កថាទី១៖ រឿងអណ្ដើក និងហង្ស

កថាទី២៖ រឿងត្រី៣ រូប

កថាទី៣៖ រឿងពាណិជ្ជ ភរិយា និងអ្នកបម្រើ

កថាទី៤៖ រឿងកុក ពស់ និងស្ការ

កថាទី៥៖ រឿងកណ្ដុរ និងតាបស

កថាទី៦៖ រឿងកុក និងក្ដាម

កថាទី៧៖ រឿងព្រាហ្មណ៍វាយបំបែកក្រឡ

កថាទី៨៖ រឿងសុន្ទៈ និងឧបសុន្ទៈ

កថាទី៩៖ រឿងព្រាហ្មណ៍ នឹងអ្នកលេង

កថាទី១០៖ រឿងសីហៈ ក្អែក ខ្លា ចចក និងឧដ្ឋ

កថាទី១១៖ រឿងពស់ និងកង្កែប

កថាទី១២៖ រឿងព្រាហ្មណ៍ និងស្ការ

សៀវភៅអេឡិកត្រូនិក

ក្នុងឧត្តរាបថ នៅលើភ្នំគិជ្ឈកូដ មានបិប្បលិព្រឹក្សមួយដើមធំ ជាទីអាស្រ័យនៅនៃកុកទាំងឡាយ ។ ពស់វែកមួយអាស្រ័យនៅក្នុងព្រង់ឰដ៏ខាងក្រោមដើមឈើនោះ វាតែងតែរលូនចូលទៅចាប់យកកូនកុកស៊ីជាចំណីអាហារអស់កាលជានិច្ច ។ ចំណេរកាលមក កុកល្ងង់មួយ លុះបានឮសំឡេងយំខ្ញៀវខ្ញានៃកុកទាំងឡាយដែលមានសេចក្ដីសោកបៀតបៀនហើយ ក៏និយាយឡើងថា៖ នែអ្នកទាំងឡាយ! អ្នកកុំយំថ្វី ចូរធ្វើតាមឧបាយកលខ្ញុំវិញ យើងត្រូវទៅរកចាប់ត្រីយកមករាយតៗគ្នាតាំងពីព្រង់ស្ការឲ្យរហូតមកដល់ព្រង់ពស់ ឯសត្វស្ការជាសត្វជាប់ចិត្តដោយអាហារគឺត្រីនោះ នឹងចេះតែដើររៀងមកដល់ព្រង់ពស់ កាលឃើញពស់ជាសត្វសត្រូវពីកំណើតស្រាប់ មុខជានឹងខាំពស់សម្លាប់ដោយក្ដីសម្អប់មិនខាន ។ កុកទាំងឡាយក៏ព្រមព្រៀងគ្នាធ្វើតាមពាក្យកុកល្ងង់នោះ ។ ក្នុងកាលនោះឯង សត្វស្ការដែលនៅក្នុងព្រង់ឈើនោះ បានឮសំឡេងកុកយំអឺងកង ក៏វារឡើងដើមឈើនោះពីខាងម្ខាង ស្រង់តាមក្លិនត្រីនោះឃើញត្រីហើយស៊ីនោះៗបណ្ដើរៗមក មិនស៊ីតែត្រី ស៊ីទាំងសាវកកុកអស់រលីងថែមទៀត ព្រោះហេតុនោះហើយបានជាខ្ញុំពោលថា៖ អ្នកប្រាជ្ញ កាលគិតដល់សេចក្ដីចម្រើនហើយ ដូច្នេះជាដើម (លេខ ៩) ។ មិនថ្វីទេ យើង (ហង្សទាំងពីរ) នាំទៅបាន តែកាលដែលយើងនាំសម្លាញ់ទៅនោះ មុខជាមនុស្សលោកមើលឃើញ កាលបើឃើញនឹងនិយាយឆោឡោអឺងកងឡើងមិនខាន បើសម្លាញ់បានឮសំឡេងមនុស្សលោកហើយអត់ទ្រាំមិនបាន ចង់ឆ្លើយតបគេវិញមុខជាសម្លាញ់នឹងធ្លាក់ក្ឌុកដល់ដីស្លាប់អសាបង់មិនខានទេ ។ ចូរសម្លាញ់តាំងចិត្តដាច់ស្រេចនឹងនៅក្នុងទីនេះទៅល្អជាង ។ អណ្ដើកនិយាយរឹងទទឹងទៅទៀតថា៖ បើមែនដូចថា រូបខ្ញុំនឹងត្រូវគេសម្គាល់ថាជាអ្នកឥតចេះដឹងអ្វីទៅហើយឬ? មួយទៀត បើរូបខ្ញុំឆ្លើយតបតនឹងគេវិញហើយតើ វាហើយគ្នាទៅហើយ អ្នកណាក៏មិនត្រូវនិយាយថាដូចម្ដេចទៀតដែរ ។ សត្វទាំង៣ និយាយពិគ្រោះគ្នាហើយ ក៏ធ្វើតាមពាក្យដែលនិយាយនោះ ។ កាលនោះ ក្មេងគង្វាលគោក្រឡេកមើលទៅឃើញហង្សទាំងពីរនាំអណ្ដើកហោះហើរដើរលើអាកាសវេហាស៍ដូច្នោះ ក៏ស្រែកនិយាយជជែកគ្នាឆោឡោទ្រហឹងអឺងកងឡើង ហើយរត់ដេញតាមទៅ ក្មេងខ្លះនិយាយចំអកឡកឡឺយថា៖ កាលណា អណ្ដើកធ្លាក់មកដល់ដី កាលនោះយើងនឹងយកវាទៅស្លការីស៊ីឲ្យឆ្ញាញ់ម្ដងវ៉ឺយ ។ ក្មេងខ្លះតទៅទៀតនិយាយឡកថា៖ ទេ! យើងយកទៅស្លស៊ីឯផ្ទះវិញ ។ ឯអណ្ដើកនោះ លុះឮពាក្យក្មេងគង្វាលគោនិយាយឡកឡឺយឲ្យមុខគួរក្នាញ់ ក៏ភ័ន្ដស្មារតីភ្លេចពាក្យដែលនិយាយមត់នោះ បែរទៅជាហាមាត់និយាយឆ្លើយតតបទៅវិញថា៖ នែវ៉ឺយ! អាក្មេង អាឯងទាំងអស់គ្នាស៊ីតែផេះទៅចុះ ។ កាលដែលអណ្ដើកហាមាត់និយាយដូច្នេះ ក៏ធ្លាក់ក្ឌុកមកដល់ដី បានដៃក្មេងដុតស៊ីជាចំណីអាហារទៅហោង ព្រោះហេតុនោះបានជាខ្ញុំ (ចាក្រពាកសវ៌ជ្ញៈ) ពោលថា៖ នរជនណាមិនត្រេកអរនឹងពាក្យដាស់តឿននៃមិត្ត ដូច្នេះជាដើម (លេខ៣) ។ ក្នុងកាលនោះឯង កុកជាចារបុរសដើរចូលមកក្នុងទីនោះហើយនិយាយឡើងថា៖ ទេវៈ! និយាយធ្វើអ្វី ខ្ញុំបាទបានប្រាប់ប្រងតាំងពីកាលនោះម៉្លេះថា ត្រូវចាត់ចែងបន្ទាយឲ្យឆាប់រួសរាន់ទៅ តែលោកម្ចាស់មិនធ្វើតាមពាក្យខ្ញុំបាទ ហេតុនោះហើយបានជាលោកម្ចាស់ត្រូវសោយផលនៃការព្រងើយកន្តើយក្នុងកាលនេះឯង ឯការដុតបំផ្លាញបន្ទាយយើងនេះ គឺក្អែកពណ៌នេះឯង ដែលត្មាតទុរទសីប្រធានរដ្ឋមន្ត្រីសត្រូវប្រើមកឲ្យធ្វើការ ។ រាជហង្សហិរណ្យគក៌ដកដង្ហើមវែងៗ ហើយពោលថា៖ 

១០- នរជនណាស្និទ្ធស្នាលចំពោះសត្រូវ ដោយការរាប់អានក្ដី ដោយយល់ឧបការៈក្ដី នរជននោះទុកដូចជាមនុស្សដេកលក់លើដើមឈើ ហើយភ្លាត់ធ្លាក់មកដល់ដីទើបភ្ញាក់ដឹងខ្លួន ។ 

កុកជាចារបុរសនិយាយតទៅទៀតថា៖ កាលណាក្អែកមេឃពណ៌ចាត់ការដុតបំផ្លាញបន្ទាយសត្រូវហើយ ត្រឡប់ទៅដល់ទីកន្លែងដើមខ្លួនវិញ កាលនោះស្ដេចក្ងោកចិត្រពណ៌ពោលអរគុណដោយក្ដីពេញចិត្តថា គួរអភិសេកក្អែកមេឃពណ៌ឲ្យគ្រប់គ្រងអាណាចក្រកប៌ុរទ្វីប ហើយឲ្យនៅក្នុងទីនេះ ព្រោះថា៖

១១- បុគ្គលមិនគួរព្រងើយចំពោះកិច្ចការរបស់សេវកអ្នកដែលបានបំពេញនារីបរិបូណ៌ហើយទេ គួរតែលើកតម្កើងសេវកនោះដោយរង្វាន់ ដោយទឹកចិត្តជ្រះថ្លា ដោយវាចាពោលសរសើរ និងដោយកិរិយាមើលដោយភ្នែក ។ 

ចាក្រពាកសវ៌ជ្ញៈ សួរកុកតទៅទៀតថា៖ រឿងនោះ មានដូចម្ដេចតទៅទៀត? ។ កុកចារបុរសនិយាយបន្តសេចក្ដីទៀតថា៖ សេចក្ដីទៅថាត្មាតប្រធានរដ្ឋមន្ត្រីនិយាយចំពោះក្ងោកចិត្រពណ៌ថា៖ ទេវៈ! ប៉ុណ្ណេះមិនទាន់សមគួរទេ សូមលោកម្ចាស់ប្រកាសសេចក្ដីពេញចិត្តដទៃផ្សេងទៀតផង ព្រោះថា៖ 

១២- នរណា ហ៊ានកម្ទេចជនដែលលោកទាំងមូលយល់ថាជាសត្រូវធំក្រៃលែងដោយឥតកោតញញើត? បពិត្រព្រះរាជា! ការតែងតាំងជនថោកទាបក្នុងតំណែងខ្ពស់នេះ ទុកដូចជាគំនូសដែលគេគូសលើដីខ្សាច់ ។ 

ក្នុងកាលណាក៏ដោយ គេមិនដែលតែងតាំងមនុស្សថោកទាបឲ្យកាន់ដំណែងខ្ពស់ទេ ព្រោះថា៖ 

១៣- មនុស្សថោកទាប កាលបើបានតំណែងខ្ពង់ខ្ពស់ តែងតែប្រាថ្នាកម្ចាត់បង់នាយខ្លួន ដូចកណ្ដុរដែលតាបសជបឲ្យបានទៅជាខ្លាក៏សង្ហាសម្លាប់តាបសបង់វិញ ។ ក្ងោកចិត្រពណ៌សួរថា៖ រឿងនោះតើដូចម្ដេច? ។ ត្មាតទុរទសីជាប្រធានរដ្ឋមន្ត្រីរៀបរាប់រឿងប្រាប់តទៅថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!