កថាទី១៖ រឿងអណ្ដើក និងហង្ស

កថាទី២៖ រឿងត្រី៣ រូប

កថាទី៣៖ រឿងពាណិជ្ជ ភរិយា និងអ្នកបម្រើ

កថាទី៤៖ រឿងកុក ពស់ និងស្ការ

កថាទី៥៖ រឿងកណ្ដុរ និងតាបស

កថាទី៦៖ រឿងកុក និងក្ដាម

កថាទី៧៖ រឿងព្រាហ្មណ៍វាយបំបែកក្រឡ

កថាទី៨៖ រឿងសុន្ទៈ និងឧបសុន្ទៈ

កថាទី៩៖ រឿងព្រាហ្មណ៍ នឹងអ្នកលេង

កថាទី១០៖ រឿងសីហៈ ក្អែក ខ្លា ចចក និងឧដ្ឋ

កថាទី១១៖ រឿងពស់ និងកង្កែប

កថាទី១២៖ រឿងព្រាហ្មណ៍ និងស្ការ

សៀវភៅអេឡិកត្រូនិក

នៅក្នុងប្រទេសមគធៈ មានស្រះមួយឈ្មោះផុល្លោត្បលៈ ជាទីអាស្រ័យនៅនៃហង្សពីរ មួយឈ្មោះសំកដៈ មួយទៀតឈ្មោះវិកដៈ មានអណ្ដើកមួយឈ្មោះកម្ពុគ្រីព ជាមិត្តនៃហង្សទាំងពីរនេះ ក៏អាស្រ័យក្នុងស្រះនោះដែរ ។ ថ្ងៃមួយ ពួកព្រានប្រមង់ចរមករកចាប់ត្រីក្នុងស្រះនោះ មកដល់និយាយគ្នីគ្នារញ៉ថា៖ យើងដេករង់ចាំនៅក្នុងទីនេះចុះ ដល់ព្រឹកឡើងពីព្រលឹម យើងនឹងចាប់ត្រី អណ្ដើកទាំងឡាយ ។ កាលនោះ អណ្ដើកបានឮពាក្យព្រានប្រមង់ទាំងឡាយនិយាយយ៉ាងនេះហើយ ភិតភ័យខ្លាំងណាស់ ខំវារទៅជួបនឹងហង្សទាំងពីរជាសម្លាញ់ ហើយនិយាយប្រាប់ថា៖ នែមិត្តមានចិត្តល្អអើយ! ខ្ញុំបានឮពាក្យពួកព្រានប្រមង់វានិយាយគ្នាថា នឹងចាប់អណ្ដើកក្នុងស្រះដល់ព្រឹកឡើង ពេលនេះ តើយើងគិតធ្វើដូចម្ដេច? ។ ហង្សទាំងពីរឆ្លើយឡើងថា មុនដំបូង ត្រូវយើងដឹងរឿងនោះឲ្យជាក់លាក់ល្អសិនថាជាក្រ ឬងាយ សឹមយើងនឹងគិតថាត្រូវធ្វើម្ដេចតទៅ ។ អណ្ដើកឆ្លើយកាត់ឡើងថា៖ ទេ! ទេ! មិនបានទេ ព្រោះខ្ញុំធ្លាប់ឃើញភ័យក្នុងទីនេះមកច្រើនដងច្រើនគ្រាហើយ បានជាលោកពោលថា៖

៦- ត្រីឈ្មោះអនាគតវិធាតា និងត្រីស្មោះប្រត្យុត្បន្នមតិ ទាំងពីរនេះ រត់រួចពីភ័យបានដោយសុវត្ថិភាព ឯត្រីឈ្មោះយ័ទភវិស្បតិដល់នូវក្ដីវិនាសអន្តរធានទៅ ។ 

ហង្សទាំងពីរសួររឿងនោះថា៖ រឿងរ៉ាវនោះតើដូចម្ដេច? ។ អណ្ដើកឈ្មោះកម្ពុគ្រីពនិយាយរៀបរាប់ប្រាប់ថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!