កថាទី១៖ រឿងអណ្ដើក និងហង្ស

កថាទី២៖ រឿងត្រី៣ រូប

កថាទី៣៖ រឿងពាណិជ្ជ ភរិយា និងអ្នកបម្រើ

កថាទី៤៖ រឿងកុក ពស់ និងស្ការ

កថាទី៥៖ រឿងកណ្ដុរ និងតាបស

កថាទី៦៖ រឿងកុក និងក្ដាម

កថាទី៧៖ រឿងព្រាហ្មណ៍វាយបំបែកក្រឡ

កថាទី៨៖ រឿងសុន្ទៈ និងឧបសុន្ទៈ

កថាទី៩៖ រឿងព្រាហ្មណ៍ នឹងអ្នកលេង

កថាទី១០៖ រឿងសីហៈ ក្អែក ខ្លា ចចក និងឧដ្ឋ

កថាទី១១៖ រឿងពស់ និងកង្កែប

កថាទី១២៖ រឿងព្រាហ្មណ៍ និងស្ការ

សៀវភៅអេឡិកត្រូនិក

នៅទេវីកោដ្ដនគរ មានព្រាហ្មណ៍ម្នាក់ឈ្មោះទេវសម៌ៈ បានសតូវមួយក្រឡពេញក្នុងថ្ងៃសង្ក្រាន្តហើយរីករាយសប្បាយចិត្តដូចជាមហាសម្បត្តិ ។ ព្រាហ្មណ៍កាន់យកសតូវមួយក្រឡនោះ ហើយដើរទៅទទួលមានកម្ដៅព្រះអាទិត្យក្ដៅខ្លាំងពេក គាត់ក៏ចូលទៅដេកសម្រាកកាយក្នុងល្វែងមួយ នៃរោងដាក់ឆ្នាំងដែលពេញដោយឆ្នាំង ដៃកាន់ដំបងមួយផង ដើម្បីរក្សាសតូវនោះ គាត់គិតថា៖ កាលណា អាត្មាអញ លក់សតូវមួយក្រឡនេះទៅនឹងបានប្រាក់១០រៀល កាលនោះអាត្មាអញនឹងបានប្រាក់១០រៀល នោះទៅទិញវត្ថុដទៃទៀតមានម្លូ និងសំពត់ជាដើមយកទៅលក់ទៀត សន្សំប្រាក់ដរាបទាល់តែបានមួយសែនរៀលហើយចាំទៅដណ្ដឹងប្រពន្ធឲ្យបាន៤នាក់តែម្ដង ។ ប្រពន្ធណានៅក្មេង មានរូឆោមលោមពណ៌ល្អជាងគេ អាត្មាអញនឹងស្រឡាញ់ផ្ដេកផ្ដិតកាយចំពោះនាងនោះច្រើនជាងគេ ដរាបណា បើប្រពន្ធទាំង៤នាក់នោះ វាច្រណែនបែនទាគ្នា ដរាបនោះអាត្មាអញកើតទោសោ ហើយយកដំបងវាយប្រពន្ធទាំងនោះ អាល័យតែស្លុងគំនិតអណ្ដែតសណ្ដូងបណ្ដោយទៅតាមចិត្តវិតក្កនោះ ក៏លើកដំបងវាយក្រឡសតូវនោះម៉ោកបែកខ្ចាយ មិនតែប៉ុណ្ណោះ ជ្រុលដំបងទៅត្រូវឆ្នាំងនៃស្មូនឆ្នាំងបែកប្រេវប្រាវអស់ក្រែលទៅទៀត ។ កាលនោះឯង ស្មូនឆ្នាំងឮសូរឆ្នាំងបែកប្រេវប្រាវដូច្នោះ ក៏រត់ទៅមើលឃើញឆ្នាំងបែកខ្ចាត់ខ្ចាយ កើតមួម៉ៅជេរប្រទេច វាយបណ្ដេញតាបសចេញពីរោងឆ្នាំងនោះទៅ ព្រោះហេតុនោះបានជាខ្ញុំ (ត្មាតទុរទសី) ពោលថា៖ ជនណាមួយត្រេកអរ ដូច្នេះជាដើម (លេខ ១៦) ។ កាលនោះ ក្ងោកចិត្រពណ៌និយាយប្រឹក្សាគ្នា ជាមួយនឹងត្មាតជាប្រធានរដ្ឋមន្ត្រីក្នុងទីស្ងាត់ថា៖ ម្នាលសម្លាញ់! លោកគិតណែនាំខ្ញុំដូចម្ដេច ខ្ញុំនឹងធ្វើតាមពាក្យលោកដូច្នោះ ។ ត្មាតទុរទសីពោលថា៖ 

១៧- ជនអ្នកណែនាំព្រះនរបតីដែលដើរខុសផ្លូវ ដូចដំរីចុះប្រេងដ៏ទ្រនង់នឹងត្រូវទទួលពាក្យគេបន្ទោស ។ 

ទេវៈ! សូមមេត្តាប្រោសស្ដាប់ បន្ទាយដែលយើងទម្លាយនេះ ទម្លាយបានដោយអំណាចកម្លាំងខ្ញុំបាទ ឬមួយទម្លាយបានដោយឧបាយប្រតិស្ឋកើតឡើងដោយប្រាជ្ញាលោកម្ចាស់? ។ ក្ងោកចិត្រពណ៌ឆ្លើយតបថា៖ ដោយឧបាយលោកប្រធានរដ្ឋមន្ត្រីទេតើ មិនមែនខ្ញុំទេ ។ ត្មាតទុរទសីពោលថា៖ បើប្រតិបត្តិទៅតាមពាក្យណែនាំខ្ញុំបាទ គួរនឹងលើកព្យុះរេហ៍ពលសកលយោធាយាត្រាត្រឡប់ទៅប្រទេសយើងវិញព្រោះថា រដូវនេះជិតរដូវភ្លៀងមកដល់ហើយ បើនឹងរៀបចំធ្វើសង្គ្រាមតទៅទៀត ទាំងពីរខាងមានកម្លាំងរេហ៍ពលប៉ុនគ្នា ឯការដកថយកម្លាំងរេហ៍ពលដោះទៅកាន់ប្រទេសវិញក្នុងចម្បាំងក៏លំបាក ហើយយើងនៅក្នុងប្រទេសសត្រូវផង ដើម្បីជាប្រយោជន៍ឲ្យកើតសេចក្ដីសុខធំទូលាយ និងកេរ្តិ៍ឈ្មោះនោះគួរតែយើងធ្វើសន្ដិភាព ហើយសឹមដកទ័ពថយចេញទៅ យើងកុំនឹកសប្បាយថាបន្ទាយសត្រូវយើងក៏បានវាយបាក់បែកខ្ទេចខ្ទីអស់ហើយ កេរ្តិ៍ឈ្មោះយើងក៏បានហើយន៎ុះ នេះជាទស្សនៈរបស់ខ្ញុំបាទ ព្រោះថា៖ 

១៨- នរណាយកធម៌ដាក់ពីមុខ មិនរវល់គិតថាម្ចាស់ស្រឡាញ់ ហើយអាចហ៊ានពុះពារពោលពាក្យមិនជាទីគាប់ចិត្តចំពោះម្ចាស់ផង នរជននោះទុកជាមិត្តព្រះរាជាពិត ។ 

១៩- នរណាហ្ន៎មិនឈ្មោះថាល្ងង់ បើយកខ្លួន មិត្តសម្លាញ់ រេហ៍ពេល រាជ្យរបស់ខ្លួន និងកេរ្តិ៍ឈ្មោះខ្លួនទៅបោះចោលនៅក្នុងជញ្ជីងបះបើក គឺសេចក្ដីសង្ស័យមិនច្បាស់ក្នុងចិត្ត ក្នុងសង្គ្រាម? ។ 

២០- ក្នុងយុទ្ធសង្គ្រាម ចួនកាលក៏មានខូចខាតទាំងពីរខាង ដូចសុន្ទៈ និងឧបសុន្ទៈ មានកម្លាំងស្មើគ្នាតយុទ្ធគ្នាទៅវិញទៅមក ស្លាប់ទាំងពីរនាក់មិនមែនឬអ្វី? ។ 

ក្ងោកចិត្រពណ៌សួរថា៖ រឿងនោះតើដូចម្ដេច? ។ ត្មាតជាប្រធានរដ្ឋមន្ត្រីនិយាយរឿងនោះប្រាប់ថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!