រៀនពីមូលដ្ឋានគ្រឹះនៃការធ្វើទីផ្សារ ដើម្បីអាចផ្លាស់ប្តូរការយល់ឃើញរបស់អតិថិជន

ជំពូក១៖ ភាពជោគជ័យនៃទីផ្សារផលិតផលត្រូវបានកំណត់ដោយរបៀបដែលអ្នកអាចយកវាទៅដាក់លើទីផ្សារបានយ៉ាងរហ័ស

ជំពូក៣៖ ប្រសិនបើអ្នកមិនអាចក្លាយជាអ្នកនាំមុខទីផ្សារនោះទេ ចូរធ្វើឲ្យទីផ្សារក្រឡាប់ដាំដូង ហើយបង្កើតប្រភេទផលិតផលផ្ទាល់ខ្លួនរបស់អ្នក

ជំពូក៤៖ ជំរុញកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់អ្នកដោយ “បង្កើត ពាក្យស្លោក” ប៉ុន្តែកុំលោភលន់ដោយព្យាយាមលួចពាក្យគេមកប្រើ

ជំពូក៥៖ នៅក្នុងទីផ្សារ តិចគឺច្រើន ប៉ុន្តែត្រូវមានល្បិចក្នុងការឈានទៅមុខក្នុងអំឡុងពេលពង្រីកផលិតផលដែលចៀសមិនរួច

ជំពូក៦៖ រឿងបីយ៉ាងធ្វើឲ្យកេរ្តិ៍ឈ្មោះក្រុមហ៊ុនធ្លាក់ចុះគឺ ភាពក្រអឺតក្រទម ការព្យាករណ៍ (ទស្សន៍ទាយ) ខុសអំពីអនាគតដោយគិតថាខ្លួនមិនដែលភ្លាំងភ្លាត់

ជំពូក៧៖ តើគូប្រជែងរបស់អ្នកបានចាប់ចំណុចខ្សោយរបស់អ្នកដោយអ្នកធ្វើខុស ឬដោយអ្នកដើរខុស? ទទួលស្គាល់វា ហើយអតិថិជនរបស់អ្នកនឹងផ្តល់រង្វាន់ដល់អ្នក

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

និយាយអញ្ចឹង អ្នកចង់ឈានមុខគេនៅលើទីផ្សារប្រកួតប្រជែងមែនទេ? ដំបូង “អ្នកត្រូវយកផលិតផលរបស់អ្នកទៅដាក់ឲ្យត្រូវកន្លែងជាមុនសិន” ។

ដើម្បីធ្វើដូច្នេះ អ្នកត្រូវធ្វើឲ្យអតិថិជនមានចំណាប់អារម្មណ៍មិនអាចបំភ្លេចបាននៅក្នុងចិត្តរបស់ពួកគេទៅលើផលិតផលដើម្បីធ្វើឲ្យផលិតផលនោះទទួលបានជោគជ័យ ។

ប៉ុន្តែ តើអ្នកធ្វើយ៉ាងម៉េចដើម្បីឲ្យប្រាកដថាផលិតផលរបស់អ្នកស្ថិតនៅជួរមុខ?

ច្បាប់ស្តីពីភាពជាអ្នកដឹកនាំចែងថា ដើម្បីឈ្នះការប្រកួតប្រជែងសម្រាប់អ្នកដឹកនាំទីផ្សារ អ្នកត្រូវធានាថាផលិតផលរបស់អ្នកគឺជាផលិតផលដំបូងគេនៅលើទីផ្សារ ។  វាជាការពិត “អ្នកចេញពីមាត់ទ្វាបានមុន ជាធម្មតាតែងតែឈ្នះ” ។

ប៉ុន្ដែ ទោះបីនៅពេលផលិតផលរបស់អ្នកបានឈរលើទីផ្សារមុនគេអាចជួយអ្នកឲ្យក្លាយជាអ្នកនាំមុខទីផ្សារក៏ដោយ វាក៏មិនមែនជាមធ្យោបាយតែមួយគត់ដែលអាចឈានដល់ចំណុចកំពូលដែរ ។  ច្បាប់នៃសតិអារម្មណ៍បានចែងថា “ដើម្បីធ្វើឲ្យផលិតផលរបស់អ្នកទទួលបានជោគជ័យពិតប្រាកដមែន វាចាំបាច់ត្រូវតែធ្វើឲ្យផលិត ផលនោះមានវត្តមាននៅក្នុងចិត្តរបស់អតិថិជនជាមុនសិន” ។

រាល់ពេលដែលអតិថិជនគិតអំពីផលិតផលជាក់លាក់ណាមួយ ម៉ាកផលិតផលជាក់លាក់មួយនឹងលេចឡើងនៅក្នុងខួរក្បាលរបស់ពួកគេដោយស្វ័យប្រវត្តិ មុនផលិតផលផ្សេងទៀតជាមិនខាន ហើយជាញឹកញាប់ វាគឺជាផលិតផលនាំមុខគេនៅលើទីផ្សារនោះឯង ។

ចំណាប់អារម្មណ៍ដំបូងគឺជាគន្លឹះសំខាន់ ។ នៅពេលដែលអតិថិជនបានធ្វើការសម្រេចចិត្តហើយ វាពិតជាពិបាកក្នុងការផ្លាស់ប្តូរចិត្តរបស់ពួកគេណាស់ ។

ប៉ុន្តែ “ហេតុអ្វីបានជាចិត្តរបស់អតិថិជនពិបាកយកម៉្លេះ”​?

ហេតុផលមួយគឺថា “ឈ្មោះក្រុមហ៊ុនជាច្រើនជាញឹកញាប់មានន័យដូចឈ្មោះផលិតផលរបស់ពួកគេអញ្ចឹង” ។ នៅសហរដ្ឋអាម៉េរិកមនុស្សច្រើនតែងតែនិយាយពាក្យ “Xerox” នៅពេលពួកគេចង់មានន័យថា ម៉ាស៊ីនថតចម្លង ។ ហើយប្រសិនបើអ្នកត្រូវការក្រដាសជូតមាត់ អ្នកអាចសុំមិត្តរបស់អ្នកថា “Kleenex” ។ ផលិតផលឈានមុខនៅក្នុងទីផ្សារតែងតែមានកេរ្តិ៍ឈ្មោះដែលមានឥទ្ធិពលខ្លាំងបែបនេះ ។

នៅពេលដែលម៉ាកយីហោផលិតផលល្បីមួយត្រូវបានបញ្ចូលទៅក្នុងចិត្តរបស់អតិថិជន វាពិតជាពិបាកក្នុងការលុបវាចេញណាស់ ។  យុទ្ធសាស្ត្រដែលល្អសម្រាប់ក្រុមហ៊ុនគឺធ្វើឲ្យមានភាពទាក់ទាញទៅលើផលិតផលឲ្យបានឆាប់រហ័ស នៅពេលដែលទីផ្សារមានលក្ខណៈមិនច្បាស់លាស់ ហើយមានផលិតផលជាច្រើនម៉ូដច្រើនម៉ាកកំពុងព្យាយាមទាក់ទាញចំណាប់អារម្មណ៍ ។

ជ្រើសរើសឈ្មោះផលិតផលរបស់អ្នកដោយឈ្លាសវៃ ដោយផ្ដោតទៅលើពាក្យដែលខ្លី និងស្រួលចាំ ។ ឧទាហរណ៍ថា អ្នកកំពុងជ្រើស រើសកុំព្យូទ័រ ។ តើម៉ាកផលិតផលមួយណាដែលអ្នកនឹងជ្រើសរើសយក Apple ឬ MITS Altair 8800?

សរុបមក ការឈានមុខគេលើទីផ្សារគឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រទីផ្សារប្រកបដោយប្រសិទ្ធភាព ។ ប៉ុន្តែ “កុំអស់សង្ឃឹមប្រសិនបើអ្នកខកខានផ្លូវមួយហ្នឹង”   ព្រោះនៅមានវិធីផ្សេងទៀតដើម្បីធ្វើទីផ្សារឲ្យផលិតផល និងម៉ាកយីហោក្រុមហ៊ុនរបស់អ្នកប្រកបដោយប្រសិទ្ធ ភាពដូចគ្នា ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!