ជំពូក១៖ រៀបចំខ្លួនដើម្បីតតាំងនឹងពិភពលោកសតវត្សរ៍ទី ២១

ជំពូក២៖ បច្ចេកវិទ្យាកុំព្យូទ័រកំពុងតែប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុ សេដ្ឋកិច្ច និងនយោបាយ

ជំពូក៣៖ របកគំហើញថ្មីៗក្នុងវិស័យសរសៃប្រសាទវិទ្យា សាស្ត្រកំពុងធ្វើឲ្យកុំព្យូទ័រអាចដណ្ដើមការងាររបស់មនុស្ស

ជំពូក៤៖ ការជជែកដេញដោលគ្នាដែលមានលក្ខណៈចម្រុះលើបញ្ហាអន្តោប្រវេសន៍កំពុងគំរាមកំហែងដល់ការបែកបាក់របស់សហភាពអឺរ៉ុប

ជំពូក៥៖ ក្រុមភេរវករដូចជាអាល់កៃដា គឺជាកំពូលអ្នកប្រើឧបាយកល

ជំពូក៦៖ មនុស្សនៅសតវត្សរ៍ទី ២១ គឺល្ងង់ហួសពីការគិត

ជំពូក៧៖ វិស័យអប់រំក្នុងសតវត្សរ៍ទី ២១ មិនត្រូវផ្តល់ចំណេះដឹងបែបទិន្នន័យយឲ្យសិស្សច្រើនពេកទេ ប៉ុន្តែត្រូវផ្ដល់ឱកាសឲ្យពួកគេ ក្នុងការគិតបែបវិភាគឲ្យបានច្រើន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

ពេញមួយសតវត្សរ៍ទី ២០ មនោគមវិជ្ជានយោបាយចំនួន ៣ ខុសគ្នាដែលបានប្រជែងគ្នាដើម្បីភាពលេចធ្លោរបស់ពិភពលោកនាពេលនេះគឺ កុម្មុយនិស្ត ហ្វាស៊ីសនិយម និងសេរីនិយម ។ ឆ្ពោះទៅមុខយ៉ាងលឿនរហូតដល់ចុងសតវត្សរ៍ទី ២០ និងសេរីនិយមដែលអបអរលទ្ធិប្រជាធិបតេយ្យ សហគ្រាសសេរី និងសេរីភាពបុគ្គល គឺជាអ្នកទទួលជ័យជម្នះយ៉ាងពិតប្រាកដ ។ ប៉ុន្តែ តើប្រព័ន្ធប្រជាធិបតេយ្យសេរីរបស់លោកខាងលិចនឹងដោះស្រាយយ៉ាងដូចម្តេចនៅក្នុងសតវត្សរ៍ទី ២១?

គួរឲ្យបារម្ភសញ្ញាសំខាន់របស់វា គឺមិនល្អប៉ុន្មាននោះទេ ហើយបដិវត្តនៅក្នុងបច្ចេកវិទ្យាព័ត៌មានគឺត្រូវបានទម្លាក់កំហុស ។

ចាប់តាំងពីឆ្នាំ ១៩៩០ មកបច្ចេកវិទ្យាកុំព្យូទ័របានផ្លាស់ប្តូរពិភពលោករបស់យើងច្រើនជាងកម្លាំងផ្សេងៗទាំងអស់ ។  ប៉ុន្តែ ទោះបីជាមានឥទ្ធិពលខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏អ្នកនយោបាយភាគច្រើនហាក់ដូចជាស្ទើរតែមិនយល់ពីបច្ចេកវិទ្យាជឿនលឿននេះ ហើយមិនចេះសូម្បីតែបន្តិចបន្តួចក្នុងការគ្រប់គ្រងវា ។

គ្រាន់តែពិចារណាទៅលើពិភពហិរញ្ញវត្ថុ ។ កុំព្យូទ័របានធ្វើឲ្យប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់យើងមានភាពស្មុគស្មាញយ៉ាងខ្លាំង ហើយដូច្នេះមានមនុស្សតិចតួចណាស់ដែលអាចយល់ពីដំណើរការរបស់   វា ។ នៅពេលសតវត្សរ៍ទី ២១ កំពុងធ្វើដំណើរឆ្ពោះទៅមុខ និងបញ្ញាសិប្បនិម្មិតជឿនលឿន យើងអាចឈានដល់ដំណាក់កាលមួយដែលនឹងមិនមានមនុស្សណាម្នាក់អាចបង្កើតទិន្នន័យហិរញ្ញវត្ថុបានឡើយ ។ ផលប៉ះពាល់នៃសេណារីយ៉ូនេះសម្រាប់ដំណើរការនយោបាយគឺមានការរំខាន ។  គ្រាន់តែស្រមៃមើលទៅអនាគតដែលរដ្ឋាភិបាលត្រូវរង់ចាំដោយអត់ធ្មត់នូវវិធីដោះស្រាយដើម្បីផ្ដល់ការអនុញ្ញាតដល់កញ្ចប់ថវិកា ឬផែនការកែទម្រង់ពន្ធដារបស់ពួកគេផ្សេងៗមើល៍ ។

ជាអកុសល សម្រាប់អ្នកនយោបាយជាច្រើននៅសតវត្សរ៍ទី ២១ នេះ បញ្ហាខាងបច្ចេកវិទ្យានេះមិនស្ថិតនៅក្នុងរបៀបវារៈចម្បងរបស់ពួកគេនោះទេ ។ ឧទាហរណ៍ ក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីអាម៉េរិកឆ្នាំ ២០១៦ ទាំងលោក ដូណាល់ ត្រាំ និងលោក ស្រីហ៊ីលឡារី គ្លីនតុន មិនបាននិយាយអំពីផលប៉ះពាល់ដោយស្វ័យប្រវត្តិលើការបាត់បង់ការងាររបស់ប្រជាជនឡើយ ។ តាមពិតទៅ ផលប៉ះពាល់ផ្នែកបច្ចេកវិទ្យាត្រូវបានពិភាក្សាតែនៅក្នុងបរិបទនៃរឿងអាស្រូវទាក់ទងនឹងអ៊ីម៉េលរបស់អ្នកស្រី ហ៊ីលឡារី គ្លីនតុន តែប៉ុណ្ណោះ ។

ការមិនអើពើនេះ កំពុងធ្វើឲ្យអ្នកបោះឆ្នោតជាច្រើននាក់បាត់បង់ជំនឿលើរដ្ឋាភិបាលដែលទើបតែជាប់ឆ្នោតថ្មី    ប្រជាពលរដ្ឋសាមញ្ញនៅក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យសេរី នៅពាសពេញប្រទេសលោកខាងលិចកំពុងមានអារម្មណ៍កាន់តែឃ្លាតឆ្ងាយៗទៅនឹងពិភពលោកថ្មីដ៏ក្លាហាននៃបញ្ញាសិប្បនិម្មិត សកលភាវូបនីយកម្ម និងការសិក្សាពីភាពឆ្លាតវៃនៃម៉ាស៊ីន (machine learning) ។ ហើយការភ័យខ្លាចនៃការដើរមិនទាន់សង្គមបច្ចេកវិទ្យាបានធ្វើឲ្យពួកគេអស់សង្ឃឹមក្នុងការកាន់កាប់អំណាចនយោបាយណាដែលពួកគេនៅតែមានមុនពេលវាយឺតពេល ។ មិនជឿមែនទេ?  សូមក្រឡេកមើលការកក្រើកផ្នែកនយោបាយឆ្នាំ ២០១៦ ។ ទាំងការដកខ្លួនចេញពីសហភាពអ៊ឺរ៉ុប (Brexit) របស់អង់គ្លេស និងការបោះឆ្នោតរបស់លោក ដូណាល់ត្រាំ នៅសហរដ្ឋអាម៉េរិកត្រូវបានគាំទ្រដោយប្រជាជនសាមញ្ញធ្វើឲ្យមានការព្រួយបារម្ភថា “ពិភពលោក និងប្រព័ន្ធនយោបាយសេរីនិយមដែលកំពុងលេចធ្លោកំពុងទុកពួកគេចោលហើយ” ។

ពេញមួយសតវត្សរ៍ទី ២០ អ្នកដែលមានការងារជាកម្មករធម្មតាមានការព្រួយបារម្ភអំពីពលកម្មរបស់ពួកគេដែលត្រូវបានកេងប្រវ័ញ្ចដោយឥស្សរជនសេដ្ឋកិច្ច ។ ប៉ុន្តែ ថ្ងៃនេះមហាជនកាន់តែខ្លាចបាត់បង់សេដ្ឋកិច្ចនៅក្នុងសេដ្ឋកិច្ចបច្ចេកវិទ្យាខ្ពស់ដែលលែងត្រូវការកម្លាំងពលកម្មរបស់ពួកគេទៀត ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!