ជំពូក១៖ រៀបចំខ្លួនដើម្បីតតាំងនឹងពិភពលោកសតវត្សរ៍ទី ២១

ជំពូក២៖ បច្ចេកវិទ្យាកុំព្យូទ័រកំពុងតែប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុ សេដ្ឋកិច្ច និងនយោបាយ

ជំពូក៣៖ របកគំហើញថ្មីៗក្នុងវិស័យសរសៃប្រសាទវិទ្យា សាស្ត្រកំពុងធ្វើឲ្យកុំព្យូទ័រអាចដណ្ដើមការងាររបស់មនុស្ស

ជំពូក៤៖ ការជជែកដេញដោលគ្នាដែលមានលក្ខណៈចម្រុះលើបញ្ហាអន្តោប្រវេសន៍កំពុងគំរាមកំហែងដល់ការបែកបាក់របស់សហភាពអឺរ៉ុប

ជំពូក៥៖ ក្រុមភេរវករដូចជាអាល់កៃដា គឺជាកំពូលអ្នកប្រើឧបាយកល

ជំពូក៦៖ មនុស្សនៅសតវត្សរ៍ទី ២១ គឺល្ងង់ហួសពីការគិត

ជំពូក៧៖ វិស័យអប់រំក្នុងសតវត្សរ៍ទី ២១ មិនត្រូវផ្តល់ចំណេះដឹងបែបទិន្នន័យយឲ្យសិស្សច្រើនពេកទេ ប៉ុន្តែត្រូវផ្ដល់ឱកាសឲ្យពួកគេ ក្នុងការគិតបែបវិភាគឲ្យបានច្រើន

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអេឡិកត្រូនិក

នៅក្នុងយុគសម័យនៃការផ្លាស់ប្តូរដោយឥតឈប់ឈរ និងអនាគតដែលមិនប្រាកដប្រជានេះ រដ្ឋាភិបាលក៏ដូចជាវិស័យឯកជននានាកំពុងតែរកមធ្យោបាយដោះស្រាយជាមួយនឹងបញ្ហាបច្ចេកវិទ្យា នយោបាយ និងសង្គមដែលមានលក្ខណៈប្លែកនៅក្នុងសតវត្សរ៍ទី ២១ នេះ ។ តើយើងគួរឆ្លើយតបយ៉ាងដូចម្តេចចំពោះបាតុភូតនៃសម័យទំនើបនេះ ដូចជាកុំព្យូទ័រឆ្លាតវៃគួរឲ្យភ័យខ្លាច សកលភាវូបនីយកម្ម និងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ? ហើយចុះចំពោះការគំរាមកំហែងនៃអំពើភេរវកម្មវិញ តើយើងគួរចាត់វិធានអ្វីមួយ ឬគ្រាន់តែដកដង្ហើមធំហើយមិនធ្វើអ្វីសោះ?

នៅក្នុងសៀវភៅនេះ អ្នកនឹងរកឃើញចម្លើយចំពោះសំណួរទាំងអស់នេះ និងចម្លើយជាច្រើនផ្សេងទៀត ។ អ្នកនឹងរៀនពីរបៀបត្រៀមខ្លួនសម្រាប់អនាគតកូនៗរបស់អ្នកដោយការផ្លាស់ប្តូរវិធីសាស្ត្ររបស់អ្នកទៅលើការអប់រំពួកគេ តើមនុស្សយន្ត និងស្វ័យប្រវត្តិកម្មជះឥទ្ធិពលយ៉ាងដូចម្តេចចំពោះការងារក្នុងការិយាល័យ (White-collar work) និងមូលហេតុដែលបញ្ហាអន្តោប្រវេសន៍កំពុងគំរាមកំហែងបំផ្លាញទ្វីបអឺរ៉ុបនៅសតវត្សរ៍ទី ២១ នេះ? 

អ្នកនិពន្ធ យ៉ូវ៉ល់ ណូ ហារ៉ារី បានចងក្រងមេរៀនសំខាន់ៗមួយចំនួនដើម្បីជួយយើងក្នុងការដោះស្រាយជាមួយនឹងពេលវេលាដ៏គួរឲ្យចាប់អារម្មណ៍ទាំងនេះ ។ សៀវភៅមួយក្បាលនេះ មានគោលបំណងបង្ហាញពីចំណុចសំខាន់បំផុតទាំងប្រាំមួយ ។

នៅក្នុងសៀវភៅនេះ អ្នកក៏នឹងរកឃើញផងដែរអំពី៖

  1. របៀបដែលការរំខានផ្នែកបច្ចេកវិទ្យាធ្វើឲ្យអង់គ្លេសដកខ្លួនចេញពីសហភាពអ៊ឺរ៉ុប (Brexit)
  2. ហេតុអ្វីយើងត្រូវខ្លាចគ្រោះថ្នាក់ចរាចរណ៍ជាងពួកភេរវករ?  
  3. និងហេតុអ្វីយើងត្រូវបង្រៀនកូនរបស់យើងឲ្យតិចជាងមុន? 
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!