ជំពូក១៖ ជណ្តើរ៥កាំ ឆ្ពោះទៅរកភាពជាអ្នកដឹកនាំ

ជំពូក២៖ រៀនពីរបៀបដឹកនាំទាំង៥កម្រិត ដើម្បីក្លាយជាអ្នក ដឹកនាំដ៏មានឥទ្ធិពលមិនសាបសូន្យ

ជំពូក៣៖ កុំពឹងទៅលើតែមុខតំណែងគ្រប់គ្រង៖ ប្រើបុគ្គលិកលក្ខណៈផ្ទាល់ និងគុណតម្លៃស្នូលនៃអង្គភាពដើម្បីលើកទឹកចិត្តក្រុមការងាររបស់អ្នក

ជំពូក៤៖ អ្នកត្រូវទទួលបានការយល់ព្រម ដើម្បីដឹកនាំពួក គេ៖ កសាងទំនុកចិត្ត និងរក្សាទំនាក់ទំនងល្អដើម្បីធ្វើឲ្យភាពជាអ្នកដឹកនាំរបស់អ្នកកាន់ល្អប្រសើរ

ជំពូក៥៖ អ្នកដឹកនាំត្រូវបង្កើតលទ្ធផលល្អ ក្រុមការងាខ្លាំងត្រូវការមេដឹកនាំពូកែ ដែលមានផែនការច្បាស់លាស់ ដើម្បីធានាបានភាពជោគជ័យ

ជំពូក៦៖ មេដឹកនាំខ្លាំង ធ្វើសកម្មភាពបង្ហាញលទ្ធផលដល់ក្រុម និងធ្វើឲ្យក្រុមមានថាមពលខ្លាំងក្លា

ជំពូក៧៖ គន្លឹះដើម្បីឈានដល់ភាពជាអ្នកដឹកនាំកម្រិត៤ ត្រូវលើកទឹកចិត្ត ជំរុញការអភិវឌ្ឍសមាជិកក្រុម

ជំពូក៨៖ ការបណ្តុះអនាគតអ្នកដឹកនាំ គឺជាភារកិច្ចដ៏ចាំបាច់បំផុតដើម្បីបន្សល់ទុកនៅកេរដំណែលដល់អ្នកជំនាន់ក្រោយ

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

បើសិនជាអ្នកធ្លាប់ធ្វើការដោយសប្បាយរីករាយ ក្រោមការដឹកនាំដ៏ល្អរបស់ថៅកែម្នាក់ អ្នកបានដឹងច្បាស់ហើយថា គាត់គឺជាមេដឹកនាំដ៏អស្ចារ្យដែលអាចផ្លាស់ប្តូរពិភពលោកនេះបាន​ ។ មេដឹកនាំអស្ចារ្យ គឺជាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយ អាចបង្ហាញផ្លូវទៅរកភាពខ្លាំងក្លា និងអាចផ្លាស់ប្តូរអាជីវកម្មឲ្យមានសន្ទុះយ៉ាងឆាប់រហ័ស ។

ក្រុមហ៊ុនអស្ចារ្យ ប្រៀបបានដូចជាទូកក្តោងនៅលើសមុទ្រដែលពោរ ពេញទៅដោយព្យុះភ្លៀង ។ តួយ៉ាងដូចជា លោក កាពីតែនម្នាក់ដែល បានយល់ច្បាស់ ហើយបង្កើតក្បួនមើលរលក ខ្សែទឹក និងមើលទិសព្យុះ ដើម្បីនាំអ្នកទៅដល់ទីតាំងគោលដៅ ។ បន្ទាប់ពី លោកកាពីទែន បានរៀបចំក្បួនច្បាស់លាស់ត្រឹមត្រូវហើយ នរណាក៏អាចកាន់ចង្កូត និងបញ្ជាស្លាបក្កោងបានដែរ ។

ដូច្នេះ អ្នកមិនអាចខ្វះមេដឹកនាំដែលមានចក្ខុវិស័យគិតឆ្ពោះទៅមុខ បាននោះទេ ។ ត្រង់ចំណុចនេះ អ្នកប្រហែលជាភ្ញាក់ផ្អើល ព្រោះមេដឹកនាំដ៏អស្ចារ្យបែបនេះ គឺកើតចេញពីការរៀនសូត្រមិនមែន កើតមកពីពោះម៉ែចេះស្រាប់នោះទេ ។

បើយើងនិយាយឲ្យល្អស្តាប់វិញ នរណាៗក៏អាចតែងតាំងឲ្យធ្វើជាមេ ដឹកនាំបានដែរ ប៉ុន្តែសំខាន់ គេមិនអាចក្លាយជាមេដឹកនាំ ដោយស្វ័យ ប្រវត្តិ ឬអាចបញ្ជាគេឯងបាននោះទេ ។ គ្រប់គ្នាសុទ្ធតែធ្លាប់ជួប ឬធ្វើការជាមួយមេ ឬថៅកែ ដែលតែងតែយកឋានៈមកបញ្ជាតាមចិត្ត ប៉ុន្តែ មេដឹកនាំបែបនេះមិនអាចជំរុញទឹកចិត្តឲ្យក្រុមការងាររបស់គេ សម្រេចបានលទ្ធផលដ៏អស្ចារ្យគួរជាទីស្ងប់ស្ងែងបាននោះទេ ។

ផ្ទុយទៅវិញ មេដឹកនាំមានឥទ្ធិពល ស្គាល់មនុស្ស ដឹងរបៀបប្រើមនុស្ស មានយុទ្ធសាស្ត្រល្អ និងអាចធ្វើអ្វីៗឲ្យដំណើរកាទៅមុខបាន ។ ហើយសេចក្តីសង្ខេបខាងក្រោមនេះ អ្នកនឹងបានយល់ពីភាពខុសគ្នា នៃមេដឹកនាំទាំង ៥កម្រិត ដើម្បីក្លាយជាមេដឹកនាំមានឥទ្ធិពល ។

វាមានសារៈសំខាន់ណាស់ ដែលអ្នកត្រូវកត់សម្គាល់ និង រៀនសូត្រ ពីជំនាញនៃភាពជាអ្នកដឹកនាំ វាប្រៀបបានដូចជាការឡើងកាំជណ្តើរអិចឹង ។ អ្នកត្រូវតែវាស់វែង និងគ្រប់គ្រងឲ្យច្បាស់លាស់មុនពេលដែលអ្នកឡើងកាំបន្ទាប់ ។ ដូច្នេះ អ្នកត្រូវតែបន្តរៀនពីកាំជណ្តើរនៃភាពជាអ្នកដឹកនាំនេះ ដើម្បីក្លាយជាមេដ៏អស្ចារ្យម្នាក់ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!