ជំពូក១៖ ព័ត៌មានរីករាលដាលលឿនដូចជំងឺឆ្លងអញ្ចឹង

ជំពូក២៖ វានឹងក្លាយជាការរីករាលដាលបាន នៅពេលដែលចំណុចរបត់បានប្រសព្វគ្នា

ជំពូក៣៖ ក្រុមមនុស្សសំខាន់ៗតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលធ្វើឲ្យព័ត៌មានរីករាលដាល

ជំពូក៤៖ ព័ត៌មានរីករាលដាលយ៉ាងឆាប់រហ័សជាពិសេសតាមរយៈប្រព័ន្ធផ្សារភ្ជាប់ (Connector) ឬមនុស្សដែលមានទំនាក់ទំនងច្រើននៅក្នុងសង្គម

ជំពូក៥៖ មនុស្សខ្លះកើតមកមានទេពកោសល្យក្នុងការបញ្ចុះបញ្ចូល

ជំពូក៦៖ គ្រប់ទំនាក់ទំនងទាំងអស់ គឺមានមនុស្សមួយប្រភេទដែលហៅថាអ្នកជំនាញឬ ម៉ាវិន (Mavens) ដែលជាអ្នកប្រមូលព័ត៌មានហើយចែករំលែកវាទៅកាន់មនុស្សផ្សេងទៀត

ជំពូក៧៖ ព័ត៌មានមួយអាចរីករាលដាលបាន លុះត្រាតែវាមានភាពគួរឲ្យចាប់អារម្មណ៍

ជំពូក៨៖ បរិយាកាសខាងក្រៅមានឥទ្ធិពលទៅលើឥរិយាបថរបស់យើងខ្លាំងជាងអ្វីដែលយើងគិតទៅទៀត

ជំពូក៩៖ សូម្បីតែការផ្លាស់ប្តូរតិចតួចបំផុតនៅក្នុងបរិបទណាមួយក៏អាចកំណត់ថា តើការរីករាលដាលនឹងកើតឡើងឬអត់

សេចក្តីសង្ខេបចុងក្រោយ

សារពីស្ថាប័ន ខ្មែរ អេឡិកត្រូនិក ប៊ុក

សៀវភៅអានជាសំឡេង និងសៀវភៅអេឡិកត្រូនិក

 

ចំណុចរបត់ គឺជាពេលដែលមានទំនោរដ៏ពេញនិយមមួយប្រែក្លាយទៅជាការរីករាលដាល និងផ្សព្វផ្សាយយ៉ាងលឿនដូចជាភ្លើងឆេះព្រៃអញ្ចឹង ។

យើងអាចយកជំងឺផ្តាសាយជាឧទាហរណ៍បាន  វារីករាលដាល        យ៉ាងយឺតៗនៅពេលចាប់ផ្តើមដំបូង ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃវាបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សកាន់តែច្រើនឡើងៗ រហូតដល់ទីបំផុតវាបានកើនឡើងយ៉ាងខ្លាំង ហើយរីករាលដាលរហូតមិនអាចគ្រប់គ្រងបាន ។

បើយើងមើលតាមខ្សែក្រាហ្វិកវិញ ការកើនឡើងនៃខ្សែកោងគឺចាប់ផ្ដើមកោងឡើងយឺតៗបន្តិចម្ដងនៅចំណុចចាប់ផ្ដើម ហើយបន្ទាប់មកក៏កើនឡើងស្ទើរតែក្លាយជាមុំកែងមួយ។  ការផ្លាស់ប្ដូរយ៉ាងខ្លាំងបែបនេះគឺយើងហៅថាចំណុចរបត់ (Tipping Point) ។

ការរីកចម្រើនប្រភេទនេះ ក៏ត្រូវបានគេមើលឃើញនៅក្នុងការរីករាលដាលនៃការវិវដ្តវិស័យបច្ចេកវិទ្យាផងដែរ ។  នៅពេលដែលក្រុមហ៊ុនអេឡិចត្រូនិក ហ្សាប (Sharp) ផលិតម៉ាស៊ីនទូរសារដែលមានតម្លៃសមរម្យដំបូងបង្អស់ក្នុងឆ្នាំ ១៩៨៤ វាបានលក់ចេញអស់ប្រហែល ៨០,០០០ គ្រឿងក្នុងឆ្នាំដំបូង ហើយឃើញថាចំនួននេះកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ១៩៨៧ នៅពេលដែលវាឈានដល់ចំណុចរបត់នោះ ហើយការលក់បានកើនឡើងយ៉ាងខ្លាំង ។

មកដល់ចំណុចសន្ទុះនេះ មនុស្សជាច្រើនបានទិញម៉ាស៊ីនទូរសារ      ម្នាក់ៗស្ទើគ្រប់គ្នា ដែលធ្វើឲ្យអ្នកដែលមិនទាន់បានទិញក៏ត្រូវរត់ទៅទិញបានមួយដែរ ។

និយាយម៉្យាងទៀត ការផ្លាស់ប្តូរសំខាន់បំផុតគឺកើតឡើងនៅត្រង់ចំណុចរបត់នេះ ដែលបណ្តាលឲ្យមានការរីករាលដាលយ៉ាងខ្លាំង ភ្លាមៗតែម្ដង ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!