ជំពូក១៖ អនុវត្តទម្លាប់របស់មនុស្សជោគជ័យ ដែលផ្ទុយគ្នាស្រឡះពីទម្លាប់មនុស្សធម្មតា

ជំពូក២៖ ដើម្បីការផ្លាស់ប្តូរពិតប្រាកដ អ្នកត្រូវរៀនកែប្រែអត្តចរិត មិនមែនត្រឹមតែអាកប្បកិរិយានោះទេ

ជំពូក៣៖ ប្រើទស្សនសកលដើម្បីសម្លឹងមើលទៅកាន់ពិភព លោកនេះ

ជំពូក៤៖ ទម្លាប់ទី១៖ ធ្វើជាមនុស្សមានគោលការណ៍ ហើយគ្រប់គ្រងជោគវាសនារបស់អ្នកដោយខ្លួនឯង

ជំពូក៥៖ ទម្លាប់ទី២៖ គិតមុនគូរ ប្រមើមើល៌លទ្ធផលទុកជាមុន

ជំពូក៦៖ ទម្លាប់ទី២បន្តទៀត៖ សរសេរលិខិតបេសកកម្មផ្ទាល់ខ្លួនមួយ ហើយភ្ជាប់វាជាផែនការប្រចាំថ្ងៃ

ជំពូក៧៖ ទម្លាប់ទី៣៖ ធ្វើកិច្ចការតាមលំដាប់លំដោយ

ជំពូក៨៖ គិតឈ្នះ-ឈ្នះ

ជំពូក៩៖ ទម្លាប់ទី៤៖ បង្កើតទំនាក់ទំនងល្អជាមួយអ្នកដ៏ទៃដូចអ្នកកំពុងសន្សំប្រាក់ក្នុងធនាគារអារម្មណ៍អីចឹង

ជំពូក១០៖ ទម្លាប់ទី៥៖ មើលឲ្យជាក់ ចាំញាក់ចញ្ជើម កុំវាយតម្លៃបើអ្នកមិនទាន់យល់ច្បាស់

ជំពូក១១៖ ទម្លាប់ទី៦៖ បង្កើនឥទ្ធិពល តាមរយៈការបើកចិត្តឲ្យទូលាយ និងផ្តល់ការគោរព

ជំពូក១២៖ ទម្លាប់ទី៧៖ បន្តសំលៀងពូថៅ បើអ្នកនៅតែចង់កាប់បន្ត

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

នៅពេលដែលលោក Stephen Covey សិក្សាសុីជម្រៅទៅលើធម្មជាតិនៃភាពជោគជ័យ គាត់បានស្រាវជ្រាវឯកសារទាក់ទងនឹង  ប្រធានបទមួយនេះដែលមានអាយុកាលជាង ២០០ឆ្នាំ មកហើយ គឺចាប់តាំងពីឆ្នាំ ១៧៧៦ ។ 

តាមរយៈកាសិក្សាសុីជម្រៅមួយនេះ មនុស្សជាទូទៅគិតថាមានតែវិធីសាស្ត្រពីរយ៉ាងប៉ុណ្ណោះ ដើម្បីអភិវឌ្ឍគោលដៅជីវិតរបស់អ្នក៖ 

ទី១៖ អ្នកត្រូវសិក្សា និងពង្រឹងជំនាញដែលអ្នកចូលចិត្ត ។ ឧទាហរណ៍៖ ប្រសិនបើអ្នកចង់ពង្រឹងផ្នែកទំនាក់ទំនងជាមួយ និងមនុស្សជុំវិញខ្លួន អ្នកត្រូវតែសិក្សាពីរបៀបទំនាក់ទំនង និងបច្ចេកទេសភាសាកាយវិការ ។ 

យើងហៅវិធីសាស្ត្រទីមួយនេះថា “ក្រិតក្រមផ្ទាល់ខ្លួន” ។ វាមានភាពល្បីល្បាញតាំងឆ្នាំ១៩២០ ដ្បិតអីវាស្តាប់ទៅដូចមាគ៌ាដ៏បរិសុទ្ធក្នុងការអភិវឌ្ឍសមត្ថភាព ពិតប្រាកដណាស់ វាគឺជា “ផ្លូវកាត់” ។ “ក្រិតក្រមផ្ទាល់ខ្លួន” គ្រាន់តែធ្វើឲ្យអ្នកអាចបែងចែកអត្តចរិតធម្មជាតិរបស់អ្នកប៉ុណ្ណោះ ។ អ្នកខ្លះនិយាយថា វិធីសាស្ត្រនេះគឺងាយស្រួលអនុវត្ត ហើយយល់ថា វានឹងក្លាយជាគ្រាប់កាំភ្លើងក្បាលប្រាក់សម្រាប់បុកទម្លុះរាល់បញ្ហាដែលអ្នកប្រឈម ។ 

ខុសស្រឡះ នេះគ្រាន់តែជាការនិយាយចោលតែប៉ុណ្ណោះ តាមពិតវាមិនងាយស្រួលដល់ម្លឹងទេ ។

ទី២៖ គឺការកែប្រែអត្តចរិតរបស់អ្នក វាគឺជាទម្លាប់ និងជំនឿដែលអ្នកធ្លាប់មើលទៅលើពិភពលោកនេះ ។ ពេលវេលា​ និងអាកប្បកិរិយា នឹងកែប្រែអត្តចរិតរបស់អ្នក ព្រោះមិនយូរមិនឆាប់អត្តចរិតរបស់អ្នកនឹងស្តែងចេញមកមិនខាន ។ 

ហើយចំណុចនេះ ក៏យើងអាចហៅថា “ក្រិតក្រមអត្តចរិត” បានដែរហើយវាសង្កត់ធ្ងន់ទៅលើកម្លាំងចិត្ត ភក្តីភាព និងច្បាប់មាស ។ គោលការណ៍នេះបានចាក់ជ្រៅទៅក្នុងភាពជោគជ័យ តាំងពីចន្លោះឆ្នាំ ១៩២០ ហើយវាត្រូវបានគេសរសេរក្នុងសំណេរឯកជនជាច្រើន ដូចជាលោក Benjamin Franklin ជាដើម ។ 

ដូច្នេះ ប្រសិនបើអ្នកចង់មានការផ្លាស់ប្តូរ អ្នកត្រូវរៀនកែប្រែពីខាង ក្នុងមកវិញ ។ ឧទាហរណ៍៖ បើអ្នកចង់បានមង្គលការដ៏មានសុភមង្គលមួយ ដំបូងអ្នកត្រូវធ្វើជាមនុស្សដែលមានគំនិតវិជ្ជមានជាមុនសិន មិនមែនគ្រាន់តែអនុវត្តបច្ចេកទេសមួយចំនួន អាចធ្វើឲ្យគេគ្រប់គ្នាចូលចិត្តអ្នកនោះទេ ។ 

ដូច្នេះ តើអ្នកត្រូវកែប្រែអត្តចរិតរបស់អ្នក យ៉ាងដូចម្តេច? អត្ថបទ   បន្ទាប់នេះ អ្នកនឹងដឹងពីវិធីនោះ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!