កថាទី១៖ រឿងអណ្ដើក និងហង្ស

កថាទី២៖ រឿងត្រី៣ រូប

កថាទី៣៖ រឿងពាណិជ្ជ ភរិយា និងអ្នកបម្រើ

កថាទី៤៖ រឿងកុក ពស់ និងស្ការ

កថាទី៥៖ រឿងកណ្ដុរ និងតាបស

កថាទី៦៖ រឿងកុក និងក្ដាម

កថាទី៧៖ រឿងព្រាហ្មណ៍វាយបំបែកក្រឡ

កថាទី៨៖ រឿងសុន្ទៈ និងឧបសុន្ទៈ

កថាទី៩៖ រឿងព្រាហ្មណ៍ នឹងអ្នកលេង

កថាទី១០៖ រឿងសីហៈ ក្អែក ខ្លា ចចក និងឧដ្ឋ

កថាទី១១៖ រឿងពស់ និងកង្កែប

កថាទី១២៖ រឿងព្រាហ្មណ៍ និងស្ការ

សៀវភៅអេឡិកត្រូនិក

ក្នុងកាលពីដើម នៅក្នុងវិក្រមបុរី មានពាណិជម្នាក់ឈ្មោះសមុទ្រទត្ត ភរិយាឈ្មោះនាង រត្នប្រភា ជាស្រីចូលចិត្តរួមបេតីជាមួយនឹងខ្ញុំបម្រើរបស់ខ្លួនគ្រប់ៗកាល ។ តមកថ្ងៃមួយ ពាណិជសមុទ្រទត្តបានឃើញនាងរត្នប្រភាជាភរិយាកំពុងឲ្យខ្ញុំបម្រើនោះជប់មាត់ ។ កាលនោះឯងនាងរត្នប្រភាដឹងថាស្វាមីឃើញខ្លួនហើយគិតទាន់ភ្លាម ក៏ដើរតម្រង់ចូលទៅរកស្វាមីហើយក្លែងនិយាយថា៖ នាថ! ខ្ញុំបម្រើនេះគំនិតមារយាទអាក្រក់ធំណាស់ វាហ៊ានលួចកប៌ូរយកទៅស៊ី ខ្ញុំបានទៅហិតក្លិនមាត់វាបានដឹងច្បាស់ណាស់ ។ លោកបានពោលទុកថា៖ ស្រី បរិភោគអាហារទ្វេគុណ មានប្រាជ្ញាឆ្លៀវឆ្លាតចតុគុណ មានកលមានគុណ និងមានកាមរាគអដ្ឋគុណ ។ ខ្ញុំបម្រើ លុះបានឮពាក្យនាងនោះនិយាយដូច្នោះ ក៏ធ្វើជាច្រឡោតខឹងតឹងឡើងហើយនិយាយថា៖ នាថ! ខ្ញុំនឹងអាស្រ័យនៅក្នុងផ្ទះនាយចៅហ្វាយដែលមានភរិយាប្រឹតដូច្នេះដូចម្ដេចកើត សព្វបើគ្រាន់តែការបន្តិចបន្តួចបប៉ុណ្ណោះ ឲ្យភរិយាមកហិតមាត់ខ្ញុំបម្រើគ្រប់ខណៈយ៉ាងនេះ! ។ លំដាប់នោះ ខ្ញុំបម្រើនោះថាហើយក៏ក្រោកដើរចេញទៅភ្លាម ឯស្វាមីនាងទៅជាសូមទោសខ្ញុំបម្រើឃាត់ឲ្យវានៅបម្រើវិញ ។ ព្រោះហេតុនោះបានជាខ្ញុំ (ត្រីឈ្មោះប្រត្យុត្បន្នមតិ) ពោលថា៖  នរជនណាកែខែក្ដីអន្តរាយដូច្នេះជាដើម (លេខ ៧) ។ លំដាប់នោះ ត្រីឈ្មោះយ័ទភវិស្យតិពោលតទៅទៀតថា៖ 

៨- របស់ណាមិនមានបច្ច័យ របស់នោះក៏តែងមិនមាន ថាបើរបស់ណាមានបច្ច័យ របស់នោះក៏មិនមែនជាដទៃ ថ្នាំនេះរម្ងាប់នូវពិសពុលគឺសេចក្ដីពិតបាន ហេតុដូចម្ដេចហ្ន៎ ក៏គេមិនដឹងថ្នាំនោះ ។ 

កាលនោះឯង ត្រីប្រត្យុត្បន្នកំពុងតែគិតដូច្នេះ ត្រូវព្រានប្រមង់ពាក់មងជាប់ ទើបធ្វើពុតដូចជាខ្លួនស្លាប់ ស្ថិតនៅស្ងៀមឥតខ្វើកឡើយ ដល់ព្រានប្រមង់ដោះចេញពីមងរួចហើយ ក៏ខំបម្រះននៀលពេញទំហឹងហោតចូលទៅក្នុងទឹកជ្រៅភ្លាម ។ ឯត្រីយ័ទភវិស្យតិ ព្រានប្រមង់ចាប់បានហើយ បោកសម្លាប់ទៅ ព្រោះហេតុនោះ បានជាខ្ញុំ (អណ្ដើកកម្ពុគ្រីព) ពោលថា៖ ត្រីអនាគតវិធាតា ដូច្នេះជាដើម (លេខ ៦) ។ ហេតុការណ៍ដូចខ្ញុំ (អណ្ដើកកម្ពុគ្រីព) បានពណ៌នាមកនេះ សូមមិត្តជួយចាត់ចែងឲ្យបានខ្ញុំចេញទៅកាន់ស្រះដទៃក្នុងពេលនេះទៅ ។ ហង្សទាំងពីរតបថា៖ បើបានទោដល់ជលស័យដទៃហើយ ជាកុសលសម្លាញ់ឯងហើយ តើសម្លាញ់នឹងទៅដោយវិធីតាមវិធីណា? ។ 

អណ្ដើកពន្យល់ឧបាយថា៖ អើ! គិតរកវិធីណាដែលទៅតាមអាកាសជាមួយសម្លាញ់ទាំងពីរនាក់បានហើយ ។ ហង្សទាំងពីរសួរទៅទៀតថា៖ ឧបាយនេះសម្លាញ់គិតថានឹងឲ្យសម្រេចបានបែបយ៉ាងណា? អណ្ដើកឆ្លើយប្រាប់ទៅវិញថា៖ នែសម្លាញ់! យកកំណាត់ឈើមួយមក ហើយសម្លាញ់ឯងទាំងពីរនាក់ពាំចុងកំណាត់ឈើម្ខាងម្នាក់ដោយចំពុះ ខ្ញុំខាំកណ្ដាលតោងកំណាត់ឈើនោះ ដោយវិធីនេះ ហើយអាស្រ័យដោយកម្លាំងស្លាបសម្លាញ់ហើរទៅ ខ្ញុំនឹងទៅបានដោយស្រួល ។ ហង្សទាំងពីរឆ្លើយតបមកដោយអរថា៖ អើ! ឧបាយនេះស្រួលហើយ តែត្រូវគតិថា៖ 

៩- អ្នកប្រាជ្ញ កាលគិតដល់សេចក្ដីចម្រើនហើយ ត្រូវគិតដល់សេចក្ដីវិនាសផង កុកល្ងង់គិតឃើញសេចក្ដីចម្រើនតែម្យ៉ាង ត្រូវស្ការស៊ីកូនខ្មុក ។

អណ្ដើកសួរដេញដោលថា៖ រឿងនេះតើដូចម្ដេច? ហង្សទាំងពីររៀបរាប់ប្រាប់ថា៖

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!