ជំពូក១៖ អនុវត្តទម្លាប់របស់មនុស្សជោគជ័យ ដែលផ្ទុយគ្នាស្រឡះពីទម្លាប់មនុស្សធម្មតា

ជំពូក២៖ ដើម្បីការផ្លាស់ប្តូរពិតប្រាកដ អ្នកត្រូវរៀនកែប្រែអត្តចរិត មិនមែនត្រឹមតែអាកប្បកិរិយានោះទេ

ជំពូក៣៖ ប្រើទស្សនសកលដើម្បីសម្លឹងមើលទៅកាន់ពិភព លោកនេះ

ជំពូក៤៖ ទម្លាប់ទី១៖ ធ្វើជាមនុស្សមានគោលការណ៍ ហើយគ្រប់គ្រងជោគវាសនារបស់អ្នកដោយខ្លួនឯង

ជំពូក៥៖ ទម្លាប់ទី២៖ គិតមុនគូរ ប្រមើមើល៌លទ្ធផលទុកជាមុន

ជំពូក៦៖ ទម្លាប់ទី២បន្តទៀត៖ សរសេរលិខិតបេសកកម្មផ្ទាល់ខ្លួនមួយ ហើយភ្ជាប់វាជាផែនការប្រចាំថ្ងៃ

ជំពូក៧៖ ទម្លាប់ទី៣៖ ធ្វើកិច្ចការតាមលំដាប់លំដោយ

ជំពូក៨៖ គិតឈ្នះ-ឈ្នះ

ជំពូក៩៖ ទម្លាប់ទី៤៖ បង្កើតទំនាក់ទំនងល្អជាមួយអ្នកដ៏ទៃដូចអ្នកកំពុងសន្សំប្រាក់ក្នុងធនាគារអារម្មណ៍អីចឹង

ជំពូក១០៖ ទម្លាប់ទី៥៖ មើលឲ្យជាក់ ចាំញាក់ចញ្ជើម កុំវាយតម្លៃបើអ្នកមិនទាន់យល់ច្បាស់

ជំពូក១១៖ ទម្លាប់ទី៦៖ បង្កើនឥទ្ធិពល តាមរយៈការបើកចិត្តឲ្យទូលាយ និងផ្តល់ការគោរព

ជំពូក១២៖ ទម្លាប់ទី៧៖ បន្តសំលៀងពូថៅ បើអ្នកនៅតែចង់កាប់បន្ត

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សេចក្តីសង្ខេប

 

សារសំខាន់ៗ នៅក្នុងសៀវភៅនេះ៖ 

ដើម្បីការផ្លាស់ប្តូរមួយដ៏យូរអង្វែង អ្នកត្រូវសម្របខ្លួនជាមួយទម្លាប់ទាំង៧ ដូចខាងក្រោម៖ 

  1. ត្រូវមានគោលការណ៍៖ អ្នកមានថាមពលពីធម្មជាតិដើម្បីជះឥទ្ធិ ពលដល់ពិភពលោកនេះ អ្នកមិនចាំបាច់ត្រូវចំណាយពេលឆ្លើយតប និងប្រតិកម្មទៅរាល់ស្ថានការណ៍ដែលកើតឡើងមកលើអ្នកនោះទេ ។ អ្នកមិនត្រូវទទួលខុសត្រូវគ្រប់រឿងនោះទេ ។ 
  2. ប្រមើមើល៍លទ្ធផលទុកជាមុន៖ កុំចំណាយជីវិតរបស់អ្នកធ្វើកិច្ចការដែលគ្មានគោលដៅ​ អស់ពីកិច្ចការមួយ ដល់កិច្ចការមួយ ។ ត្រូវមានទស្សនវិស័យវែងឆ្ងាយ ហើយប្រមូលរាល់សកម្មភាព ប្រចាំថ្ងៃរបស់អ្នក ធ្វើឲ្យវាក្លាយជាការពិតនៅថ្ងៃណាមួយ ។ 
  3. ធ្វើកិច្ចការតាមលំដាប់លំដោយ៖ ដើម្បីអាចបែងចែកការងារណាសំខាន់មុន មានន័យថា ធ្វើកិច្ចការណាដែលនឹងនាំអ្នកខិតជិត ទៅគោលដៅរបស់អ្នកនៅពេលអនាគត ។ កុំធ្វើកិច្ចការណាដែលបន្ទាន់ ប៉ុន្តែចុងក្រោយវាមិនសំខាន់ទៅវិញ ។ 
  4. គិតឈ្នះឈ្នះ៖ នៅពេលដែលអ្នកធ្វើការចរចាដើម្បីបែងចែក ចំណែកអ្វីមួយ កុំព្យាយាមចង់បានធំជាងគេ អ្នកត្រូវបែងចែកផលប្រយោជន៍ឲ្យដល់ភាគីផ្សេងទៀត ។ ហើយអ្នកនៅតែទទួលបានចំណែកត្រឹមត្រូវ យុត្តិធម៌ ហើយរក្សាទំនាក់ទំនងល្អបន្តទៅមុខទៀត ។
  5. កុំវាយតម្លៃមុនពេលយល់ច្បាស់៖ នៅពេលដែលនរណាម្នាក់ និយាយកុំប្រញាប់ឲ្យដំណោះស្រាយទៅគេពេក ។ នេះគឺជាកំហុស ។ ដំបូងអ្នកគួរតែស្វែងយល់ឲ្យបានច្បាស់ជាមុនសិន មុនពេលដែលអ្នកធ្វើការណែនាំ ។ 
  6. បង្កើនឥទ្ធិពល៖ ទម្លាប់អនុវត្តគោលការណ៍នៃការសម្រេចចិត្ត ដែលមានការចូលរួមពីមនុស្សជុំវិញខ្លួន ។ ធ្វើបែបនេះ អ្នកនឹង អាចសម្រេចបានលទ្ធផលដ៏អស្ចារ្យ ដែលអ្នកមិនអាចធ្វើម្នាក់ឯងបាន ។ 
  7. សំលៀងពូថៅ៖ កុំធ្វើការរហូតដល់ស្លាប់ ។ ធ្វើឲ្យជីវិតអ្នកមានតុល្យភាព រកពេលវេលាខ្លះដើម្បីបង្កើតថាមពលឡើងវិញ វិធី នេះនឹងធ្វើឲ្យអ្នកនៅតែមានថាមពលគ្រប់គ្រាន់ដើម្បីបន្តគោល ដៅជីវិតរយៈពេលវែងរបស់អ្នក ៕
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!