កថាទី១៖ រឿងអណ្ដើក និងហង្ស

កថាទី២៖ រឿងត្រី៣ រូប

កថាទី៣៖ រឿងពាណិជ្ជ ភរិយា និងអ្នកបម្រើ

កថាទី៤៖ រឿងកុក ពស់ និងស្ការ

កថាទី៥៖ រឿងកណ្ដុរ និងតាបស

កថាទី៦៖ រឿងកុក និងក្ដាម

កថាទី៧៖ រឿងព្រាហ្មណ៍វាយបំបែកក្រឡ

កថាទី៨៖ រឿងសុន្ទៈ និងឧបសុន្ទៈ

កថាទី៩៖ រឿងព្រាហ្មណ៍ នឹងអ្នកលេង

កថាទី១០៖ រឿងសីហៈ ក្អែក ខ្លា ចចក និងឧដ្ឋ

កថាទី១១៖ រឿងពស់ និងកង្កែប

កថាទី១២៖ រឿងព្រាហ្មណ៍ និងស្ការ

សៀវភៅអេឡិកត្រូនិក

នៅក្នុងតបោវ័នមួយដែលជាទីអាស្រ័យនៅនៃមហាឫសីទាំងឡាយ មានតាបសម្នាក់មានតបៈច្រើន ។ នៅក្នុងតបោវ័ននោះ តាបសបានឃើញកូនកណ្ដុរមួយដែលក្អែកពាំហើយធ្លាក់ចុះមកដី លោកមានចិត្តអាណិតអាសូររើសយកមករក្សាចិញ្ចឹមឲ្យស៊ីស្រូវអង្ករ គ្រាប់ល្ពៅទាល់តែធាត់ធំឡើង ។ តមកឆ្មាវិឡារជាតិឃើញកណ្ដុរនោះ ក៏ស្ទុះលោកទៅសង្គ្រមចាប់ដើម្បីយកមកស៊ី ។ កណ្ដុរឃើញឆ្មាលោតមកសង្គ្រុបចាប់ខ្លួន ភិតភ័យណាស់ ក៏លោកចូលទៅលើទ្រូងតាបស ។ ឯតាបសមានចិត្តអាណិតខ្លាំងជបកណ្ដុរឲ្យទៅជាឆ្មាដោយគ្រាន់តែស្រែកថា៖ នែកណ្ដុរ! ចូរឯងទៅជាឆ្មាទៅ ។ កណ្ដុរនោះក្លាយទៅជាឆ្មាភ្លាមស្ទើរតែមិនទាន់ផុតសម្ដីផង ។ តមក ឆ្មានោះឃើញឆ្កែបោលមក ខ្លាចឆ្កែរត់ទៅជ្រកនឹងតាបសទៀត ។ តាបសឃើញឆ្មាខ្លាចដូច្នេះនិយាយថា៖ យីអាឆ្មានេះខ្លាចឆ្កែទេតើ! ហើយជប់ឆ្មានោះឲ្យទៅជាឆ្កែមួយជាន់ទៀត ។ តមក ឆ្កែនោះខ្លាចខ្លាទៀត តាបសក៏ជប់ឆ្កែនោះឲ្យទៅជាខ្លាទៀត ។ កាលនោះឯង បណ្ដាជនទាំងឡាយដែលឃើញកណ្ដុរនោះក្លាយទៅជាខ្លា ក៏និយាយអឺងកងថា៖ អាកណ្ដុរនេះតាបសនេះលោកជប់វាឲ្យទៅជាខ្លា ។ ខ្លានោះ លុះបានឮពាក្យជនទាំងផ្ដាសនិយាយឡកឡឺយរឿយៗក៏កើតអៀនខ្មាស ទើបគិតថា៖ ដរាបណាតាបសនេះមានជីវិតរស់នៅ ដរាបនោះរឿងអប្បកេរ្តិ៍ឈ្មោះនៃជាតិយើងនឹងមិនបាត់បង់ទៅទេ ។ លុះខ្លាគិតឃើញដូច្នេះហើយ កើតចិត្តអាក្រក់ក៏ដើរចូលទៅដើម្បីសម្លាប់តាបស ។ កាលនោះ តាបសដឹងចិត្តខ្លានោះហើយ និយាយភ្លាមថា៖ នែអាសត្វអកតញ្ញូ! អាឯងក្លាយទៅជាកណ្ដុរវិញឲ្យស្រឡះទៅ! ។ មានពុទ្ធដីកាតែប៉ុណ្ណេះ ខ្លាអកតញ្ញូនេះ ក្លាយត្រឡប់ទៅជាកណ្ដុរវិញស្ទើរតែមិនទាន់ផុតមាត់ផង ព្រោះហេតុនោះបានជាខ្ញុំ (ត្មាតទុរទសី) ពោលថា៖ មនុស្សថោកទាប ដូច្នេះជាដើម (លេខ១៣) ។ ទេវៈ! មួយទៀត លោកម្ចាស់ក៏ពុំពាយងាយយល់ថា ការនេះជាការស្រួលងាយនោះឡើយ ព្រោះលោកពោលទុកថា៖ 

១៤- កុកល្ងង់ ស៊ីត្រីទាំងតូចទាំងធំ ទាំងមធ្យមអស់រលីងដោយក្ដីល្មោភ តមកខាងក្រោយ ត្រូវក្ដាមកៀបស្លាប់ទៅហោង ។ 

ក្ងោកចិត្រពណ៌សួរថា៖ រឿងនោះតើដូចម្ដេច? ។ ត្មាតទុរទសីជាប្រធានរដ្ឋមន្ត្រីនិយាយរឿងនោះប្រាប់ថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!