កថាទី១៖ រឿងអណ្ដើក និងហង្ស

កថាទី២៖ រឿងត្រី៣ រូប

កថាទី៣៖ រឿងពាណិជ្ជ ភរិយា និងអ្នកបម្រើ

កថាទី៤៖ រឿងកុក ពស់ និងស្ការ

កថាទី៥៖ រឿងកណ្ដុរ និងតាបស

កថាទី៦៖ រឿងកុក និងក្ដាម

កថាទី៧៖ រឿងព្រាហ្មណ៍វាយបំបែកក្រឡ

កថាទី៨៖ រឿងសុន្ទៈ និងឧបសុន្ទៈ

កថាទី៩៖ រឿងព្រាហ្មណ៍ នឹងអ្នកលេង

កថាទី១០៖ រឿងសីហៈ ក្អែក ខ្លា ចចក និងឧដ្ឋ

កថាទី១១៖ រឿងពស់ និងកង្កែប

កថាទី១២៖ រឿងព្រាហ្មណ៍ និងស្ការ

សៀវភៅអេឡិកត្រូនិក

ក្នុងពេលដែលចាប់ផ្ដើមនិយាយរឿងតទៅទៀត ព្រះរាជកុមារទាំងឡាយមានព្រះបន្ទូលត្រាស់ថា៖ បពិត្រលោកអាយ៌ៈ! យើងខ្ញុំបានស្ដាប់រឿងសង្គ្រាមចប់ហើយ ពេលនេះ សូមលោកមេត្តានិយាយរឿងសន្តិភាពតទៅទៀត ។ បណ្ឌិតវិស្ណុស៌ម័ន ក្រាបបង្គំទូលតបថា៖ បើដូច្នោះ សូមទ្រង់តាំងព្រះទ័យព្រះសណ្ដាប់ទូលព្រះបង្គំនឹងពណ៌នារឿងសន្ដិភាពថ្វាយ ដូចមានស្លោកជាដើមបទថាដូច្នេះ៖ 

១- ក្នុងមហាសង្គ្រាមនៃស្ដេចទាំងពីរនេះ សេនារេហ៍ពលទាំងពីរស្លាប់អន្តរាយខ្ទេចខ្ទី ក្នុងខណៈនោះ ការចរចាដើម្បីសន្តិភាពក៏កើតមានឡើង ដោយប្រធានរដ្ឋមន្ត្រីពីរនាក់គឺ ត្មាតទុរទសី និងចាក្រពាកសវ៌ជ្ញៈ ។ 

ព្រះរាជបុត្រទាំងឡាយមានបន្ទូលត្រាស់សួរឡើងថា៖ រឿងនោះតើដូចម្ដេច? ។ មហាបណ្ឌិតវិស្ណុស៌ម័នក៏រៀបរាប់ថ្វាយដូចសេចក្ដីទៅថា៖ 

ក្នុងលំដាប់នោះ រាជហង្សហិរណ្យគក៌សួរឡើងដោយសេចក្ដីឆ្ងល់ថា៖ ចុះអ្នកណា ដុតបំផ្លាញបន្ទាយយើងសត្រូវ ឬប្រជាជនក្នុងបន្ទាយដែលចូលដៃជាមួយសត្រូវ? ។ ចាក្រពាកសវ៌ជ្ញៈ ជាប្រធានរដ្ឋមន្ត្រីឆ្លើយប្រាប់ថា៖ ទេវៈបាទ! ក្អែកមេឃពណ៌ព្រមទាំងបរិវារដែលលោកម្ចាស់ជាប់ចិត្តឥតហេតុផលនេះឯង បាត់មុខមិនឃើញនៅទីនេះទេ បើដូច្នោះប្រហែលជាក្អែកក្បត់នេះឯងវាដុតបន្ទាយយើង ។ រាជហង្សហិរណ្យគក៌រំពឹងទ្រឹងមួយស្របក់និយាយតបទៅថា៖ អើរឿងនេះបើពិតដូច្នោះមែន គឺជាវាសនាអាក្រក់នៃយើងនេះឯងតែម្ដង ព្រោះថា៖

២- កំហុសតែងកើតពីគ្រោះអាក្រក់ មិនមែនកើតមកពីមន្ត្រីទេ ការងារដែលបានប្រុងប្រៀបរៀបរយល្អហើយ អាចហីនហោចទៅបានកាលណាទៅជួបគ្រោះថ្នាក់ ។ 

ចាក្រពាកថ្លែងតបថា៖ លោកពោលទុកដូច្នេះ៖

៣- នរជនដែលធ្លាក់ខ្លួនទៅក្នុងគ្រោះកាច តែងតែបន្ទោសព្រេងវាសនា មនុស្សល្ងង់មិនព្រមទទួលកំហុសដែលខ្លួនធ្វើទេ ។ 

៤- នរជនណា មិនត្រេកអរចំពោះពាក្យដាស់តឿននៃមិត្តដែលប្រាថ្នាប្រយោជន៍ឲ្យ នរជននោះនឹងត្រូវវិនាសដូចអណ្ដើកល្ងង់ កាលហាមាត់និយាយក៏របូតចេញពីឈើភ្លាត់ខ្លួនធ្លាក់ស្លាប់ហីនហោចទៅ ។ 

៥- ពាក្យសម្ដី បុគ្គលគប្បីរក្សាទុកគ្រប់កាលទាំងពួង ព្រោះសេចក្ដីវិនាសមកពីពាក្យសម្ដី ដូចជាអណ្ដើក កាលដែលហង្សហើរពាំនាំយកទៅភ្លាត់ហាមាត់និយាយក៏ស្លាប់ទៅហោង ។ 

រាជហង្សហិរណ្យគក៌ សួររឿងនោះថា៖ រឿងនោះតើដូចម្ដេច? ។ ចាក្រពាកសវ៌ជ្ញៈ ពោលរៀបរាប់ថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!