ជំពូក១៖ រៀបចំខ្លួនដើម្បីតតាំងនឹងពិភពលោកសតវត្សរ៍ទី ២១

ជំពូក២៖ បច្ចេកវិទ្យាកុំព្យូទ័រកំពុងតែប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុ សេដ្ឋកិច្ច និងនយោបាយ

ជំពូក៣៖ របកគំហើញថ្មីៗក្នុងវិស័យសរសៃប្រសាទវិទ្យា សាស្ត្រកំពុងធ្វើឲ្យកុំព្យូទ័រអាចដណ្ដើមការងាររបស់មនុស្ស

ជំពូក៤៖ ការជជែកដេញដោលគ្នាដែលមានលក្ខណៈចម្រុះលើបញ្ហាអន្តោប្រវេសន៍កំពុងគំរាមកំហែងដល់ការបែកបាក់របស់សហភាពអឺរ៉ុប

ជំពូក៥៖ ក្រុមភេរវករដូចជាអាល់កៃដា គឺជាកំពូលអ្នកប្រើឧបាយកល

ជំពូក៦៖ មនុស្សនៅសតវត្សរ៍ទី ២១ គឺល្ងង់ហួសពីការគិត

ជំពូក៧៖ វិស័យអប់រំក្នុងសតវត្សរ៍ទី ២១ មិនត្រូវផ្តល់ចំណេះដឹងបែបទិន្នន័យយឲ្យសិស្សច្រើនពេកទេ ប៉ុន្តែត្រូវផ្ដល់ឱកាសឲ្យពួកគេ ក្នុងការគិតបែបវិភាគឲ្យបានច្រើន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

ទោះបីជាអ្នកជំនាញភាគច្រើនយល់ស្របថា “មនុស្សយន្ត និងម៉ាស៊ីននឹងផ្លាស់ប្តូរចង្វាក់ការងារស្ទើរតែទាំងអស់នៅក្នុងសតវត្សរ៍ទី ២១ នេះក៏ដោយ ក៏យើងមិនអាចទាយបានទេថា ការផ្លាស់ប្តូរនេះនឹងទៅជាយ៉ាងណានោះ” ។ តើមនុស្សរាប់ពាន់លាននាក់គិតថាខ្លួននឹងមិនពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្នុងរយៈពេល ២០ឆ្នាំ ខាងមុខ? ឬតើ                  ការប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិនឹងនាំឲ្យមានវិបុលភាពកាន់តែទូលំទូលាយ និងការងារថ្មីៗអស្ចារ្យជាច្រើនសម្រាប់មនុស្សទាំងអស់មែន ឬទេ?

អ្នកសុទិដ្ឋិនិយមជាច្រើនបានចង្អុលបង្ហាញពីបដិវត្តឧស្សាហកម្មនៅសតវត្សរ៍ទី ១៩ ជាពេលវេលាដែលការភ័យខ្លាចថាបច្ចេកវិទ្យាម៉ាស៊ីនថ្មីនឹងបង្កើតភាពអត់ការងារកាន់តែច្រើនដល់មនុស្ស ។ ពួកគេបានចង្អុលបង្ហាញថា “ចាប់តាំងពីការចាប់ផ្តើមនៃបដិវត្តឧស្សាហកម្មនោះមក បច្ចេកវិទ្យាថ្មីបានបង្កើតការងារថ្មីសម្រាប់មនុស្សម្នាក់ៗដែលកំពុងធ្វើការងារហួសសម័យ” ។

ជាអកុសល គឺមានហេតុផលល្អមួយក្នុងការសន្មតថា នៅសតវត្សរ៍ទី ២១ ឥទ្ធិពលនៃបច្ចេកវិទ្យាថ្មីលើការងាររបស់មនុស្សនឹងកាន់តែមានលក្ខណៈបំផ្លិចបំផ្លាញ ។

គ្រាន់តែពិចារណាអំពីការពិតដែលថា មនុស្សយើងមានសមត្ថភាពពីរប្រភេទគឺ “តាមញាណ និងរាងកាយ” ។ នៅក្នុងបដិវត្តឧស្សាហកម្មមុនមនុស្សបានឆ្លងកាត់ការប្រកួតប្រជែងជាមួយម៉ាស៊ីនយ៉ាងច្រើននៅក្នុងផ្នែកនៃសមត្ថភាពរាងកាយសុទ្ធសាធ ។ សមត្ថភាពតាមញាណរបស់យើង នៅតែខ្ពស់ជាងម៉ាស៊ីនឆ្ងាយណាស់ ។ ដូច្នេះ សូម្បីតែម៉ាស៊ីនស្វ័យប្រវត្តិបានកើតឡើងនៅក្នុងវិស័យការងារដោយដៃនៅក្នុងឧស្សាហកម្ម និងកសិកម្មក៏ដោយ ក៏មានការងារថ្មីដែលកើតឡើងដំណាលគ្នាដែលតម្រូវឲ្យមានប្រភេទនៃការយល់ដឹងតាមញាណ ជាពិសេសចំពោះមនុស្សដូចជាទៅលើការវិភាគ ទំនាក់ទំនង និងការរៀនសូត្រ ។

ប៉ុន្តែនៅសតវត្សរ៍ទី ២១ នេះ ម៉ាស៊ីនក៏មានភាពវៃឆ្លាតគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងការងារដែលមានការយល់ដឹងតាមញាណនេះផងដែរ ។

ថ្មីៗនេះ អ្នកជំនាញខាងវិទ្យាសាស្ត្រសរសៃប្រសាទបានរកឃើញថា ជម្រើសរបស់យើង ចំណង់ចំណូលចិត្តរបស់យើង និងអារម្មណ៍របស់យើង មិនមែនជាលទ្ធផលនៃញាណរបស់មនុស្សវេទមន្ត ដូចជាការតាំងចិត្តជាដើម ។ ផ្ទុយទៅវិញ ញាណរបស់មនុស្សកើតចេញពីសមត្ថភាពខួរក្បាលរបស់យើងក្នុងការគណនាភាពដែលអាចកើតឡើងផ្សេងៗគ្នាក្នុងចន្លោះល្បឿននៃទ្រនិចវិនាទីរបស់នាឡិកា ។

ការយល់ដឹងផ្នែកប្រព័ន្ធប្រសាទសាស្ត្រទាំងនេះបានបង្កើតជាបញ្ហាចោទមួយគឺ៖ តើបញ្ញាសិប្បនិម្មិតនឹងផ្ដល់ឱកាសឲ្យអ្នកធ្វើការផ្នែកវិជ្ជាជីវៈដែលតម្រូវឲ្យប្រើ “វិចារណញាណរបស់មនុស្ស” ដូចជាការងារផ្នែកច្បាប់ និងធនាគារអាចលេចធ្លោដែរ ឬទេ? វាអាចនឹងអញ្ចឹងមែន! អ្នកវិទ្យាសាស្ត្រកុំព្យូទ័រឥឡូវនេះបានរកឃើញហើយថា អ្វីដែលមើលទៅដូចជាវិចារណញាណរបស់មនុស្ស គឺគ្រាន់តែជាបណ្តាញសរសៃប្រសាទរបស់យើងដែលមានសមត្ថភាពចំណាំគំរូដែលវាធ្លាប់ស្គាល់ និងធ្វើការគណនាយ៉ាងលឿនអំពីភាពដែលអាចកើតឡើងបានតែប៉ុណ្ណោះ ។

ដូច្នេះនៅសតវត្សរ៍ទី ២១ កុំព្យូទ័រអាចមានលទ្ធភាពធ្វើការសម្រេច ចិត្តលើវិស័យធនាគារ ថាតើត្រូវឲ្យលុយទៅអតិថិជនណាម្នាក់ខ្ចីឬអត់ ក៏ដូចជាការព្យាករណ៍ឲ្យបានត្រឹមត្រូវថា តើមេធាវីនៅក្នុងរឿងក្តីរបស់តុលាការកំពុងបំភ័ន្តការពិត ឬអត់? និយាយម៉្យាងទៀត នៅប៉ុន្មានឆ្នាំខាងមុខ សូម្បីតែការងារដែលមានតម្រូវការច្រើនបំផុតក៏នឹងចៀសមិនផុតពីការយកម៉ាស៊ីនស្វ័យប្រវត្តិមកជំនួសដែរ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!