ជំពូក១៖ អនុវត្តទម្លាប់របស់មនុស្សជោគជ័យ ដែលផ្ទុយគ្នាស្រឡះពីទម្លាប់មនុស្សធម្មតា

ជំពូក២៖ ដើម្បីការផ្លាស់ប្តូរពិតប្រាកដ អ្នកត្រូវរៀនកែប្រែអត្តចរិត មិនមែនត្រឹមតែអាកប្បកិរិយានោះទេ

ជំពូក៣៖ ប្រើទស្សនសកលដើម្បីសម្លឹងមើលទៅកាន់ពិភព លោកនេះ

ជំពូក៤៖ ទម្លាប់ទី១៖ ធ្វើជាមនុស្សមានគោលការណ៍ ហើយគ្រប់គ្រងជោគវាសនារបស់អ្នកដោយខ្លួនឯង

ជំពូក៥៖ ទម្លាប់ទី២៖ គិតមុនគូរ ប្រមើមើល៌លទ្ធផលទុកជាមុន

ជំពូក៦៖ ទម្លាប់ទី២បន្តទៀត៖ សរសេរលិខិតបេសកកម្មផ្ទាល់ខ្លួនមួយ ហើយភ្ជាប់វាជាផែនការប្រចាំថ្ងៃ

ជំពូក៧៖ ទម្លាប់ទី៣៖ ធ្វើកិច្ចការតាមលំដាប់លំដោយ

ជំពូក៨៖ គិតឈ្នះ-ឈ្នះ

ជំពូក៩៖ ទម្លាប់ទី៤៖ បង្កើតទំនាក់ទំនងល្អជាមួយអ្នកដ៏ទៃដូចអ្នកកំពុងសន្សំប្រាក់ក្នុងធនាគារអារម្មណ៍អីចឹង

ជំពូក១០៖ ទម្លាប់ទី៥៖ មើលឲ្យជាក់ ចាំញាក់ចញ្ជើម កុំវាយតម្លៃបើអ្នកមិនទាន់យល់ច្បាស់

ជំពូក១១៖ ទម្លាប់ទី៦៖ បង្កើនឥទ្ធិពល តាមរយៈការបើកចិត្តឲ្យទូលាយ និងផ្តល់ការគោរព

ជំពូក១២៖ ទម្លាប់ទី៧៖ បន្តសំលៀងពូថៅ បើអ្នកនៅតែចង់កាប់បន្ត

សេចក្តីសង្ខេប

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

តើអ្នកមានក្តីប្រាថ្នាចង់ក្លាយជាមនុស្សជោគជ័យក្នុងជីវិតដែរឬទេ? ប្រហែលជាអ្នកចង់ទទួលបានសមិទ្ធផលច្រើននៅកន្លែងធ្វើការ ។ ឬក៏អ្នកចង់ទទួលបានការយកចិត្តទុកដាក់ និងផ្តល់ក្តីស្រឡាញ់ពីដៃគូជីវិតរបស់អ្នក? 

អ្វីក៏ដោយដើម្បីទៅដល់កន្លែងនោះ វាទាមទារការផ្លាស់ប្តូរចេញពីខ្លួនអ្នកជាមុនសិន ។ ហើយជាការពិតណាស់ ដើម្បីឲ្យការផ្លាស់ប្តូរនោះ មានភាពស្ថិតស្ថេរយូរអង្វែង វាតម្រូវឲ្យអ្នករៀនអនុវត្តនូវទម្លាប់ល្អៗ ជាមុនសិន ។ 

វាជារឿងពិត មនុស្សមានទម្លាប់មិនខុសពីសត្វនោះទេ ។ វាមិនត្រឹម តែបង្ហាញតាមរយៈសកម្មភាពរបស់យើងទេ ប៉ុន្តែពីសណ្តានរបស់ យើងដែលវាឆ្លុះបញ្ចាំងតាមរយៈទម្លាប់របស់យើង ។ ទង្វើរដដែលៗ បង្ហាញពីទម្លាប់របស់យើង វាដូចជាទំនាញផែនដីយ៉ាងដូច្នោះដែរ វា តែងតែទាញយើងទៅរកទង្វើដដែលនោះយ៉ាងប្រាកដ ។ 

ប៉ុន្តែសំណួរសួរថា តើទម្លាប់អ្វីខ្លះដែលជួយកែប្រែយើងឲ្យមានភាព ល្អប្រសើរឡើងវិញនោះ? ក្នុងសៀវភៅមួយក្បាលនេះ នឹងបង្ហាញពី ក្បួនច្បាប់ និងគោលការណ៍មួយចំនួនដើម្បីអភិវឌ្ឍន៍ទម្លាប់ប្រចាំថ្ងៃរបស់អ្នក និងធ្វើឲ្យអាជីពការងាររបស់អ្នកកាន់តែប្រសើរឡើង ។ ខាងក្រោមនេះជាអ្វីដែលយើងនឹងលើកឡើងមក៖ 

  • ក្លាយជាមនុស្សសកម្ម
  • ចេះប្រមើលមើលលទ្ធផលទុកជាមុន 
  • ចេះចាត់ចែងការងារតាមលំដាប់លំដោយ 
  • វិធីគិតឈ្នះ-ឈ្នះ
  • គិតមុនគូរ ស្វែងយល់មុនធ្វើការវាយតម្លៃ
  • ចេះសម្របសម្រួល
  • ចេះសំលៀងគំនិត 

តោះឥលូវនេះអ្នកអាចចាប់ផ្តើមរៀនបានហើយ រៀនមេរៀនដែល មានមនុស្សជាច្រើនលាននាក់ធ្លាប់ទទួលបានផ្លែផ្កាពីសៀវភៅមួយក្បាលនេះ​ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!