កថាទី១៖ រឿងអណ្ដើក និងហង្ស

កថាទី២៖ រឿងត្រី៣ រូប

កថាទី៣៖ រឿងពាណិជ្ជ ភរិយា និងអ្នកបម្រើ

កថាទី៤៖ រឿងកុក ពស់ និងស្ការ

កថាទី៥៖ រឿងកណ្ដុរ និងតាបស

កថាទី៦៖ រឿងកុក និងក្ដាម

កថាទី៧៖ រឿងព្រាហ្មណ៍វាយបំបែកក្រឡ

កថាទី៨៖ រឿងសុន្ទៈ និងឧបសុន្ទៈ

កថាទី៩៖ រឿងព្រាហ្មណ៍ នឹងអ្នកលេង

កថាទី១០៖ រឿងសីហៈ ក្អែក ខ្លា ចចក និងឧដ្ឋ

កថាទី១១៖ រឿងពស់ និងកង្កែប

កថាទី១២៖ រឿងព្រាហ្មណ៍ និងស្ការ

សៀវភៅអេឡិកត្រូនិក

នៅក្នុងមាលវប្រទេស មានត្រពាំងមួយឈ្មោះបទ្មគភ៌ៈ ជាទីអាស្រ័យគោចរនៃកុកចាស់មួយ ។ កុកនោះខ្សោយកម្លាំងនឹងស្វែងរកចំណីអាហារបរិភោគមិនបានដោយស្រួល ក៏ពុតធ្វើជាព្រួយទុក្ខលំបាកឲ្យគេឃើញ ។ ក្ដាមមួយនៅទីក្បែរនោះ ឃើញកុកសំកុកជ្រប់ដូច្នោះក៏សួរទៅថា៖ ហេតុអ្វីក៏លោកឈរសញ្ជប់សញ្ជឹងនៅព្រងើយ លះបង់មិននាំពាក្នុងការស្វែងរកចំណីអាហារដូច្នេះហ្ន៎? ។ កុកពោលតបថា៖ នែបងប្អូនទាំងឡាយអើយ ត្រីទាំងឡាយជាចំណីអាហារតម្រង់ជីវិតខ្ញុំមែនពិតហើយ តែខ្ញុំបានឮពាក្យព្រានប្រមង់ពិគ្រោះគ្នានៅទីជិតក្រុងដូច្នេះថា ត្រីនៅក្នុងត្រពាំងនេះមុខជាព្រានប្រមង់នឹងមកចាប់យកអស់មិនខាន ថាបើខ្ញុំអស់ផ្លូវរកស៊ីចិញ្ចឹមជីវិតក្នុងទីនេះហើយ សេចក្ដីស្លាប់មុខជាចូលមកជិតខ្ញុំទៀងទាត់ណាស់ ព្រោះហេតុនោះបានជាខ្ញុំព្រួយចិត្តសូម្បីតែអាហារក៏ព្រងើយកន្តើយមិននឹកនាឃ្លានសោះ ។ កាលនោះឯង ហ្វូងត្រីទាំងឡាយរំពឹងគិតគ្នាថា៖ នែអ្នកដ៏ចម្រើនទាំងឡាយ! ទោះជាយ៉ាងណាក៏ដោយ ពេលនេះគួរទុកកុកចាស់នេះជាអ្នកធ្វើឧបការៈដល់យើងគ្រប់គ្នាទៅចុះ ហើយគួរយើងចូលទៅសួរមើល តើនឹងត្រូវធ្វើដូចម្ដេចឲ្យបានសុខស្រួលតទៅ ព្រោះថា៖ 

១៥- បុគ្គលគួរចងស្ពានមេត្រីមួយអន្លើដោយសត្រូវដែលធ្វើឧបករវ តែកុំធ្វើមួយអន្លើដោយមិត្តដែលធ្វើអបការៈ (ទោស) ឡើយ ។ ឧបករៈ និងអបការៈទាំងពីរប្រការនេះជាលក្ខណៈដែលបុគ្គលគប្បីកំណត់ដឹងចំពោះសត្រូវ និងមិត្តទាំងឡាយ ។ 

ត្រីទាំងឡាយសួរកុកតទៅទៀត៖ លោកកុកដ៏ចម្រើនអើយ! ក្នុងកាលឥឡូវនេះ លោកមានឧបាយជួយរក្សាយើងដូចម្ដេចខ្លះ? ។ កុកប្រាប់ថា៖ ឧបាយដែលជួយរក្សាអ្នកទាំងឡាយឲ្យរួចជីវិតមាន គឺត្រូវឲ្យអ្នកទាំងឡាយចេញទៅរកទីអាស្រ័យនៅក្នុងជលាស័យនោះ ។ ត្រីទាំងឡាយត្រេកអរពោលឡើងថា៖ បើដូច្នោះ សូមលោកជួយតាមឧបាយនោះចុះ ។ កាលនោះឯង កុកចាស់នោះពាំនាំយកត្រីមួយម្ដងៗ ហើយស៊ីអស់ទៅ ។ លុះដាប់តមក ក្ដាមនិយាយនឹងកុកថា៖ លោកកុកដ៏ចម្រើន សូមលោកយកខ្ញុំទៅក្នុងជលាស័យនោះផង ។ កាលនោះឯង កុកចាស់ត្រេកអរចង់ស៊ីសាច់ក្ដាមម្ដង ព្រោះខ្លួនមិនដែលបានស៊ីសោះ ក៏នាំក្ដាមយកទៅដាក់លើទីគោកមួយកន្លែង ។ ក្ដាមជាសត្វវាងវៃដឹងទាន់ ក្រឡេកមើលទៅក្រោមឃើញឆ្អឹងត្រីសព្រាតដេរដាសពាសពេញដី ទើបរំពឹងគិតថា៖ ហ៎ា! អាត្មាអញដល់គ្រោះស្លាប់ខ្លួនហើយតើ? ស្លេះទុករឿងនេះមួយអន្លើសិន ឥឡូវនេះអាត្មាអញត្រូវរកឧបាយកែខៃឲ្យរួចពីទុក្ខឲ្យសមតាមបរិយាកាសសិន គិតរកឧបាយល្អឃើញហើយ តាំងយកដង្កៀបកៀបកុកភ្លាម កៀបទាល់តែដាច់ម៉ាត់ស្លាប់ទៅហោង ។ 

ព្រោះហេតុនោះបានជាខ្ញុំ (ត្មាតទុរទសី) ពោលថា៖ កុកល្ងង់ ដូច្នេះជាដើម ។ ក្នុងកាលនោះឯង ក្ងោកចិត្រពណ៌ពោលឡើងទៀតថា៖ នែប្រធានរដ្ឋមន្ត្រី! ចូរស្ដាប់ពាក្យខ្ញុំសិន ខ្ញុំបានគិតទុកដូច្នេះថា កាលបើតាំងឲ្យក្អែកមេឃពណ៌ជាស្ដេចនៅកប៌ូរទ្វីប វត្ថុប្រសើរទាំងឡាយឯណាដែលមាននៅក្នុងកប៌ូរទ្វីប ក្អែកមេឃពណ៌នឹងបញ្ជូនមកថ្វាយយើងជាសួយសារអាករ អាស្រ័យដោយហេតុនេះ យើងនឹងនៅលើភ្នំវិន្ធ្យាដោយសេចក្ដីសុខដ៏ក្រៃលែង ។ ត្មាតទុរទសីជាប្រធានរដ្ឋមន្ត្រីបានស្ដាប់ហើយ សើចក្អាកក្អាយ ហើយពោលថា៖ 

១៦- ជនណាមួយត្រេកអរមុនចំពោះប្រយោជន៍ដែលមិនទាន់មកដល់តាមគំនិតដែលខ្លួនគិតទុកទេ ជននោះនឹងត្រូវប្រសព្វសេចក្ដីក្ដៅក្រហាយស្ដាយក្រោយ ដូចព្រាហ្មណ៍ដែលវាយបំបែកក្រឡ ។ 

ក្ងោកចិត្រពណ៌សួរថា៖ រឿងនោះតើដូចម្ដេច? ។ ត្មាតទុរទសីជាប្រធានរដ្ឋមន្ត្រីនិយាយរឿងនោះប្រាប់ថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!