផលរបស់វត្ថុដែលមានទំហំធំធេង ហើយវាជាអ្នកកែប្រែលក្ខណៈនៃចក្រវាល

ជំពូក៨៖ នៅពេលដែលផ្កាយយក្សមួយផុតអាយុកាល វានឹងប្រែក្លាយទៅជាវត្ថុឯកតោភាពដែលត្រូវបានគេស្គាល់ថាជាប្រហោងខ្មៅ

ជំពូក៩៖ ប្រហោងខ្មៅបញ្ចេញជាតិវិទ្យុសកម្ម ដែលអាចធ្វើការបំផ្លាញដោយការបង្ហួត

ជំពូក១០៖ ទោះជាយើងមិនអាចប្រាកដយ៉ាងណាក៏ដោយ ក៏មានកាតាលីករមួយចំនួនដែលបញ្ជាក់ថា ពេលវេលាអាចតែទៅមុខប៉ុណ្ណោះ

ជំពូក១១៖ បន្ថែមពីលើកម្លាំងទំនាញ នៅក្នុងចក្រវាលមានកម្លាំងមូលដ្ឋានចំនួន0៣ផ្សេងទៀត

ជំពូក១២៖ ទោះបីជាអ្នកវិទ្យាសាស្ត្រជឿថាចក្រវាលកកើតឡើងដោយបន្ទុះប៊ីកបែងក៏ដោយ ក៏ពួកគេនៅតែមិនប្រាកដថាវាកើតឡើងយ៉ាងដូចម្តេច

ជំពូក១៣៖ រូបវិទូនៅតែមិនអាចស្វែងរកចំណុចរួមគ្នារវាងទ្រឹស្តីទំនាក់ទំនង និងរូបវិទ្យាផ្នែកកង់ទិច

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ជាការពិតណាស់ គ្មានទស្សនីយភាពណាដែលស្អាតនិងគួរឱ្យចាប់អារម្មណ៍ ជាងរូបភាពនៃមេឃនាពេលរាត្រី ដែលពោរពេញទៅដោយដួងតារាជាច្រើនដួងនោះទេ។ ពន្លឺភ្លឹបភ្លែតនៃដួងតារាងទាំងនោះនៅលើលំហអាកាស  ធ្វើឲ្យយើងគិត និងស្រមៃអំពីអាថ៍កំបាំងនៃចក្រវាលទាំងមូល។ 

សៀវភៅ ប្រវត្តិសង្ខេបនៃពេលវេលា នឹងជួយបំភ្លឺរាល់អាថ៌កំបាំងទាំងនេះ ដោយជួយបង្ហាញពីអាថ៌កំបាំងស្តីពីច្បាប់ដែលគ្រប់គ្រងចក្រវាលទាំងមូល។ដោយសារតែសៀវភៅនេះសរសេរជាភាសាសម្រាយ អ្នកដែលគ្មានមូលដ្ឋានគ្រឹះផ្នែកវិទ្យាសាស្ត្រ ក៏អាចធ្វើការស្វែងយល់ពីបញ្ហាមួយចំនួនទាក់ទងនឹងមូលហេតុ ដែលចក្រវាលទាំងមូលត្រូវបានកកើតឡើង? ថាតើវាកើតឡើងដោយរបៀបណា? ហើយវានឹងទៅជាយ៉ាងណា នៅថ្ងៃអនាគត?

អ្នកនឹងអាចស្វែងយល់អំពីបាតុភូតដ៏ចម្លែកៗមួយចំនួនដូចជា ប្រហោងខ្មៅ ដែលបឺតស្រូបវត្ថុគ្រប់យ៉ាងដែលនៅជិតវា។បន្ថែមពីនេះ អ្នកនឹងយល់ដឹងអំពីអាថ៍កំបាំងនៃពេលវេលា ព្រោះសេចក្តីសង្ខេបទាំងនេះ នឹងបកស្រាយនូវចម្ងល់មួយចំនួនដែលថា “តើពេលវេលាដើរលឿនកម្រិតណា?” និង “តើធ្វើយ៉ាងដូចម្តេចទើបដឹងថា វាកំពុងតែដើរទៅមុខ?”

យើងអាចនិយាយបានថា បន្ទាប់ពីអ្នកអានសៀវភៅមួយក្បាលនេះរួច អ្នកនឹងមើលទៅលើមេឃនៅពេលរាត្រី ជាមួយទស្សនៈមួយថ្មីដែលអ្នកមិនធ្លាប់គិតពីមុនមក។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!