កថាទី១៖ រឿងអណ្ដើក និងហង្ស

កថាទី២៖ រឿងត្រី៣ រូប

កថាទី៣៖ រឿងពាណិជ្ជ ភរិយា និងអ្នកបម្រើ

កថាទី៤៖ រឿងកុក ពស់ និងស្ការ

កថាទី៥៖ រឿងកណ្ដុរ និងតាបស

កថាទី៦៖ រឿងកុក និងក្ដាម

កថាទី៧៖ រឿងព្រាហ្មណ៍វាយបំបែកក្រឡ

កថាទី៨៖ រឿងសុន្ទៈ និងឧបសុន្ទៈ

កថាទី៩៖ រឿងព្រាហ្មណ៍ នឹងអ្នកលេង

កថាទី១០៖ រឿងសីហៈ ក្អែក ខ្លា ចចក និងឧដ្ឋ

កថាទី១១៖ រឿងពស់ និងកង្កែប

កថាទី១២៖ រឿងព្រាហ្មណ៍ និងស្ការ

សៀវភៅអេឡិកត្រូនិក

នេះហិតោបទេសភាគទី៤ ។ ការដែលបានធ្លាក់មកដល់ដៃអ្នកអានទាំងឡាយ ខ្ញុំរីករាយសប្បាយចិត្តណាស់ ព្រោះបំណងដែលខ្ញុំតាំងចិត្តមកយូរយារណាស់ហើយនោះ បានសម្រេចក្នុងថ្ងៃនេះហើយ ចំណងនេះទុកជាយឺតយូរបន្តិចក៏មិនឈ្មោះថាស្កុនដំណើរដែរ ។ ខ្ញុំសូមអរគុណអ្នកអានដែលយកចិត្តទុកដាក់អានតក្នុងទីនេះផង ។ 

អស់លោកអ្នកអានទាំងឡាយ គង់បានជ្រាបហើយថា ហិតោបទេស លោកចែកជា៤ភាគ ។ ការបែងចែកជា ៤ភាគនេះ ព្រោះលោកយល់ឃើញថា ជីវិតមនុស្សម្នាក់ៗមានគ្រោះថ្នាក់ច្រើនបែបយ៉ាងណាស់ ច្រូងច្រាងដូចបន្លាដែលនៅព័ទ្ធជុំវិញខ្លួនយើង គ្រាន់តែភ្លាត់ងាកខ្លួនបន្តិចក៏ប៉ះមុតបន្លា ។ ដើម្បីនឹងរក្សាខ្លួនឲ្យប្រព្រឹត្តិទៅដោយសុវត្តិភាព ឬនឹងសម្លបខ្លួនឲ្យរលុង កុំឲ្យប៉ះបន្លា គឺឧបសគ្គក្នុងជីវិតនោះៗ ត្រូវមានក្បួនខ្នាតគ្រប់ប្រភេទគ្រោះថ្នាក់ ទុកជាប្រទីបអុជទ្រោលបំភ្លឺឲ្យមើលឃើញផ្លូវឲ្យមើលឃើញច្រកល្ហក ល្មមនឹងគេចដើរទៅឲ្យបានសុខស្រួល ។ មុនដំបូង លោកពោលពីការគប់មិត្ត ព្រោះមិត្តនៅក្នុងលោកនេះ មានច្រើនបែបណាស់ មានកល្យាណមិត្ត និងបាបមិត្តជាដើម បើយើងស្គាល់ការគប់មិត្តហើយ លោកប្រដៅឲ្យស្គាល់ការបំបែកមិត្តទៀត ព្រោះថាបើយើងមិនស្គាល់ការបំបែកមិត្តទេ យើងនឹងត្រូវគេបំបែកសាមគ្គីអំពីកល្យាណមិត្តយើងបាន ខ្លួនយើងនឹងធ្លាក់ទៅក្នុងជ្រោះជ្រៅគឺសេចក្ដីទុក្ខ ដែលកើតពីការបែកសាមគ្គីនោះ នាំឲ្យអន្តរាយដល់ខ្លួន ដល់ត្រកូល និងដល់ប្រទេសជាតិ រួមសេចក្ដីទុក្ខ ដែលកើតពីការបែកសាមគ្គីនោះ នាំឲ្យស្គាល់ការបំបែកមិត្តទៀត ព្រោះថាបើយើងមិនស្គាល់ការបំបែកមិត្តទេ យើងនឹងត្រូវគេបំបែកសាមគ្គីអំពីកល្យាណមិត្តយើងបាន ខ្លួនយើងនឹងធ្លាក់ទៅក្នុងជ្រោះជ្រៅគឺសេចក្ដីទុក្ខ ដែលកើតពីការបែកសាមគ្គីនោះ នាំឲ្យអន្ដរាយដល់ខ្លួន ដល់ត្រកូល និងដល់ប្រទេសជាតិ រួមសេចក្ដីឲ្យខ្លីមកគឺលោកប្រដៅឲ្យមានសាមគ្គី និងឲ្យស្គាល់ធម៌ជាសត្រូវដល់សាមគ្គី គឺការញុះញង់ ។ យើងច្រើនតែស្រែកប្រាប់គ្នាថា សាមគ្គីៗ!!! តែយើងច្រើនមិនស្គាល់ការញុះញង់បំបែកសាមគ្គី ហើយយើងត្រូវគេញុះពន្យុះឲ្យយើងបែកសាមគ្គីគ្នា ហេតុដូច្នេះហើយ បានជាលោកពោលពីការគប់មិត្ត ហើយលោកពោលពីការបំបែកមិត្តទៀត ព្រោះសាមគ្គីមានការញុះញង់ជាសត្រូវ ។ ការញុះញង់បំបែកសាមគ្គីនេះ តាមពាក្យបាលីលោកហៅថា៖ សង្ឃភេទ ការបំបែកពួក បំបែកក្រុម បំបែកសង្គម ឲ្យបែកចេញពីគ្នា ។ មានអំណាចខ្លាំងណាស់ មានឫទ្ធិខ្លាំងណាស់ អាចបំបែកសាមគ្គីដែលជាធម៌ចងបាច់គ្នា ជាធម៌រួបរួមគ្នាបង្កើតសេចក្ដីសុខ ឲ្យសាបសូន្យទៅបាន ទើបបានជាលោកចាត់ថា ការញុះញង់មានទោសធ្ងន់ណាស់ ធ្ងន់ក្រៃលែងធ្ងន់ ។ តទៅទៀត លោកពោលពីវិវាទទាស់ទែងគ្នា ដោយលោកយល់ឃើញថា វិវាទនេះជាទោសធំំមួយទៀត ហើយមិនអាចចៀសវាងបានដោយងាយផង ដោយប្រការទាំងពួង ថាបើកើតមានវិវាទគ្នាហើយ ត្រូវប្រញាប់ប្រញាល់ស្វែងរកមធ្យោបាយផ្សះផ្សាឲ្យបានរលត់ស្លាប់ទៅវិញឆាប់ដើម្បីរក្សាសន្តិភាពគឺសេចក្ដីសុខត្រជាក់ត្រជំឲ្យមានជីវិតរស់នៅដោយប្រពៃ ព្រោះការសំខាន់បំផុតត្រង់សេចក្ដីសុខនេះឯង ។ សន្ដិភាព គឺសេចក្ដីសុខត្រជាក់ត្រជំនេះ នរណាៗក៏ពោលថាចង់បានគ្រប់គ្នាឥតប្រកែកបានឡើយ បានជាលោកពោលពីការវិវាទហើយ លោកពោលពីគណសន្ធិគឺការចងបាច់គ្នាឲ្យកើតសុខទូលំទូលាយត្រឡុងត្រឡាយទៀត សមដូចជាពាក្យដែលលោកពោលទុកថា ហិតោបទេសនេះមានដល់ទៅ៤ភាគក៏ពិតមែន ប៉ុន្តែដែលថាបួនៗ នេះគ្រាន់តែជាតួលេខរាប់ចំនួនឲ្យឃើញច្រើនៗប៉ុណ្ណោះទេ ឯសេចក្ដីពិតនោះ មានតែមួយគត់ គឺគណសន្ធិ ការចងបាច់គ្នានាំឲ្យមានសន្តិភាព សេចក្ដីសុខត្រជាក់ត្រជំនេះតែប៉ុណ្ណោះឯង ។ 

ខ្ញុំជឿជាក់ថា លោកអ្នកអានទាំងឡាយដែលបានមើលហិតោបទេសទាំង៤ ភាគហើយ នឹងបានឃើញព្រឹត្តិការណ៍ក្នុងជីវិតមនុស្សម្នាក់ៗថាមានដូចម្ដេចខ្លះ ហើយមុខជាចាំនូវនិទាន និងសុភាសិតទាំងឡាយនោះៗ យកមកទុកជាគតិប្រចាំជីវិត ដើម្បីទុកប្រើជាប្រយោជន៍ដោះទាល់ ដោះឧបសគ្គ ដែលនឹងកើតមានដល់ខ្លួនគ្រប់គ្នាទៅអនាគត ។ ដោយខ្ញុំជឿជាក់ដូច្នេះហើយ បានជាខ្ញុំមានបំណងថា សៀវភៅនេះ គួរមានប្រចាំគេហដ្ឋានប្រជាជនខ្មែរគ្រប់ៗគ្នា តែកុំភ្លេចសុភាសិតមួយបទ ដែលបុរាណលោកពោលថា ដាវមុតៗមែនតែក្នុងស្រោម វិជ្ជាចេះព្រមនៅក្នុងក្បួន ។ 

ទីបំផុតនេះ ខ្ញុំសូមអរគុណព្រះទេពសត្ថា សូរ ហាយ ក្រុមជំនុំព្រះត្រៃបិដក ព្រះគ្រូសេក្ខ នាង ជា តន់ ហៅឆាយ សាស្ត្រាសាលាបាលីជា់ខ្ពស់ ព្រមទាំងភិក្ខុ សាមណេរអាស្រ័យនៅជាមួយ គឺភិក្ខុ ព្រាប ផុន (នេក្ខមរតោ) ភិក្ខុ វ៉ាន់សាវ (ធម្មសារោ) សាមណេរ ប៊ុត បូរ (ចក្ខុសំវរោ) សាមណេរអឿ ជួ (អង្កុរធម្មោ) ដែលបានជួយសរសេរចម្លងឲ្យបានត្រឹមត្រូវទុកក្នុងទីនេះផង ។ 

ភាគទី៤ នេះ ខ្ញុំទុកជាទីរឭកការនៅចាំរស្សាអស់ត្រៃមាសក្នុងឆ្នាំថោះត្រីស័ក ព.ស ២៤៩៤ ។ 

ក្នុងពេលដែលខ្ញុំប្រៃសៀវភៅនេះ ប្រទេសកម្ពុជាកំពុងប្រសព្វសេចក្ដីទុក្ខគ្រប់ទីឋាន ខ្ញុំមានចិត្តសៅហ្មងជាបំផុត ខ្ញុំសូមឲ្យប្រជាជនខ្មែរទាំងមូលត្រឡប់បានសេចក្ដីសុខ សេចក្ដីចម្រើន ដូចប្រក្រតីដើមវិញ ក្នុងពេលឆាប់ៗនេះកុំបីឃ្លាតឡើយ ។ 

វត្តឧណ្ណាលោមថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥១

វីរិយបណ្ឌិតោភិក្ខុ (ប៉ាង ខាត់) 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!