កថាទី១៖ រឿងអណ្ដើក និងហង្ស

កថាទី២៖ រឿងត្រី៣ រូប

កថាទី៣៖ រឿងពាណិជ្ជ ភរិយា និងអ្នកបម្រើ

កថាទី៤៖ រឿងកុក ពស់ និងស្ការ

កថាទី៥៖ រឿងកណ្ដុរ និងតាបស

កថាទី៦៖ រឿងកុក និងក្ដាម

កថាទី៧៖ រឿងព្រាហ្មណ៍វាយបំបែកក្រឡ

កថាទី៨៖ រឿងសុន្ទៈ និងឧបសុន្ទៈ

កថាទី៩៖ រឿងព្រាហ្មណ៍ នឹងអ្នកលេង

កថាទី១០៖ រឿងសីហៈ ក្អែក ខ្លា ចចក និងឧដ្ឋ

កថាទី១១៖ រឿងពស់ និងកង្កែប

កថាទី១២៖ រឿងព្រាហ្មណ៍ និងស្ការ

សៀវភៅអេឡិកត្រូនិក

នៅអរញ្ញនៃព្រះគោតម មានព្រាហ្មណ៍ម្នាក់ល្ងង់ឆោត ដោយពាក្យសរសើរ ព្រាហ្មណ៍នោះមានប្រាថ្នាធ្វើយញ្ញពិធី ហើយចូលទៅគ្រាមមួយរកទិញពពែ ទិញបានហើយ លើកលីលើស្មាដើរត្រឡង់មកវិញ មកដល់ពាក់កណ្ដាលផ្លូវជួបនឹងអ្នកលេង៣នាក់ ។ អ្នកលេងទាំងឡាយនោះ លុះឃើញព្រហ្មណ៍លីពពែមកដល់ក៏គិតគ្នាថា៖ បើយើងដើរកលឧបាយយកពពែនេះបាន ទុកជាយើងនេះកលឧបាយឆ្លាតមែន គិតគ្នាដូច្នេះហើយ ទើបបបួលគ្នាទៅអង្គុយក្រោមឈើមួយម្នាក់ៗគ្រប់ទាំង៣ នាក់ នៅបណ្ដោយផ្លូវដែលព្រាហ្មណ៍នោះដើរទៅឃ្លាតឆ្ងាយពីគ្នាចម្ងាយប្រហែលមួយក្រោសៈ (ប្រហែល១/៤ យោជន៍) ប៉ុណ្ណោះ ។ កាលដែលព្រាហ្មណ៍នោះដើរមកដល់ អ្នកលេងទី១ សួទៅថា៖ នែព្រាហ្មណ៍ដ៏ចម្រើន! អ្នកលីអ្វីលើស្មា មើលទៅដូចជាឆ្កែ យកឆ្កែទៅធ្វើអ្វីហ្នឹង? ។ ព្រាហ្មណ៍ឆ្លើយតបថា៖ ទេ! មិនមែនឆ្កែទេ ពពែទេតើ ខ្ញុំយកទៅធ្វើយញ្ញពិធី ។ ព្រាហ្មណ៍ដើរតទៅទៀត ទៅជួបអ្នកលេងទីពីរនិយាយសួរដដែលដូចអ្នកលេងទី១ទៀត ។ ព្រាហ្មណ៍បានស្ដាប់ពាក្យសួរដដែលៗដូច្នោះ នឹកអៀនហើយរង្កៀសខ្លួនក៏ទម្លាក់ពពែចោលទៅដីសម្លឹងពិនិត្យមើលផ្អៀងផ្អងមួយស្របក់ មើលហើយមើលទៀតមិនអស់ចិត្ត នឹកស្ដាយក៏លើកពពែនោះលីលើស្មាដើរតទៅទៀត ហើយចេះតែមានសេចក្ដីសង្ស័យស្ទាក់ស្ទើរក្នុងចិត្តមិនអស់មិនហើយ ព្រោះថា៖ 

៥៤- ទៀងណាស់ មតិនៃសប្បុរសទាំងឡាយ ក៏អាចទន់រេទៅតាមសម្ដីទុរជនទាំងឡាយដែរជនដែលជឿទុកចិត្តទុរជនទាំងឡាយនេះ នឹងដល់នូវសេចក្ដីស្លាប់ដូចឧដ្ឋឈ្មោះចិត្រពណ៌ ។ 

ក្ងោកចិត្រពណ៌សួរថា៖ រឿងនោះតើដូចម្ដេច? ។ ក្អែកមេឃពណ៌និយាយរឿងនោះប្រាប់ថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!